ស្ទឹងត្រែង៖ឯកឧត្តមញូងធុលអញ្ចើញចុះត្រួតពិនិត្យនឹងសំរបសំរួលបានជោគជ័យដោយសន្តិវិធី ជាមួយគូភាគីទំនាស់ដ៍រាំរៃអស់ជាង១០ឆ្នាំរវាងគ្រួសារងគ្រោះម្នាក់ជាមួយ នឹងដីប៉ុស្តិរដ្ឋបាលឃុំអូរស្វាយ ស្ថិតក្នុងភូមិ ឃុំអូរស្វាយ ស្រុកថាឡាបរីវ៉ាត់ ខេត្តស្ទឹងត្រែងកាលពីវេលាម៉ោង៨.១៥ព្រឹកថ្ងៃទី២៣ខែធ្នូឆ្នាំ២០១៦។
គ្រួសារជនរងគ្រោះឈ្មោះ គឹម សុវណ្ណាសេរី បានឲ្យដឹងថាៈ ដីនេះគឺជាគេរ៍របស់ម្តាយគ្មេករបស់គាត់តពីរជីតាគ្មេកដែលចូលមក រស់នៅតាំងពីរឆ្នាំ១៩៧៩មកម្លេះ រហូតមកដល់ឆ្នាំ១៩៩៩ លោកម៉ាន់ ហ៊រ មេឃុំបានចេញលិខិត្តរំលោមលើដីរបស់់គាត់ឲ្យទៅប៉ុស្តិរដ្ឋបាលធ្វើជាកម្មសិទ្ធទៅវិញ គាត់ក៍បានដាក់ពាក្យបណ្តឹងទៅសាលាដំបូងខេត្ត ដើម្បីទាមទាយកមកវិញ នៅថ្ងៃទី០១ខែមិថុនាឆ្នាំ២០០៧សាលាតំបូងខេត្តបានសម្រេចប្រគល់ឲ្យមកឲ្យគាត់ម្តងរួចមកហើយតែដោយមានដំណាងចុងចោទលោកមេឃុំឈ្មោះម៉ាន់លីហ៊រមិនសុខបានដាកពាក្យបន្តទៅសាលាឧទ្ធរណ៍ដោយមានក្បាលដី(៦៧ម៉គុណ៧០ម៉)ក្រោយមកនៅថ្ងៃខែឆ្នាំខាងលើទើបឯកឧត្តមញូងធុលអញ្ចើញចុះពិនិត្យនឹងធ្វើការសំរបសំរួលនៅនឹងកន្លែងតែម្តង។
ជុំវិញករណីខាងលើឯកឧត្តមញូងធុលបានឲ្យដឹងថាលោកចុះមកនេះដើម្បីពិនិត្យដល់កន្លែងកើតហេតុខាងលើតែម្តងដើម្បីដោះស្រាយ សំរបសំរួលបញ្ចប់នៅនឹងកន្លែង លោកបានផ្តល់ដំណឹងដល់សាលាតំបូងខេត្តនឹងលោកអភិបាលស្រុកថាឡាបរិវ៉ាត់ជាម្ចាស់ស្រុកតែគ្មានវត្តមាននោះទេ សមាសភាពចូលរួមមាន លោកសេក ម៉ៅ លោកអ៊ុំ ម៉ារ៉ាឌី នឹងលោកហម សាវ៉ន មេប៉ុស្តិ៍ឃុំ នឹងប្រជាពលរដ្ឋចូលរួមជាសាក្សីបំភ្លឺ ក្រោយពីការពិនិត្យលើដីជាក់ស្តែង ហើយក៍បានសំរបសំរួលដោះស្រាយនៅនឹងកន្លែង ភាគីទាំងសងខាងក៍ព្រមតាមសំណូមពរហើយសាដីការនេះប្រកាសនៅពេលក្រោយ ភាគគីទាំងពីត្រូវឡើងទៅទទួលសារដីការ នៅពេលដែលសាលាឧទ្ធរណ៍ជូនដំណឹង។
!ដោយ” វង្ស សុភី: