គេហទំព័រ អំណាចទាំង០៤ ww.fourpowers.asia ដំណើរការផ្សព្វផ្សាយតាមប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ | ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com
0

លោក អ៊ុយ វិត មេគយច្រកភ្នំដីល្បីខាងប្រព្រឹត្តអំពើពុក រលួយមិនញញើតដៃទំនងជាមានខ្នងធំសំរាប់ផ្អែក

លោក អ៊ុយ វិត មេគយច្រកភ្នំដីល្បីខាងប្រព្រឹត្តអំពើពុក រលួយមិនញញើតដៃទំនងជាមានខ្នងធំសំរាប់ផ្អែក

បាត់ដំបងៈ បើតាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋ និង ឈ្មួញរួមទាំងអាជីវករតូចតាច រកស៊ីនាំទំនិញពីទឹកដីថៃចូលទឹកមកប្រទេសកម្ពុជាបើ តាមអាជីវកររកស៊ីនៅច្រកភ្នំដីបាននិយាយថាបច្ចុប្បន្នទំនិញនាំចូលនាំចេញ និង នៅតាមច្រករបៀងផ្សេងៗ ក្នុងខេត្តបាត់ដំបង បានឲ្យដឹងថាពួកគាត់នាំចូលទំនិញស្របច្បាប់បង់ ព័ន្ធ ត្រឹមរឺមិន ត្រឹមត្រូវដែលតាមច្រកព្រំដែនរួចហើយក៏ដោយ ក៏នៅតែចៀសមិនផុតពីការបង់លុយលើតុផងនិងក្រោមតុឲ្យក្រុមលោក អ៊ុយ វិត តាមកំណត់ជាដាច់ ខាត ។ហើយទាំងអាជីវករតូចតាចនិង ឈ្មួញរកស៊ីធំៗនៅតាមច្រកភ្នំដីនេះបាននិងកំពុងរិះគន់ចំៗទៅលើ លោក អ៊ុយ រិនថាកំពុង តែប្រមូលលុយតាមរបៀបពុករលួយមិនខ្លាច អ្វីៗ ទាំងអស់ ព្រោះការកំណត់ឲ្យអាជីវករ និងឈ្មួញបង់លុយពេលដឹកជញ្ជូនទំនិញ ឆ្លងកាត់ទឹកដីខេត្ត បាត់ដំបង គឺ ពុំមានចេញវិក្កយបត្រ័ រឬបង្កាន់ ដៃត្រឹមត្រូវនោះ ទេ។ សកម្មភាពរបស់ មេគយច្រកភ្នំដីខេត្តបាត់ដំបង របស់លោក អ៊ុយ វិត និងបក្ខ ពួកកំពុងធ្វើឲ្យមជ្ឈដ្ឋានទូទៅជាពិសេស អាជីវករ និង ឈ្មួញធំរកស៊ីត្រឹមត្រូវ ប្រឈមនឹងការលំបាកកាន់ តែខ្លាំងៗ ដោយសារតែមានលើតុផងក្រោមតុផង។ពាក់ព័ន្ធនិងភាពល្បីល្បាញខាងពុលរលួយរបស់មេគយនៅច្រកភ្នំដីខេត្ត បាត់ដំបងនេះ តើ លោក អូនព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បានជ្រាបដែរឬទេ បើសិនបានជ្រាបហើយ តើមានវិធានការ បែបយ៉ាងណាដែរចំពោះ អំពើពុករលួយ របស់លោក អ៊ុយ រិត មេគយច្រកភ្នំដីខេត្តបាត់ដំបងស្រុកភ្នំព្រឹកនៅឡើយទេ?។
ចំពោះបញ្ហានេះដែរ សំរាប់ លោក គុណ ញឹម ជាអគ្គនាយកគយនិងរដ្ឋាករ គួរតែស៊ើបអង្កេត ឬមួយទុកឲ្យ លោក អ៊ុយ វិត ធ្វើអ្វីៗតាមអំពើចិត្តមិនខ្វល់។ ប្រភពពីច្រកទ្វារភ្នំដី បាន ឲ្យដឹង ថា ដោយសារតែមានការឃុបឃិតនេះទើបធ្វើឲ្យ លោក អ៊ុយ រិត មេគយច្រកភ្នំដីខេត្តបាត់ដំបងទើបធ្វើឲ្យឈ្មួញអាចនាំចូលទំនិញគេចពន្ធ និង ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់ ចូលតាមច្រកភ្នំដីនិងច្រកនានាដូចជាច្រករបៀងផ្សេងៗទៀតយ៉ាងពេញបន្ទុកដែលជាហេតុធ្វើឲ្យរដ្ឋខាតបង់ចំណូលពន្ធយ៉ាងច្រើនក្នុងក្នុងមួយឆ្នាំៗ។ហើយប្រភពនោះបានបន្តឲ្យដឹងទៀតថា ទំនិញគេចពន្ធជាច្រើនប្រភេទ រួមទាំង ប្រេងសាំងគេចពន្ធ និងម៉ូតូគេចពន្ធ និងទំនេញផ្សេងៗ ទៀតត្រូវបានឈ្មួញយកមកចែកចាយក្នុងខេត្តនានា ក្នុងប្រទេសកម្ពុជា ហើយមាននាំចូលមកដល់រាជធានីភ្នំ ពេញទៀតផងដែរ។
លោក អ៊ុយ វិត មេគយច្រកភ្នំដីនៅខេត្តបាត់ដំបងល្បីខាងប្រព្រឹត្តអំពើពុករលួយគឺជារឿងមិនអាចបិទជិតឡើយបន្ទាប់ពីឈ្មួញនិងអាជីវករក៏ដូចជាប្រជាពលរដ្ឋដែលដឹកទំនិញពីទឹកដីសៀមចូលទឹកដីខ្មែរតាមច្រកភ្នំដី ស្រុក ភ្នំព្រឹក ខេត្ត បាត់ដំបងនាំគ្នាបើកកកាយ ជាបន្តបន្ទាប់។ ដូច្នេះ លោក អូន ព័ន្ធមុនីរ័ត្ន នឹង លោក គុណ ញឹម គួរតែត្រួតពិនិត្យលើលោក អ៊ុយ រិត មេគយច្រកភ្នំផងទាន ជៀសវាងការរិះគន់ពីប្រជាពលរដ្ឋ និង អាជីវករនិយាយថា ស្ថាប័នគយ គឺជាស្ថាប័នស្អាតស្អំក្នុងការប្រមូលព័ន្ធចូលរដ្ឋ ដូច្នេះមិនគួរណាថ្នាក់លើមើលរំលងរាល់កំហុសឆ្គងរបស់ លោក អ៊ុយ វិត ឡើយ។ពាក់ព័ន្ធករណីចោទប្រកាន់ខាងលើ លោក អ៊ុយ វិត មិនអាចសុំកាតរពន្យល់បានទេ មូលហេតុគ្មានលេខ ទូរស័ព្ទ។ គេហទំព័រព្រះវិហាររងចាំការបកស្រាយគ្រប់ភាគីពាក់ព័ន្ធរៀងរាល់ម៉ោងធ្វើការ៕ ដោយ៖ រំដួលក្រុងបាត់ដំបង.
001

Filed in: សង្គម

Leave a Reply

Submit Comment
ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia»

សារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia» ដំណើរការផ្សព្វផ្សាយតាម

ប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩

អាសយដ្ឋាន ៖ ភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល

ទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com |