ភ្នំពេញ៖ប្រភពពីប្រជាពលរដ្ឋនៅក្រុងភ្នំពេញបាននិយាយថា ល្បែង ស៊ីសងគ្រប់ប្រភេទនៅតែបើកចំហខ្លះ និង បើកលួចលាក់ខ្លះ តែ
អ្វីដែលសំខាន់ជាងគេនោះ គឺ ល្បែង ហ្គេម បាញ់ត្រី និង ល្បែង ហ្គេមតាម អនឡាញមានរីកដូចផ្សិតនៅតាមទីផ្សារទំនើបមួយចំនួនទាំងនោះមានទូរហ្គេមជាច្រើនទូរនៅលើផ្សារបឹងត្របែក ក្នុងខណ្ឌចំការមន ក្រុងភ្នំពេញ ហើយគ្មានការបង្រ្កាប ត្រូវបានអាជីវករថា
អភិបាលខណ្ឌធំជាងអភិបាលក្រុង មូលហេតុដោយ ពួកគាត់និយាយបែបនេះ កាលពីថ្មីៗនេះ លោក អភិបាលរាជធានីភ្នំពេញបានដាក់
បទបញ្ជាដល់ខណ្ឌទាំង១២ ទូទាំងរាជធានីភ្នំពេញ។
បើតាមប្រភពព័ត៌មានពីអាជីករលក់ដូរនៅផ្សារបឹងត្របែកមួយនេះបានអោយដឹងថាពួកគាត់ឃើញគេបើកហ្គេមនៅលើផ្សារនេះជាយូរមកហើយនឹងមានក្មេងៗជាញឹកញាប់ឡើងទៅលេងហ្គេមខាងលើជារៀងរាល់ថ្ងៃ។
ពួកគាត់ជាអាជីវករលក់ដូរនៅទីនោះបានបន្តប្រាប់អ្នកយកព័ត៌មានយើងថា ពួកគាត់ព្រួយពីក្មេងៗនឹងកូនៗរបស់ពួកគាត់ដែលឡើង
ទៅលេងល្បែងហ្គេមនេះហើយធ្វើឲ្យសិស្សសាលាគេចសាលាខកខានការរៀនសូត្រ ជាពិសេសជាងនេះទៅទៀតគឺប្រឈមបញ្ហា
ជាច្រើន ដោយសាតែទូរហ្គេមដ៍សន្ធឹកសន្ធាប់្នក្នុងផ្សារមួយនេះ ព្រោះថាក្រោយពីការលេងចាញ់វាបែកគំនិតលួច ឆក់ឬ ហ៑ានធ្វើអ្វីៗ
ទាំងអស់ ដោយសាតែគ្មានលុយ ៘
ដោយឡែកអាជ្ញាធរនៅក្នុងសង្កាត់និងខណ្ឌខណ្ឌខ្លះមិនអើពើនឹងមិនខ្វល់ពីបញ្ហានេះទេព្រោះថាវាជាឆ្នាំងបាយរបស់ពួកគេ
ទៅហើយ។ពួកគាត់(ជាអាជីវករ)បានរអូរទាំទៀតថាពួកគាត់ឃើញតែគេចុះឡើងៗហើយមិនដឹងជាជំនាញឬក៍សមត្ថកិច្ចខាងណាខ្លះ
ទេគេមកទទួលតែលាភសក្ការះរួចហើយក៍ចេញទៅបាត់ទៅ ហើយពួកគាត់សួរនាំទៅគេឆ្លើយថា ហ្គេមគេមានច្បាប់ អ្នកខ្លះឆ្លើយថា
គេបង់លុយអស់ហើយអ្នកខ្លះថាគាត់មិនហ៑ាបង្រ្កាបទេខ្នងគេធំពេក។បងប្អូនអាជីវករបន្តរទៀតថា បើមិនហ៑ានបង្ក្រាបហើយមកយក
តែលុយឃុបឃិតគ្នាគិតតែពីផលប្រយោជន៍ផ្ទាល់ខ្លួនហើយមិនគិតពីផលប៉ះពាល់ដល់បងប្អូនប្រជាពលរដ្ឋកំពុងព្រួយពីក្មេងៗខូចអនាគតនឹងជាពិសេសកើតគ្រឿងញៀននឹងចោរលួចឆក់ប្លន់ដោយសាតែទូរហ្គេមជាច្រើននេះហើយគ្មានការបង្រ្កាបពីអាជ្ញាធរបែបនេះ។ហើទយប្រភពពីប្រជាពលរដ្ឋដែលរកស៊ីលក់ដូូរនៅក្នុងផ្សារនីមួយៗបាន និយាយ ស្រដៀងៗគ្នា ការបើកលេងល្បែង ហ្គេមបាញ់ត្រី ឬ ហ្គេមតាមអនឡាញទល់តែមានខ្នងបង្អែកធំក្រាស់ៗទើបឈរជើងបាន បើពុំដូច្នោះទេ បើកមិនបាន ១ម៉ោងផង ត្រូវគេបង្រ្កាបភា្លមៗ។
ដោយឡែកអាជីវករនៅផ្សារស្ទឹងមានជ័យថ្មីក៏មិនខុសពីអាជីវករផ្សារបឹងត្របែកនិងផ្សារសេនជូរីផ្លាហ្សាដោយក្រុមអាជីវករនិយាយថា នៅខាងក្នុងផ្សារស្ទឹងមានជ័យថ្មីក៏មានល្បែង ហ្គេមបាញ់ត្រីដែរ និង នៅតាមដងផ្លូវលេខ២១៧ ចាប់ពីច្រមុះជ្រូកស្ទឹងមានជ័យរហូតដល់គល់ស្ពានអាកាសស្ទឹងមានជ័យមិនតិចជាង១០កន្លែងនោះទ្បើយ ហើយក៏គ្មាន សមត្ថកិច្ចពាក់ព័ន្ធណាចុះបង្រ្កាបដែរ មានតែមកយកលុយរួចទៅវិញអស់។
អាជីវករលក់ដូរនៅក្នុងផ្សារបឹងត្របែកនិងផ្សារស្ទឹងមានជ័យថ្មីអោយក៏ដូច ផ្សារសេនជូរីផ្លាហ្សា (ពោធិ៍ចិនតុង)សូមឲ្យសាលារាជធានីភ្នំពេញជួយបង្រ្កាបផងទាន កុំឲ្យបទបញ្ជារបស់ លោក អភិបាលក្រុងរាជធានីភ្នំពេញ ក្លាយទៅជា គ្មានន័យ ពោលគឺ ប្រៀបបានទៅនឹងអំបិលត្រូវទឹក គ្មានប្រសិទ្ធភាពសំរាប់មន្រ្តីថ្នាក់ក្រោម ដូច្នេះ ប្រជាពលរដ្ឋថាក្នុងនាមលោកអភិបាលក្រុងជាគណៈបញ្ជាការឯកភាពក្រុងមិនទុកឲ្យបទល្មើសកើតឡើងជាដាច់ខាត ឲ្យស្របទៅតាមគោលនយោបាយភូមិឃុំមាន សុវត្ថិភាពទាំង៩ចំណុចរបស់រាជរដ្ឋាភិបាលក៏ដូចជា ក្រសួងមហាផ្ទៃផងដែរ។
ជាពិតណាស់ថ្មីៗនេះលោកឃួងស្រេងដែលជាអភិបាលក្រុងរាជធានីភ្នំពេញទើមតែឡើងកាន់តំណែងថ្មីៗនេះបានដាក់បទបញ្ជាឲ្យ
លោកអភិបាលខណ្ឌទាំង១២ត្រូវទប់ស្កាត់រាល់បទល្មើសដែលកំពុងតែកើតឡើងនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួនត្រូវតែបង្រ្កាបឲ្យ
ខានតែបាន ជាពិសេស បទល្មើសទូរ ហ្គេមខុសច្បាប់គ្រប់ប្រភេទ ដូចជា ហ្គេមបាញ់ត្រី ហ្គេម អ៊ីនធឺណើត ជាដើម។ល។តែផ្ទុយទៅ
វិញឃើញតែ ហ្គេមបាញ់ត្រី ហ្គេមអ៊ីនធឺណើតនៅបើកលេងសឹងតែគ្រប់ខណ្ឌទាំង១២ដដែលៗដូចតារារះនាពេលរាត្រី។ពាក់ព័ន្ធករណីខាងលើ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញមិនអាចសុំការបកស្រាយបានទេ ពីព្រោះគ្មានលេខទូរស័ព្ទល៕
(គេហទំព័រព្រះវិហាររងចាំការបកស្រាយគ្រប់ពេលវេលា)៕