គេហទំព័រ អំណាចទាំង០៤ ww.fourpowers.asia ដំណើរការផ្សព្វផ្សាយតាមប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ | ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com
0

លោក កន ចាន់សីហា នាយសង្កាត់រដ្ឋបាលជលផលស្ទោងកំពុងរីកថ្លើម នៅក្នុង ខេត្ត កំពង់ធំ

លោក កន ចាន់សីហា នាយសង្កាត់រដ្ឋបាលជលផលស្ទោងកំពុងរីកថ្លើម នៅក្នុង ខេត្ត កំពង់ធំ

កំពង់ធំ៖ប្រភពបានឲ្យដឹងថា ការដែលលោក កន ចាន់សីហា នាយសង្កាត់រដ្ឋបាលជលផលស្ទោង ហ៊ានធ្វើអ្វីៗ
តាមតែអំពើចិត្តគឺមានការឃុបឃិតបើកដៃពីលោក ប៉ែន វណ្ណរិទ្ធ នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ធំផងដែរ។
ហេតុនេះហើយទើបបទល្មើសប្រើឧបករណ៍ខុសច្បាប់ជាច្រើនប្រភេទដូចជា របាំងអួនក្រឡាញឹក លូស្បៃម៉ុង និង
ណរ៉ាវ ជាដើមកំពុងកើតឡើងយ៉ាងពេញបន្ទុក ហើយលោក កន ចាន់សីហា ព្រមទាំងបក្ខពួកអាចប្រមូលលុយបាន
យ៉ាងច្រើនយកទៅចែកគ្នាធ្វើមានធ្វើបាន។ ដូច្នេះលោក អេង ជាសាន អគ្គនាយករដ្ឋបាលជលផល គួរពិនិត្យឡើង
វិញនិងចាត់វិធានការទប់ស្កាត់ជាបន្ទាន់ ព្រោះបទល្មើសនេសាទប្រើឧបករណ៍ខុសច្បាប់កំពុងកើតឡើងកាន់តែច្រើន
នៅក្នុងតំបន់បឹងទន្លេសាបនៃស្រុកស្ទោង និងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

ប្រជាសហគមន៍នេសាទក្នុងឃុំម្សាក្រង ស្រុកស្ទោង ខេត្តកំពង់ធំ បានឲ្យដឹងថាក្នុងតំបន់បឹងទន្លេសាបស្រុកស្ទោង
កំពុងកើតមានបទល្មើសនេសាទប្រើឧបករណ៍ខុសច្បាប់យ៉ាងពេញបន្ទុកនៅក្នុងរដូវបិទនេសាទនេះ។ ប្រភពបាន
ឲ្យដឹងទៀតថាលោក កន ចាន់សីហា នាយសង្កាត់រដ្ឋបាលជលផលស្ទោង មិនចាត់វិធានការទប់ស្កាត់បទល្មើស
នេសាទប្រើឧបករណ៍ខុសច្បាប់ចាប់ត្រីក្នុងរដូវបិទនេសាទនោះទេ ហើយបណ្ដោយឲ្យបទល្មើសរាលដាលកាន់តែខ្លាំង។
ជាក់ស្ដែងនៅចំណុចប្រគៀប ភូមិប្រគៀប ឃុំម្សាក្រង ស្រុកស្ទោង បទល្មើសប្រើឧបករណ៍ខុសច្បាប់យ៉ាងអនាធិបតេយ្យ
ហើយលោក កន ចាន់សីហា គិតតែពីរឿងប្រមូលលុយដាក់ហោប៉ៅ ។

ប្រភពខ្លះបានឲ្យដឹងថា មានឈ្មួញជាច្រើននាក់កំពុងរត់ការដើម្បីប្រើប្រាស់ឧបករណ៍ខុសច្បាប់ប្រភេទរបាំងសាច់អួនក្រឡា
ញឹកក្នុងមួយកន្លែងគេហ៊ានបង់ដល់៦០ម៉ឺនទៅ៨០ម៉ឺនរៀល ហើយបន្ទាប់មកបទល្មើសកើតឡើងយ៉ាងរាលដាលតែម្តង។
ប្រជាសហគមន៍នេសាទក្នុងភូមិប្រគៀប បានឲ្យដឹងថាបច្ចុប្បន្នក្នុងមូលដ្ឋានពួកគាត់របាំងសាច់អួនក្រឡាញឹកត្រូវបាន
គេដាក់ជាច្រើនកន្លែងដើម្បីចាប់កូនត្រីក្នុងរដូវបិទនេសាទនេះ ហើយមិនឃើញលោក កន ចាន់សីហា និងសមត្ថកិច្ច
ពាក់ព័ន្ធចាត់វិធានការបង្ក្រាបបទល្មើសនៅឡើយទេ។ ចំណែកអភិបាលស្រុកស្ទោង ក៏ដូចជាលោក សុខ លូ អភិបាល
ខេត្តកំពង់ធំ បានរក្សាភាពស្ងៀមស្ងាត់ក្នុងខណៈដែលបទល្មើសប្រើឧបករណ៍ខុសច្បាប់ចាប់ត្រីក្នុងតំបន់បឹងទន្លេសាប
នៃស្រុកស្ទោង កំពុងកើតឡើងគួរឲ្យព្រួយបារម្ភ ។(គេហទំព័រព្រះវិហាររងចាំការពន្យល់គ្រប់ពេលវេលា)៕

001 003

 

 

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia»

សារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia» ដំណើរការផ្សព្វផ្សាយតាម

ប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩

អាសយដ្ឋាន ៖ ភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល

ទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com |