ខេត្តឧត្តរមានជ័យៈ នៅខេត្តឧត្តរមានជ័យបច្ចុប្បន្នមានសកម្មភាពដឹកជញ្ជូនឈើទាំងយប់ទាំងថ្ងៃមិនមាន
ស្ថាប័នណាចេញមុខបង្ក្រាបទល្មើសព្រៃឈើទេពោលគឺអាចឃុបឃិតគ្នាអស់ហើយក៏ថាបានពីព្រោះ
មើលទៅខេត្តមួយនេះហាក់បីដូចជាគ្មានមេដឹកនាំខេត្ត ស្រុកសោះឡើយ។
បើតាមសំដីអ្នករកស៊ីតូចតាចបានប្រាប់ភា្នក់ងារប្រចាំខេត្តថា សព្វថ្ងៃមានមេឈ្មួញធំ ដូចជា លោក
ឆាយ លោក រិទិ្ធ ជាពិសេសគឺ តាប៉ាវ ដែលបច្ចុប្បន្នកំពុងតែដើរប្រមូលទិញឈើគ្រប់ប្រភេទ ស្ថិតនៅ
ភូមិត្រាំប៉ោង ឃុំ ព្រះប្រឡាយ ស្រុក ត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ដើម្បីយកដាក់ទុកនៅផ្ទះរបស់
លោក ធុជជាច្រើនម៉ែត្រគូប សូមបញ្ជាក់ថា កាលពីមុន តា ប៉ាវយកទៅដាក់នៅ វរះយោធា៣៨៤ តែឥឡូវ
គេលែងឲ្យដាក់ហើយពីព្រោះគេខ្លាចខូចឈ្មោះអង្គភាពគេ ដូច្នេះគាត់យកទៅដាក់នៅ ផ្ទះលោក ធុជ និង
ទុកផ្ទះគាត់រងចាំរថយន្តមកដឹកចេញទៅលក់តាមបណ្តានានាផងដែរ។
បើតាមប្រជាពលរដ្ឋបាននិយាយថា តាប៉ាវសព្វថ្ងៃប៉ាវផ្តាច់មុខហើយនៅក្នុងខេត្ត ឧត្តរមានជ័យដែលដើរប្រមូល
ទិញមានពីរស្រុក គឺ ស្រុក អន្លង់វែង និង ស្រុក ត្រពាំងប្រាសាទតែម្តង ហើយប្រភពបន្តទៀតថា គ្មានអ្នកណាហ៊ាន
ជាមួយតាប៉ាវឡើយ ពីព្រោះគាត់ឈ្មួញដុះស្លែប្រចាំអាណចក្រខេត្តនេះហើយ កុំថាឡើយ លោក សរ ថាវី ជា
អភិបាលខេត្តក៏គាត់មិនខា្លចដែរ។
លោក មេប៉ុស្តិ៍ ឃុំព្រះប្រឡាយបានប្រាប់តាមទូរស័ព្ទកាលពីព្រឹកថ្ងៃទី ៨ ខែ សីហា ឆ្នាំ ២០១៧ នេះ ថា តាប៉ាវ
ធ្លាប់ត្រូវបាន កំលាំងសមត្ថកិច្ចចម្រុះឲ្យធ្វើកិច្ចសន្យាម្តងរួចមកហើយ តែមិនដឹងជាយ៉ាងម៉េចឥឡូវគេឃើញ គាត់
(តាប៉ាវ)រកស៊ីបានវិញ ហើយលោក មេប៉ុស្តិ៍បានបន្តទៀតថា លោក មិនមានឯកសារ និងមិនចាំថានៅខែឆ្នាំណាទេ
កាលដែលកំលាំងសមត្ថចំរុះហៅគាត់ឲ្យធ្វើកិច្ចសន្យានោះ។
ពាក់ព័ន្ធករណីខាងលើនេះដែរ តាម ប៉ាវ បានប្រាប់តាមទូរស័ព្ទថា រូបគាត់រកស៊ីមែន តែគាត់ទិញឈើជំនៀរៗទេ
ពុំមែនជាឈើប្រភេទលេខ២ឬ៣ទេ ហើយក៏ជាឈើដែលគាត់
ទិញគឺមកព្រៃដែលគេបោះចោលពុកៗតែប៉ុណ្ណោះមិនរកស៊ីធំដុំដូចគេទេ ហើយគាត់បាននិយាយថា បើគាត់រក
ស៊ីប៉ុណ្ណឹងៗមើលឃើញម៉្លេះ ចុះអ្នកផ្សេងរកស៊ីដឹកតាមយីឌុបមើលមិនឃើញផង ប៉ុន្តែតាប៉ាវមិនប្រាប់ ឈ្មោះចំៗថា
ថៅកែឈើធំៗនោះមានឈ្មោះអ្វីនោះឡើយ។
ទោះជាយ៉ាងណាក៏ប្រជាពលរដ្ឋ សំណូមពរដល់ស្ថាប័នពាក់ព័ន្ធ ជាពិសេស មន្រ្តីជំនាញរដ្ឋបាលព្រៃឈើ និង
ប្រធានមន្ទីរកសិកម្ម ប្រធានមន្ទីរបរិស្ថាន ខេត្តឧត្តរមានជ័យ មិនគួរណានាំគ្នាធ្វើមន្រ្តីគ្រាប់ល្ពៅឬមន្រ្តីជើងដប់នោះទេ
គួរតែចាត់វិធានការណ៍កុំឲ្យជម្ងឺស្រាលក្លាយទៅជាជម្ងឺមហារីកដេកចាំតែថ្ងៃស្លាប់តែប៉ុណ្ណោះ៕ ដោយ៖រំដួលក្រុងសំរោង.
0
តាប៉ាវក៏ជាឈ្មួញឈើដ៏សកម្មនៅខេត្តឧត្តរមានជ័យគ្មានអ្នកហ៊ានបង្រ្កាបឡើយ
Filed in: សង្គម