ខេត្តឧត្តរមានជ័យ៖នៅព្រឹកថ្ងៃទី7ខែសីហាឆ្នាំ2017មានប្រជាពលរដ្ឋប្រមាណជាង200នាក់មកពី ភូមិ អូរតាម៉ែង
សំរុកចូលសាលា ឃុំ អន្លង់វែង ជុំវិញរឿងលោក វង្ស ភក្រ័ ជាមេឃុំ បានដាក់លិខិតកោះហៅពួកគាត់មកផ្ដិតមេដៃ
ធ្វើកិច្ចសន្យានៅសាលាឃុំ រឿងបង្ករបង្កើនផលនៅក្នុងដីសហគមន៍ដោយចោទប្រជាពលរដ្ឋនៅទូទាំងអូរតាម៉េងថា
ជាជនល្មើសដែលបានប្រព្រឹត្តបទល្មើសនៅក្នុងតំបន់សហគមន៍សាមគ្គីសង្គ្រោះព្រៃឈើ។
ប្រជាពលរដ្ឋដែលបានមកសាលាឃុំបានអោយដឹងថាពួកគាត់មិនពេញចិត្ត និង ទង្វើរបស់លោក វង្ស ភក្រ័ ជា មេឃុំនោះ
ឡើយដែលបានចោទពួកថាជាជនល្មើសដោយចង់ក្ដោបក្ដាប់លេបត្របាក់ដីសហគមន៍ជាមួយនិងអ្នកមានអំណាចផ្សេងៗទៀត។
ដែលពួកគាត់បានកាន់កាប់ដីស្រែចំការមានទាំងផលដំណាំផ្ទះសម្បែងនៅក្នុងដីសហគមន៍មុនសហគមន៍ករកើតឡើងទៅទៀត។
លោកវង្ស ភក្រ័ មេឃុំ អន្លង់វែង បានប្រាប់ទៅកាន់ពលរដ្ឋថារូបគាត់ធ្វើតាមបទបញ្ជារបស់ថ្នាក់លើដោយមាន លោក ហោ ជិនរវះយុទ្ធ
អភិបាលស្រុក អន្លង់វែង ។ដោយលោក មេឃុំ ថាការដាក់លិខិតអោយបងប្អូនមកផ្ដិតមេដៃនេះគឺដើម្បីស្រង់ទិន្ន័យចំនួនគ្រួសារនិងចំនួនផ្ទៃដីពិតប្រាកដ ។តែប្រជាពលរដ្ឋថាភាសាលោក វង្ស ភក្រ័ ជាមេឃុំ ជាភាសាដោះសារដោយវាផ្ទុយទាំងស្រុងទៅលើពិតដែលពួកគាត់បានផ្ដិតមេដៃដោយចោទពួកគាត់ថាជាជនល្មើសដែលបានបង្កបទល្មើសក្នុងព្រៃសហគមន៍និងអោយពួកគាត់ប្រគល់ដីជួនរដ្ឋវិញ។
មានប្រជាពលរដ្ឋខ្លះបានលើកឡើងថាមានក្រុមប្រឹក្សាឃុំម្នាក់បានទៅនិយាយឌឺដងផ្លែផ្កាដាក់ពលរដ្ឋថាពួកគេមិនខ្វល់ពីរឿងអ្នកគាំទ្រ ឬ មិនគាំទ្របក្សទេហើយក៍មិនខ្វល់រឿងសន្លឹកឆ្នោតនៅឆ្នាំ2018ដែរអ្វីដែលសំខាន់គឺពួកគេឈ្នះពលរដ្ឋហើយបានដី។
ដោយសាតែឮសំឡេងអាជ្ញាធរបែបនេះក៍បានធ្វើអោយប៉ះពល់ដល់អារម្មណ៍ពលរដ្ឋភាគច្រើនដែលបានគាំទ្រ សម្ដេចតេជោ ហ៊ុនសែន និង គាំទ្រគណបក្សប្រជាជនរហូតមកអស់សង្ឃឹមជាខ្លំាង។
ប្រជាពលរដ្ឋបានសូមសំណូមពរដល់ លោក មេឃុំ អោយបញ្ឈប់ការដាក់លិខិតបង្ខំអោយពួកគាត់ផ្ដិតតទៅទៀតបើហៅមកសួរនាំបានពួកគាត់ និង មិនមកតាមការណាត់ឡើយ។ពាក់ព័ន្ធករណីខាងលើនេះ គេហទំព័រព្រះវិហារមិនសុំការបំភ្លឺ ពីលោក ឃុំ នឹង លោក អភិបាល ស្រុក អន្លង់វែងនៅឡើយទេ។ គេហទំព័រព្រហវិហាររងការស្រាយរៀងរាល់ធ្វើការ៕ដោយ៖ ផៃ សុភ័ណ្ឌ