គេហទំព័រ អំណាចទាំង០៤ ww.fourpowers.asia ដំណើរការផ្សព្វផ្សាយតាមប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ | ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com
0

លោកម៉ុម សារឿន អភិបាលនៃគណៈ អភិបាលខេត្តស្ទឹងត្រែង អញ្ចើញចូលរួម ក្នុងពិធីលែង កូនត្រី៧ម៉ីនក្បាលក្នុង រដូវបិទនេសាទត្រីហើយក៍ជារដូវត្រីកំពង់ពង

លោកម៉ុម សារឿន អភិបាលនៃគណៈ អភិបាលខេត្តស្ទឹងត្រែង អញ្ចើញចូលរួម  ក្នុងពិធីលែង កូនត្រី៧ម៉ីនក្បាលក្នុង រដូវបិទនេសាទត្រីហើយក៍ជារដូវត្រីកំពង់ពង

ស្ទឹងត្រែងៈ កាលពីព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៧នេះ អាជ្ញាធរខេត្តស្ទឹងត្រែងរួមនិងខណ្ឌរដ្ឋបាលជលផល
ខេត្តស្ទឹងត្រែងសហការណ៍ជាមួយដៃគូរអង្គការសេប៉ា បានប្រារព្វធ្វើពិធីទិវាមច្ឆាជាតិលើកទី១៣នៅក្នុងខេត្ត
ស្ទឹងត្រែង បានព្រលែងកូនត្រីចំរុះមានចំនួន៧ម៉ឺនក្បាលទៅក្នុងបឹងធម្មជាតិនៅភូមិបាចុង សង្កាត់ព្រះបាទ
ក្រុងស្ទឹងត្រែង ដើម្បីបំផុសចលនារបស់ប្រជាពលរដ្ឋ ក៏ដូចប្រជានេសាទនៅក្នុងខេត្ត ឱ្យចេះស្រលាញ់ធនធាន
មច្ឆាជាតិនិងនាំគ្នាចូលរួម បញ្ឈប់ការនេសាទដោយប្រើប្រាស់នៅឧបករណ៍ខុសច្បាប់ ឱ្យងាកមករួមគ្នាគោរព
ច្បាប់ជលផលឱ្យបានទាំងអស់គ្នា។
នៅក្នុងពិធីនោះដែរ ឯកឧត្តម ម៉ុម សារឿន គណៈអភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែបានឡើង មាន
ប្រសាសន៍ថា ការគោរពច្បាប់ជលផលគឺជាការចូលរួម ស្រឡាញ់ធនធានមច្ឆាជាតិរបស់យើងទាំងអស់គ្នា
ដូចនេះ អ្នកនេសាទទាំងអស់ត្រូវឈប់នេសាទដោយប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់លួចលាក់បន្តទៀត។
លោកអភិបាលខេត្តបន្តថា ជាមួយនិងការថែរក្សានិងអភិរក្សពូជត្រីសំខាន់ៗនៅទន្លេមេគង្គលើនៃខេត្តស្ទឹងត្រែង
យើងនេះ មន្ទីរកសិកម្មនិងផ្នែកជលផលត្រូវបង្កើតឱ្យមានវារីវប្បកម្មនៅតាមសហគមន៍ និង នៅក្នុងមូលដ្ឋានឱ្យ
បានច្រើន ដើម្បីជាប្រយោជន៍ជួយដល់ប្រជាពលរដ្ឋ នៅជុំវិញតំបន់រស់នៅផង និង ជួយកាត់បន្ថយពីការពឹង
ផ្អែកទៅលើត្រីធម្មជាតិបានទៀតផង។
ចំពោះលោកទុំ នីរ៉ូ នាយខណ្ឌ័រដ្ឋបាលជលផល ខេត្ត ស្ទឹងត្រែង បានបញ្ជាក់ថា ចាប់ពីឆ្នាំ២០០៤មកខេត្ត ស្ទឹងត្រែង
បានធ្វើពិធីលែងកូនត្រីបានចំនួន១៣លើករួចមកហើយ នៅតាមបឹងធម្មជាតិដើម្បីបង្ហាញពីការយកចិត្តទុកដាក់ថែ
រក្សានូវធនធានធម្មជាតិជីវចំរុះ គឺជាពិសេសនោះធនធានមច្ឆាជាតិដល់សំខាន់ៗនៅទឹកទន្លេមេគង្គរបស់យើង ។
លោកបន្តទៀតថា សំខាន់ជាងនេះទៅទៀតគឺយើងបានប្រារព្វធ្វើពិធីប្រលែងកូនត្រីថ្ងៃនេះដើម្បីចង់ដាស់ស្មារតីឱ្យ
ប្រជាពលរដ្ឋរបស់យើងមានការយល់ដឹងពីតម្លៃមច្ឆាជាតិ ហើយនិងធនធានជលផលមិនមែនជារបស់នណាម្នាក់នោះទេ
គឺជារបស់យើងទាំងអស់គ្នា ត្រូវមានការទទួលខុសត្រូវទាំងអស់គ្នា ទាំងការប្រើប្រាស់ទាំងការចូលរួមថែរក្សាការពារ
រួមនិងអភិរក្សធនធានជលផលរបស់យើង ឱ្យវាបានសំបូរនិងមាននិរន្តរភាពទៅដល់កូនចៅយើងជំនាន់ក្រោយៗទៀតផង ។

លោក ផេង កុសល់ ប្រជា សហគមន៍របស់អង្គការមហាជនមូលដ្ឋាន រស់នៅក្នុងភូមិញាំស៊ំ ថ្មកែវ ស្រុកសៀមប៉ាង ខេត្ត
ស្ទឹងត្រែង ដែលជាបណ្តាញសហគមន៍ ដៃគូរជាមួយអង្គការសេប៉ា លោកមានការត្រែកអរ និង មានការពេញចិត្តយ៉ាងខ្លាំង
ដោយថ្នាក់ដឹកនាំខេត្តនិងខាងខណ្ឌរដ្ឋបាលជលផលខេត្ត បានប្រារព្វធ្វើនៅទិវាមច្ឆាជាតិជារៀងរាល់ឆ្នាំនេះ ដោយមានការ
ប្រលែងកូនត្រី គឺវាមានសារៈប្រយោជន៍ជាច្រើនទុកសម្រាប់ឱ្យកូនចៅជំនាន់ក្រោយៗ ព្រោះអីត្រីវាជាប្រូតេអ៊ីដល់សំខាន់
សម្រាប់ទ្រទ្រុងសុខភាពប្រចាំថ្ងៃរបស់ប្រជាជនយើងគ្រប់គ្នា ។ លោកបានសំណូមពរទៅដល់ប្រជាពលរដ្ឋក៏ដូចជាប្រជា
នេសាទទាំងអស់គ្នា ដែលនេសាទនៅតាមដងទន្លេក្តី តាមអូរក្តី សូមឱ្យពួកគាត់រក្សានៅច្បាប់ជលផលទាំងអស់គ្នា ហើយចេះ
គោរពអនុវត្តន៍ច្បាប់ឱ្យបានទាំងអស់គ្នា កុំប្រើប្រាស់នៅអ្វីដែលច្បាប់គេហាមឃាត់ ដើម្បីទុកឱ្យត្រីពងកូនបានគង់វង្សស្ថិត
ស្ថេរទៅអ្នកក្រោយៗទៀត កុំឱ្យផុតពូជ ។ លោកបានបញ្ជាក់ថា បើសិនជាបងប្អូនធ្វើការនេសាទត្រីត្រូវនេសាទតាមបែប
លក្ខណៈគ្រួសារប្រើប្រាស់នៅឧបករណ៍ច្បាប់អនុញ្ញាតិដូចជា មង សំណាញ់ ដាក់រនាំងសន្ទូច តាមធម្មតា ដែលច្បាប់បាន
កំណត់ឱ្យ សូមហាមឃាត់ប្រើប្រាស់ឧបករណ៍ខុសច្បាប់ ដូចជា ឆក់ បោកគ្រាប់បែក ដាក់ថ្នាំបំពុល ដាក់ដាយស្បៃម៉ុង និង
ដាក់អួន ជាដើម ជាពិសេសនោះនៅរដូវបិទនេសាទសូមកុំឱ្យប្រើប្រាស់នៅឧបករណ៍អ្វីដែលខុសច្បាប់ដាច់ខាត ។
គួររំលឹកថា ចំពោះបទល្មើសនេសាទទាំងនេះ ចាប់ពីឆ្នាំ២០១៦ និង នៅក្នុងឆមាសទី១ ឆ្នាំ២០១៧ មន្ត្រីខណ្ឌរដ្ឋជលផលសហ
សការណ៍ជាមួយកំលាំងជំនាញបង្ក្រាបបានចំនួន១០ករណីហើយ ក្នុងនោះករណី គប់គ្រាប់បែកមាន២ករណី ប្រើឧបករណ៍
ឆក់ មាន៨ករណី ដោយរឹបអូសបានវត្ថុតាងរួមមានក្បាល់ឆក់ ២០គ្រឿង អាគុយ ១២ គ្រឿង ទូកម៉ាស៊ីន៤គ្រឿង បានបំផ្លាញ
របាំង បិទអូរសំរាប់ដាក់ដាយ ៤៥កន្លែង និងរឹបអូសមងគ្រប់ប្រភេទក្នុងរដូវបិទនេសាទមានប្រវែងជាង ៤ម៉ឺនម៉ែត្រ និង អប់រំ
ប្រជាអ្នកនេសាទមានចំនួន ៨២៣នាក់ ។
សូមបញ្ជាក់ដែលថា ក្នងការលែងកូនត្រីនៅក្នុង ខេត្ត ស្ទឹងត្រែង យើងនេះជាលើកទី១៣ហើយ នៅឆ្នាំនេះមានការប្រលែង
កូនមានចំនួនសរុប ៧ម៉ឺនក្បាល ក្នុងនោះមានត្រីមេពូជចំនួន ៣០០គីឡូក្រាម កូនត្រី ស្ពិន កូនត្រីក្រាញ់ កូនត្រីកន្ធ នៅក្នុង
បឹងធម្មជាតិខាងក្រោយជើងភ្នំព្រះធាតុហៅទំណុបបាចុង ស្ថិតនៅក្នុងសង្កាត់ព្រះបាទ ក្រុង/ខេត្ត ស្ទឹងត្រែង ៕
ដោយោ៖ រំដួលក្រុងស្ទឹងត្រែង.

001 002 003 004 005 009

 

Filed in: សង្គម

Leave a Reply

Submit Comment
ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia»

សារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia» ដំណើរការផ្សព្វផ្សាយតាម

ប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩

អាសយដ្ឋាន ៖ ភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល

ទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com |