ស្ទឹងត្រែងៈ ផ្ទះមួយខ្នងដែលទើបម្ចាស់ផ្ទះធ្វើការសាងសង់រួចហើយថ្មីៗ ដោយមិនទាន់បានឡើងបនៅផងខណៈ
ពេលម្ចាស់ផ្ទះមិននៅកំពុងដេកព្យាបាលជម្ងឺនៅឯមន្ទីរពេទ្យខេត្ត ដោយមានករណីគ្រោះថ្នាក់ចរាចរណ៍ ត្រូវបាន
អគ្គីភ័យលេបត្របាក់ឆេះអស់ទាំងស្រុង ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោងប្រមាណ១១ និង ៣០នាទី
យប់ថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៧ ដែលស្ថិនៅភូមិដនឡង ឃុំ សេកុង ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ។
ជុំវិញក្នុងរឿងនេះ លោក ជឹម អេន អធិការស្រុក សៀមប៉ាងបានប្រាប់ឱ្យដឹងថា ផ្ទះដែលត្រូវបានអគ្គីភ័យឆាបឆេះ
ខាងលើនោះ សង់អំពីឈើ ប្រក់ស៊ីប្រូ មានទំហំទទឹង៧ម៉ែត្រនិងបណ្តោយមានប្រវែង១២ម៉ែត្រ ដោយជនរងគ្រោះ
ជាម្ចាស់ផ្ទះមានឈ្មោះ កក់ វ៉ាន់ ភេទប្រុស អាយុ៣៦ឆ្នាំជាជនជាតិខ្មែរ (ប្តី) ចំណែកប្រពន្ធមានឈ្មោះ ថន កូ អ្នកទាំង
ពីររស់នៅក្នុងភូមិឃុំកើតហេតុខាងលើ លោក អធិការបានបន្តថា ដោយសារតែផ្ទះជនរងគ្រោះនៅឆ្ងាយនិងផ្លូវពិបាក
ក្នុងការធ្វើដំណើរផងនោះទម្រាំកម្លាំងសមត្ថកិច្ចរបស់លោកទៅដល់កន្លែងកើតហេតុ គឺភ្លើងបាននិងកំពុងឆាបឆេះយ៉ាង
សន្ធោសន្ធៅអស់ទៅហើយ តាមការសន្និដ្ឋានជាបឋមដែលកូនចៅរបស់លោកចុះដល់កន្លែង គឺផ្ទះដែលភ្លើងបានឆេះ
ប្រហែលជាមានជនមិនស្គាល់អត្តសញ្ញាណចូលមកលួចដុត ពីព្រោះអីផ្ទះនេះម្ចាស់គេទើបនិងសាងសង់រួចថ្មីៗនៅពុំ
ទាន់មានមនុស្សមកស្នាក់នៅនិងមិនមានចរន្តអគ្គីសនីប្រើប្រាស់នៅក្នុងផ្ទះឡើយ ។ លោកបានធ្វើការបញ្ជាក់ថា លោក
ក៏នៅមិនទាន់ច្បាស់ថាមូលហេតុដែលបណ្តាលឱ្យមាន អគ្គីភ័យឆាបឆេះផ្ទះរបស់ប្រជាពលរដ្ឋមួយខ្នងនៅចំណុចខាងលើ
មានគេលួចដុតឱ្យឆេះ ឬបណ្តាលមកពីអ្វីឱ្យឆេះ បានច្បាស់លាស់នៅឡើយនោះទេ ។
សូមបញ្ជាក់ថា ខណៈពេលមានភ្លើងបានឆាបឆេះផ្ទះមួយខ្នងខាងលើនោះរួចរាល់ហើយឃើញថា ទូកដែលម្ចាស់ផ្ទះបាន
ចតចងទុកនៅកំពុងខាងក្រោយផ្ទះ ត្រូវបានបាត់ស្របពេលនោះដែលប៉ុន្តែមានទូកថ្មីមកឈប់ចតនៅនិងកំពុងនេះដែរអ
ញ្ចឹងហើយទើបប្រជាពលរដ្ឋបានដាក់ការសង្ស័យថា មូលហេតុដែលបណ្តាលឱ្យមានអគ្គីភ័យឆាបឆេះផ្ទះនេះឡើងគឺមាន
គេលួចដុត ព្រោះអីទូករបស់ម្ចាស់បានបាត់ ប្រហែលជាខណៈពេលនោះជនសង្ស័យបានដុតផ្ទះនេះហើយ នៅពេលរត់
គេចខ្លួនចុះទូកវិញបានច្រឡំជិះទូករបស់ម្ចាស់ផ្ទះទៅវិញ ។
បច្ចុប្បន្ននេះលោកអធិការស្រុកសៀមប៉ាងបានដឹងតំរ៉ុយខ្លះៗហើយដោយដឹងថាទូកគេជិះយកទៅផ្លុងចោលនោះត្រូវបាន
ប្រជាពលរដ្ឋរស់នៅទីនោះរើសបានទូកដែលបាត់នោះចងទុកហើយ ឥឡូវនេះកំពុងដាក់កម្លាំងតាមដានស្រាវជ្រាវរកជន
សង្ស័យដើម្បីយកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់ ៕( ដោយវង្សសុភី)