គេហទំព័រ អំណាចទាំង០៤ ww.fourpowers.asia ដំណើរការផ្សព្វផ្សាយតាមប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ | ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com
0

លោកនាង វណ្ណាមេគយប្រមូលលុយពីអំពើពុករលួយនៅច្រកត្រពាំងស្រែ ខេត្តក្រចេះ មិនខ្វល់អ្វីទាំងអស់

លោកនាង វណ្ណាមេគយប្រមូលលុយពីអំពើពុករលួយនៅច្រកត្រពាំងស្រែ ខេត្តក្រចេះ មិនខ្វល់អ្វីទាំងអស់

ខេត្តក្រចេះ៖ បើយោងប្រភពពីប្រជាពលរដ្ឋនៅក្បែរច្រកត្រពាំងស្រែបានរាយការណ៍ថាលោក នាង វណ្ណា
មេគយ ខេត្តក្រចេះកំពុងតែ សប្បាយចិត្តកើប លុយខ្មៅ ពីបទល្មើសព្រៃឈើដោយផ្សំគំនិត ជាមួយមេឈ្មួញឈើ
ឧកញ៉ាម្នាក់ និងរថយន្ត ដឹកបន្លែផ្លែ ឈើរបស់ វៀតណាម។ លោក នាង វណ្ណានូវតែមានឥទ្ធិពល ក្នុងការបញ្ជាទៅឱ្យ
មេគយច្រកទ្វារត្រពាំង ស្រែ និង វ៉ាលឺ ឲ្យធ្វើតាម បង្គាប់និង សប្បាយចិត្តទទួលលុយខ្មៅពីបទល្មើសព្រៃឈើពីក្រុម
ឈ្មួញឈើទាំងនោះ ។ជាក់ស្តែងនៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៧នេះ ក្បួនរថយន្តដឹកឈើជាច្រើនគ្រឿងរបស់
លោឧកញ៉ា ជ័យ បានឆ្លងកាត់ព្រំដែនច្រកត្រពាំងស្រែ និង វ៉ាលឺ បានដោយរលូនដោយគ្មានការបង្ក្រាប។
ទង្វើរបស់មេគយរដ្ឋាករឈ្មោះ នាង វណ្ណា រូបនេះកំពុងប្រព្រឹត្តអំពើពុករលួយយ៉ាងចំហរ ។ប្រភពពីឈ្មួញនិងមន្ត្រីតូច
តាចនិយាយថា ក្នុងមួយថ្ងៃៗប្រភេទឡានយីឌុបដឹកទំនិញត្រូវបានផ្ទេរជាប្រចាំនៅ ច្រកត្រពាំងស្រែ-វ៉ាលឺ ដែលទំនិញ
ទាំងនោះ សុទ្ធតែបង់ពន្ធនាំចូលខ្ពស់ ហើយផលិតនៅក្នុងប្រទេសចិន ដែលគេដឹងថា លោក នាង វណ្ណា អតីតជា មេគយ
ច្រកទ្វារត្រពាំងស្រែ-វ៉ាលឺ និងបច្ចុប្បន្នជាមេសាខាគយខេត្តក្រចេះថ្មី នូវតែមានអំណាចក្នុងការបញ្ជា និងបង្កើតឱ្យ មាន
អំពើពុករលួយដោយសារតែទំនិញខ្លះមិនបានបង់ពន្ធនាំចូល ព្រោះតែក្រុមមេឈ្មួញទាំងនោះ សុទ្ធសឹងជាម៉ូយចាស់
ត្រូវដងត្រូវផ្លែ ជាមួយនឹងលោក នាង វណ្ណា នោះ ។
តាមមន្ត្រីបាននិយាយផងដែរថា ក្នុងមួយខែៗ លោក នាង វណ្ណា រកចំណូលបានរាប់ម៉ឺនដុល្លារ សម្រាប់ការ ត្រួតពិនិត្យ
ឯកសារចុះប្រតិវេទន៍ទៅលើទំនិញវិនិយោគនាំចូល និងទំនិញនាំចូលបង់ពន្ធតែប៉ុណ្ណោះ។ កាលនៅជាអតីតមេគយច្រក
ទ្វារត្រពាំងស្រែ-វ៉ាលឺ លុះមកក្លាយជាមេសាខាហើយអំណាចរកលុយក្រោមតុរបស់គាត់ក៏នៅ តែមានឥទ្ធិពលទៅលើ
ច្រកនោះ និងច្រកដ៏ទៃទៀតយ៉ាងមានប្រសិទ្ធភាពលើសមុនទៅទៀត ។មន្ត្រីប្រភពទម្លាយថា លោក នាង វណ្ណា ត្រូវបាន
ចំណាយប្រាក់ក្នុងមួយខែៗយ៉ាងច្រើនបែងចែកមកថ្នាក់លើ និងបែង ចែកសម្រាប់ក្រុម មន្ត្រីគយ ដែលគាត់បានប្រើប្រាស់ក្នុង
ការប្រមូលប្រាក់មិនប្រក្រតីទៅលើឯកសារចុះប្រតិវេទន៍គយដើម្បីជាខែទប់ការតំណែង។ពាក់ព័ន្ធពត៌មានខាងលើគេហទំព័រ
ព្រះវិហារមិនអាសុំការបំភ្លឺបានទេពី លោក នាង វណ្ណាបានព្រោះគ្មានលេខទូរស័ព្ទ៕(បឋមព័ត៌មាន)៖ដោយ ក្រចេះក្រុង.001

Filed in: សង្គម

Leave a Reply

Submit Comment
ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia»

សារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia» ដំណើរការផ្សព្វផ្សាយតាម

ប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩

អាសយដ្ឋាន ៖ ភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល

ទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com |