ខេត្តឧត្តរមានជ័យ៖ជនរងគ្រោះម្នាក់ជាបងថ្លៃបានស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ ចំណែកឯជនសង្ស័យជាប្អូនថ្លៃ
ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បញ្ជូនទៅតុលាការ ក្នុងជម្លោះពាក្យសំដីគ្នាដែលហេតុការណ៍នេះ បានកើតឡើងនៅវេលា
ម៉ោង ៥ និង៣០នាទី ថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៧ ស្ថិតចំណុចភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។
ជនរងគ្រោះឈ្មោះ យ៉ែម យន ភេទប្រុសអាយុ ៤៦ឆ្នាំ ដែលបច្ចុប្បន្នមានទីលំនៅក្នុងភូមិឃុំកើតហេតុខាងលើ ជាមួយជនសង្ស័យ
ជាប្អូនថ្លៃ មានឈ្មោះ គ្រី អុល ភេទប្រុសអាយុ ៣២ឆ្នាំ មានស្រុកកំណើតនៅភូមិថ្នល់ដាច់ ឃុំកក់ ស្រុក បរសេដ្ឋ ខេត្តកំពង់ស្ពឺ។
សមត្ថកិច្ចបានឱ្យដឹងថា តាមការសាកសួរចម្លើយពីជនសង្ស័យ និងតាមការបំភ្លឺពីស្រ្តីឈ្មោះ គ្រី ចាន់ណា ដែលត្រូវជាប្រពន្ធជនរង
គ្រោះ និយាយថា ដំបូង ជនរងគ្រោះជាបងថ្លៃឈ្មោះយ៉ែម យន បានហៅជនសង្ស័យជាប្អូនថ្លៃមកផឹកស៊ីនៅផ្ទះរបស់ខ្លួន ហើយ
នៅពេលកំពុងតែផឹកស៊ី ប្អូនថ្លៃផឹកស៊ី នៅលើគ្រែក្រោមផ្ទះជាមួយមិត្ត ហើយនិយាយដាក់បងថ្លៃដែលកំពុងផឹកស៊ីនៅលើផ្ទះ
ដោយប្រើពាក្យសំដីថា បើស្រវឹងស្រាកុំនិយាយច្រើនពេក ប្រយ័ត្នងាប់លែងស្គាល់ចាស់ទុំហើយ ដែលពេលនោះបងថ្លៃ ក៏ស្តី
តបវិញ ហើយប្អូនថ្លៃក៏ស្ទុះឡើងទៅលើផ្ទះ ព្រមទាំងកាន់ដំបង ហើយវាយបងថ្លៃចំកញ្ចឹងករ.ផ្នែកខាងឆ្វេងបណ្តាលឱ្យស្លាប់
ភ្លាមៗតែម្តង បន្ទាប់មកជនសង្ស័យ ក៏រត់គេខ្លួន តែត្រូវសមត្ថកិច្ចឃាត់ខ្លួនបានភ្លាមៗតែម្តង៕