ខេត្តសៀមរាប៖ បទល្មើសដឹកជញ្ជូនឈើខុសច្បាប់ដែលជា មេខ្លោងធំជាងគេដែលមិនធ្លាប់មានអ្នកណាហ៊ានប៉ះពាល់ធ្វើការបង្ក្រាបនោះ គឺជាមេឈ្មួញដដែរៗដែលមានឈ្មោះ ចាន់ ណា ជាសកម្មជនដឹកជញ្ជូនឈើដល់ធំមួយប្រចាំ តំបន់ព្រំប្រទល់ ខេត្តព្រះវិហារ ដឹកចូលមក អាណាចក្រ ក្នុងសៀមរាបដែលជាខេត្តជាប់ឈ្មោះ ប្រវត្តិសាស្រ្ត សំបូរបែប ការដឹកជញ្ជូនរបស់គេគឺធ្វើសកម្មភាពទាំងថ្ងៃទាំងយប់ដោយរលូន។តាមប្រភពច្បាស់ការបានអោយដឹងថា ឈ្មួញឈើជើងខ្លាំង ឈ្មោះ ចាន់ ណាបានស្តុកឈើដែលឈ្មួញមួយចំនួនបានប្រមូល យកមកលក់អោយរូបគេ នៅភូមិ បាទខ្ទះ ស្រុក ស្វាយ លើ ដែលជាប់ព្រំប្រទល់ ជាមួយស្រុកគូលែន ខេត្តព្រះវិហារ រួចឈ្មួញឈ្មោះ ចាន់ ណា បានដឹកបន្ដតាម ស្រុក សូត្រនិគមន៍ ស្រុក ប្រាសាទបាគង ចូលមក ក្នុងសៀមរាប ដើម្បីចែកចាយតាមដេប៉ូនាៗលក់បន្ដ។ ការដឹកជញ្ជូនរបស់ឈ្មួញខាងលើត្រូវឆ្លងកាត់ ស្ថាប័នពាក់ពន្ធ័ជាច្រើនកន្លែងដែលឈរជើងនៅបន់របស់គេ ករណីនេះមិនត្រូវបាន រំខានពីសំណាក់ ស្ថាប័ននោះឡើយ គឺ ដោយសារតែគេបានឃុបឃិតផ្តល់លាភសក្កាៈជាថ្នូរមិនធ្វើការបង្ក្រាបរួចរាប់អស់ទៅហើយដែលជាអំពើពុករលួយចំពោះមុខច្បាប់។
ប្រភពបន្តទៀតបានប្រាប់ឲ្យដឹកថាឈើដែលឈ្មួញខាងលើបានទៅដឹកនេះ គឺមានឈ្មួញមួយចំនួនទៀតដែលរស់នៅទឹកដីខេត្តព្រះវិហារ ដែលត្រូវបានគេស្គាល់ឈ្មោះ សាន នឹង មួយចំនួនទៀមិនស្គាល់ឈ្មោះបានដឹកយកមកត្រឹមព្រំប្រទល់ ស្រុក គូ លែន នឹង ស្រុក ស្វាយ លើ ទើបឈ្មោះ ចាន់ ណា បន្ដដឹកចូលមកក្រុង សៀមរាប បានយ៉ាងរលូន។ ចំពោះករណីបទល្មើសព្រៃឈើ ដែលបានកើតឡើង រដ្ឋាភិបាលកម្ពុជាយើង បានជំរុញអោយប្រកាសជាសាធារណៈដើម្បីលុបបំបាត់កាប់បំផ្លាញ ព្រៃឈើដែលកំពុងតែជួបប្រឈរនិងការវិនាសហិនហោច ជាបទល្មើសឧក្រិដ្ឋ ប្រឈមចំពោះមុខច្បាប់តែផ្ទុយទៅវិញករណីបទល្មើសការដឹកជញ្ជូនឈើនៅតំបន់អាណាចក្រខាងលើនេះកើតឡើងពេញបន្ទុក។ជុំវិញបទល្មើសនេះដែរតើមន្ទីរកសិកម្ម នឹង
រុក្ខាប្រមាញ់នឹងនេសាទដែលគ្រប់គ្រង់ដោយលោក ទាគឹមសុទ្ធ អតីតៈជានាយខណៈរដ្ឋបាលព្រៃ ខេត្តសៀមរាបដែលទើបតែឡើងកាន់តំណែងថ្មីៗនេះក៍ដូចជា លោក ( ម៉ុង ប៊ុន លឹម) បច្ចុប្បន្ន នាយខណ្ខរដ្ឋបាលព្រៃឈើខេត្តសៀមរាបបានជ្រាបទេចំពោះករណីនេះ ឬមួយ លោក ចាន់ ណាបានផ្តល់កញ្ទប់ថវិការរួថរាល់អស់ទៅហើយទើបបានជាធ្វើមិនដឹងមិនលី។
ចំពោះបទល្មើសខាងលើនេះដែល សូម ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តី ក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និង នេសាទ មេត្តាពិនិត្យមើលផងព្រោះករណីបទល្មើសព្រៃឈើបច្ចុប្បន្ន ខេត្តសៀមរាបកើនឡើងជារៀងរាល់ថ្ងៃ បើពុំដូចច្នេះទេព្រៃឈើនិងត្រូវវិនាសហិនហោចដោយសាតែមេ ឈ្មួញឈើដុះស្លែ រាប់ពាន់ឆ្នាំឈ្មោះ ចាន់ ណា និងមន្ដ្រីខិលខូចមួយចំនួនដែលមិនអនុវត្តន៍តាមផ្លូវច្បាប់។
បើយោងតាមប្រភពពីប្រជាពលរដ្ឋទាំងពីរខេត្ត សូមអំពាវនាវ ដល់ ឯកឧត្តម ឳម យិនទៀង ទេសរដ្ឋមន្រ្តី ទទួលបន្ទុកប្រធានអង្គភាពប្រឆាំងអំពើពុករលួយ មេត្តាជួយតាមចំពោះ និងបើការស៊ើបអង្កេតចំពោះ មេខ្មូត ដែលតែងដើរស៊ីឈើទាំងពីរខេត្តខាងលើនេះ ហើយពាំបន្តទៅដាក់លក់តាមបណ្តាខេត្តនានានៅក្នុងប្រទេសខ្មែរផងដែរ ហើយប្រភពប្រជាពលរដ្ឋបានបន្តទៀតថា មាន តែ ឯកឧត្តម ឳម យិនទៀង តែ ម្នាក់គត់អាចបង្រ្កាបឈ្មួញឈើដុះស្លែ ឈ្មោះ ចាន់ណានេះបាន។
ពាក់ករណីនេះដែរ លោក ចាន់ណា ដែលឈ្មួញឈើ មិនអាចសុំការបកស្រាយបានទេ ក៏ ប៉ុន្តែនៅពេលខ្លះ តេទៅ មិនលើកទូរស័ព្ទ ដូច្នេះមិនសុំការបកស្រាយបានឡើយ៕( គេហទំព័រព្រះវិហាររងចាំការបកស្រាយគ្រប់ភាគីពាក់ព័ន្ធរៀងរាល់ម៉ោងធ្វើការ).។ដោយ៖ ក្រវ៉ាន់សៀមរាប.