ខេត្តឧត្តរមានជ័យ ៖ បច្ចុប្បន្ននៅក្នុងខេត្ត ឧត្តរមានជ័យ មានបទល្មើសកើនឡើងយ៉ាងច្រើនតែពុំទាន់មានសមត្ថកិច្ច
ឬ អាជ្ញាធរណាចេញមុខបង្រ្កាបឲ្យបានជាប្រចាំឡើយគេឃើញតែមានបទល្មើសទាំងនោះរីករាលដាលដូចផ្សិតអញ្ចឹង
បទល្មើសទាំងនោះមានដូចជា ការដឹកជញ្ជូនឈើរបស់ តាប៉ាវ លោកឆាយ លោក រិទ្ធ សុទ្ធសឹងតែបទល្មើសដែលគ្មាន
អ្នកណាហ៊ានប៉ះពាល់ឡើយ។ល។ ហើយជាពិសេសក៏មានល្បែងជល់មាន់នៅផ្ទះរបស់ លោក សាំង ហ៊ឹមដែលស្គាល់
ថាជាមន្រ្តីកងរាជអាវុធហត្ថស្រុកត្រពាំងប្រាសាទទាំងអស់ហ្នឹងសុទ្ធតែការប្រឆាំងទៅហ្នឹងច្បាប់រកស៊ីរបរដែលសង្គមគេ
មិនត្រូវការ។
ភូមិឃុំមានសុវត្ថិភាព៩ចំណុចរបស់ក្រសួងមហាផ្ទៃត្រូវបាន សមត្ថកិច្ចមួយចំនួនតូចមិនគោរពតាមដោយសារតែខ្លាចបាត់
បង់ផលប្រយោជន៍ភ្លេចខ្លួនតួនាទីជាអ្នកអនុវត្តន៍ច្បាប់តែមិនគោរពច្បាប់ទៅវិញ។ជាក់ស្តែងដូចជា លោក សាំង ហ៊ឹមដែល
ជាមន្រ្តីអាវុធហត្ថ បើកល្បែងសង្វៀនជល់មាន់ម៉ាសេរីគ្មានទើសអ្នកណាទាំងអស់ហើយអ្នកមកលេងយ៉ាងគគ្រឹកគគ្រេង។
តាមប្រភពអ្នកចូលលេងនោះបាននិយាយថា សង្វៀនជល់មាន់នេះគឺ ម្ចាស់ឈ្មោះសាំងហ៊ឹមជាមន្រ្តីកងរាជអាវុធ ស្រុក ត្រពាំង
ប្រាសាទ ហើយប្រភពអ្នកលេងបានបន្តទៀតថា ទីតាំងសង្វៀនជល់មាន់នេះម្ចាស់ផ្ទះបានអួតក្តែងៗថា គ្មានណាហ៊ានបង្រ្កាបទេ
ពីព្រោះ រូបគាត់ជាមន្រ្តីកងរាជអាវុធហត្ថ ដូច្នេះអ្នកមកលេងមិនចាំបាច់បារម្ភអ្វីទាំងអស់ហើយក៏គ្មានស្ថាប័នពាក់ព័ន្ធណាចេញ
មុខបង្ក្រាបដែរ។
ពាក់ព័ន្ធករណីខាងលើ នេះ លោក គង់ ដារ៉ា មេបញ្ជាការមូលដ្ឋានអាវុធហត្ថ ស្រុក ត្រពាំងប្រាសាទមិនទាន់បានប្រាប់នៅឡើយដែរពីព្រោះទូរស័ព្ទចូល តែ លោក ថា ស្តាប់មិនបានក៏ផ្តាច់ទៅ ខលទៅ លោក គង់ ដារ៉ា ម្តងទៀត តែគ្មានទទួល។
រីឯ លោក សាំង ហ៊ឹម ដែលជា មន្រ្តីអាវុធហត្ថ និងជាម្ចាស់ទីតាំងសង្វៀនជល់មាន់នោះក៏មិនអាចសុំការបកសា្រយបានដែរ ពីព្រោះ
គ្មានលេខទូរស័ព្ទ។គេហទំព័រព្រះវិហាររងចាំការបកស្រាយគ្រប់ភាគីពាក់ព័ន្ធរៀងរាល់ម៉ោងធ្វើការ៕ (ព្រះវិហារ)