គេហទំព័រ អំណាចទាំង០៤ ww.fourpowers.asia ដំណើរការផ្សព្វផ្សាយតាមប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ | ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com
0

លោក យ៉ែម ហេមរ៉ាតប្រធានការិយាល័យគយច្រកអូររំដួលប្រព្រឹត្តអំពើពុករលួយជាចំហរ

លោក យ៉ែម ហេមរ៉ាតប្រធានការិយាល័យគយច្រកអូររំដួលប្រព្រឹត្តអំពើពុករលួយជាចំហរ

ខេត្តបាត់ដំបង៖បើតាមមន្រ្តីតូចតាចនៅក្បែរ លោក យ៉ែម ហេរ៉ាត បាននិយាយថាអំពើពុករលួយយ៉ាង ច្បាស់ក្រឡែត នោះគឺការបើដៃ របស់ លោក ប្រធានការិយាល័យគយនេះដែលបើកដៃឲ្យឈ្មួញមួយចំនួន ដឹកទំនិញពីទឹក ដី សៀម
ចូលទឹកដីខ្មែរនៅ វេលាម៉ោង៣ឬម៉ោង ៤ទៀបភ្លឺ ដែលជា អំពើខុសច្បាប់ ទាំងស្រុងហើយ ទំនិញទាំងនោះអាច ជាទំនិញគេចពន្ធ
ទៀតផង។ សមត្ថកិច្ចពាក់ព័ន្ធនៅច្រកអូររំដួល ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក បានឲ្យដឹងថាមួយ រយៈពេល កន្លងទៅ នេះលោក យ៉ែម
ហេមរ៉ាត ប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង ជាពិសេស ទាក់ទងទៅនឹងការបន្លំប្រភេទទំនិញ ហើយប្រមូលលុយដាក់ហោប៉ៅ
ដោយគ្មានខ្លាចក្រែង អ្វីទាំងអស់។ ទំនិញនាំចូលពីប្រទេសសៀមដែលត្រូវបង់ពន្ធក្នុងកម្រិតខ្ពស់ ត្រូវបានលោក យ៉ែម ហេមរ៉ាត
ដាក់ក្នុងបង្កាន់ដៃបង់ពន្ធថាជា ទំនិញចម្រុះ ហើយឈ្មួញបង់ពន្ធត្រឹមតែពាក់ កណ្តាលប៉ុណ្ណោះគឺលោក យ៉ែម ហេមរ៉ាត មិនញ
ញើតនឹងច្បាប់ឡើយ។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថាលោក យ៉ែម ហេមរ៉ាត ប្រធានការិយាល័យគយនិងរដ្ឋាករ ច្រកអូររំដួល ដែលត្រូវថ្នាក់ លើដក
បញ្ឈរ ជើងអស់មួយរយៈនោះ គឺពេលវិលត្រឡប់ទៅកន្លែងដើមវិញក៏ចាប់ផ្តើបប្រព្រឹត្ត អំពើពុករលួយ កាន់តែ ខ្លាំងក្លាជាងមុន
ទៅទៀត ព្រោះអាងមានខ្នងបង្អែករឹងមាំនៅក្នុងអគ្គនាយកដ្ឋានគយចាំជួយការពារគ្រប់ពេលវេលា។ ប្រភពពី សមត្ថកិច្ចនៅ
ច្រកអូររំដួល បានឲ្យដឹងថាមួយរយៈពេលចុងក្រោយនេះលោក យ៉ែម ហេមរ៉ាត បានឃុបឃិតបើក ដៃឲ្យ ឈ្មួញ ជាច្រើននាក់នាំ
ចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់តាមច្រកអូររំដួល យ៉ាងពេញ បន្ទុកដើម្បី ជាថ្នូរនឹង ផលប្រយោជន៍។ ប្រការនេះបានធ្វើ
ឲ្យរដ្ឋត្រូវខាតបង់ចំណូលពន្ធកាន់តែច្រើនជាងមុនទៅទៀត ដូច្នេះលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញ វត្ថុ ក៏
ដូចជាលោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋាន គយនិងរដ្ឋាករមិន គួរមើលរំលង ឡើយ។

មន្ត្រីជំនាញពាក់ព័ន្ធនៅច្រកអូររំដួលបានឲ្យដឹងថា បច្ចុប្បន្នទំនិញដែលឈ្មួញនាំចូល តាមច្រកនេះមានដូចជា គ្រឿងបន្លាស់
រថយន្ត គ្រឿង បន្លាស់ម៉ូតូ សំបកកង់រថយន្តនិងម៉ូតូ ព្រមទាំងទំនិញជាច្រើនប្រភេទទៀតដែលត្រូវបង់ពន្ធក្នុងកម្រិតខ្ពស់។
ប៉ុន្តែលោក យ៉ែម ហេមរ៉ាត បានឃុបឃិតជាមួយឈ្មួញក្នុងការបន្លំប្រភេទទំនិញ ដោយដាក់ក្នុងឯកសារថាជា ទំនិញ ចម្រុះដែល
ត្រូវបង់ពន្ធក្នុងកម្រិតទាប ហើយបង់ពន្ធត្រឹម៣០ទៅ៤០ភាគរយប៉ុណ្ណោះ ក្រៅពីនេះត្រូវធ្លាក់ក្នុងហោប៉ៅលោក យ៉ែម ហេមរ៉ាត
និងបក្ខពួកមួយក្តាប់តូច។ តាមរយៈអំពើ ពុករលួយបែបនេះលោក យ៉ែម ហេមរ៉ាត អាចប្រមូលលុយបាន យ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុង
មួយខែៗ ព្រោះលោក គុណ ញឹម ដែលជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករ បានរក្សា ភាពស្ងៀមស្ងាត់ធ្វើមិនដឹងមិនឮអ្វី
ទាំងអស់។ មានការសង្ស័យថាលោក យ៉ែម ហេមរ៉ាត មានខ្នងបង្អែកធំជាងលោក គុណ ញឹម ដែលជាអគ្គនាយក គយទៅទៀតទើប
លោក គុណ ញឹម មិនហ៊ានប៉ះពាល់ហើយទុកឲ្យធ្វើអ្វីៗតាមអំពើចិត្ត៕
001 002 003 004 005

 

 

 

 

 

 

Filed in: ព័ត៌មាន​សំខាន់ៗ

Leave a Reply

Submit Comment
ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia»

សារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia» ដំណើរការផ្សព្វផ្សាយតាម

ប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩

អាសយដ្ឋាន ៖ ភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល

ទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com |