ស្ទឹងត្រែង: កម្លាំងរដ្ឋបាលជលផលខេត្តឆ្មក់បង្ក្រាប បទល្មើសនេសាទបានលូស្បៃមុង១នឹងដាយ១នៅចំណុចវ៉ើនម៉ីន ស្ថិតក្នុងភូមិភ្លុក ឃុំភ្លុក ស្រុកសេសាន ខេត្តស្ទឹងត្រែង ថ្ងៃទី២៧ខែធ្នូឆ្នាំ២០១៦
លោកវង្ស សាវឿន នាយរងខណ្ឌរដ្ឋបាលជលផលខេត្ត នៃមន្ទីកសិកម្មរុក្ខាប្រម៉ាញ់នឹងនេសាទ បានឲ្យដឹងថា ក្រុមការងាររបស់លោក
បានចុះឆ្មក់បង្កាបបានបទល្មើសនេសាទដែលជនសង្ស័យលួចដាក់ ពេលក្រុមកាងារចុះល្បាតចេញផុត លួចដាក់តាមក្រោយដោយប្រើឧបករណ៍ខុសច្បាប់ទាំងនោះ តែរកម្ចាស់មិនឃើញនោះទេ ទើបក្រុមការងាររបស់លោកធ្វើការសារនឹងដកហូតយកឧបករណ៍នេសាទលូស្បៃមុង ១.មានមុខកាត់១.៥ម៉បណ្តោយប្រវែង១៧ម៉ ដាយ១.មានមុខកាត់៣.៥ម៉នឹងបណ្តោយ២០ម៉ែត្រ ដើម្បីធ្វើការដុតកំទិចចោល
លោកបន្តទៀតថាក្នុងការបង្ក្រាបបទល្មើសខាងនេះម្តងៗហាក់បីដូចជាជនល្មើដទាំងនោះដឹងខ្លួនមុន ហើយភាគច្រើនបានតែសំភារ:តែប៉ុណ្ណោះ ហើយលោកធ្លាប់ធ្វើការនែនាំនឹងផ្សប់ផ្សាយ ជាច្រើនហើយដែរជនទាំងនោះហាក់បីដូចជាមិនរាងចាល ។
គួរបញ្ចាក់ផងដែរថាអ្នកនេសាទខាងទាំងនោះភាគច្រើនសុទ្ធតែជនជាតិវៀតណាម នឹងខ្មែរយើងក៍មានដែរហើយភាគច្រើនសុទ្ធតែលួចប្រើឧបករណ៍នេសាទខុសច្បាប់ដូចជាលូងស្បៃមុង ម៉ងក្រឡាធំដាក់កាត់ទន្លេ នឹងដាយដាក់តាមអូរ ហើយភាគច្រើនបណ្តែតទូកដាក់ម៉ាស៉ីនឆក់ត្រីប្រភេទអាត្រជាក់តាមទន្លេមេគង្គនឹងសេកុងនៅពេលយប់ ពេលមន្ត្រីជំនាញទៅជួបតែងតែឆ្លើយដាក់គ្នា ឬឆ្លើយថាមិនដឹងនេះជាលេះរបស់ជនខិលខូចរកស៉ីរបរខុសច្បាប់ សូមឲ្យសមត្ថកិច្ចក្រប់ស្ថាប័ណ្តមេត្តាជួយសហការ
ជាមួយមន្ត្រីជំនាញពេលជួបបទល្មើសនេសាទដើម្បីដាក់ទោសទាន់ឲ្យរាងចាលព្រីពូជកំពង់ប្រឈបជិតអស់ហើយ៕