គេហទំព័រ អំណាចទាំង០៤ ww.fourpowers.asia ដំណើរការផ្សព្វផ្សាយតាមប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ | ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com
0

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានជួបសំណេះសំណាល នឹង សួរសុខទុក្ខថ្នាក់ដឹកនាំមន្ត្រីរាជការនៅខេត្តស្តឹងត្រែង

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានជួបសំណេះសំណាល  នឹង សួរសុខទុក្ខថ្នាក់ដឹកនាំមន្ត្រីរាជការនៅខេត្តស្តឹងត្រែង

ស្ទឹងត្រែង៖ សម្តេចតេជោ ហ៊ុន សែន បានអញ្ចើញមកជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំមន្ត្រីរាជការសារជាថ្មីម្តងទៀតបន្ទាប់ពីកាលពី ខែ កក្តដា ឆ្នាំ ២០១៦
បានអញ្ចើញមកម្តងរួចមកហើយនៅ ខេត្ត ស្ទឹង ត្រែង ដើម្បីពិនិត្យមើលការអភិវឌ្ឍន៍ខេត្តមួយនេះហើយនេះក៍ជាការយកចិត្តទុកដាក់របស់ប្រមុខរាជរដ្ឋាភិបាលដើម្បីធ្វើឲ្យខេត្តនៅភូមិភាពឥសាន្តមានការអភិវឌ្ឍន៍។
នៅក្នុងដំណើរអញ្ចើញចុះជួបសំណេះសំណាលជាមួយមន្ត្រីរាជការ អាជ្ញាធរ និង កងកម្លាំងប្រដាប់អាវុធនៅ ខេត្ត ស្ទឹង ត្រែង នៅរសៀលថ្ងៃទី១៦សីហាឆ្នាំ២០១៧នេះ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានស្វែងយល់នឹងស្តាប់សេចក្តីរាយការណ៍ពីឯកឧត្តមម៉ុមសារឿនអភិបាលខេត្តស្តីពីការរៀបចំអភិវឌ្ឍខេត្តនិងការដោះស្រាយបញ្ហាផ្សេងៗជូនប្រជាពលរដ្ឋរួចមក។ សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្ត្រីមានប្រសាសន៍ថា៖ ក្នុងដំណើរមកកាន់ខេត្តស្ទឹងត្រែងនេះយើងគួរតែអរគុណព្រះភិរុណទៅវិញទេដែលមិនបង្អោធ្វើឲ្យ ដំណើរបស់សម្តេចយ៉ាងរលូន ឲ្យបានមក ជួបថ្នាក់ដឹកនាំមន្ត្រីរាជការកងកំលាំងប្រដាប់អាវុធទាំងបីប្រភេទនៅទីនេះ។សម្តេចបានសំដែងការកោតសរសើរចំពោះថ្នាក់ដឹកនាំមន្ត្រីរាជការកងកំលាំងប្រដាប់អាវុធទាំងបី និង បងប្អូនប្រជាពលរដ្ឋដែលបាននាំគ្នាប្រឹងប្រែងរួមសាមគ្គីគ្នាធ្វើការអភិវឌ្ឍន៍ខេត្តឲ្យរីកចំរើនពីទីក្រុងដល់ទីជនបទ។
សម្តេចមានប្រសាសន៍ទៀតថា ខេត្ត ស្ទឹង ត្រែង ជាខេត្តមួយមានសំណាងល្អជាងគេដោយទទួលបានស្ពានឆ្លងកាត់ទន្លេមេគង្គចំនូនពីរនិងមានផ្លូវជាតិលេខ៩ថ្មីតភ្ជាប់ផ្លូវគមនាគមន៍ទៅកាន់តំបន់ទេសចរណ៍ខេត្តសៀមរាបមិនតែប៉ុណ្ណោះមានសមិទ្ធផលថ្មីដ៍ធំមួយទៀតគឺទំនប់វារីអគ្គិសនីសេសានក្រោមពីនិងសម្ពោធដាក់ឲ្យប្រើប្រាស់នៅក្នុងពេលឆាប់ៗខាងមុខនេះ។ ជាមួយ និង ការជួបសំណេះសំណាលនេះសម្តេចមានប្រសាសន៍ថានៅថ្ងៃស្អែកនេះសម្តេចនិងអញ្ជើញចូលមើលផ្សារសាមគ្គីស្ទឹងត្រែងដែលទើបសាងសង់ថ្មីរួចរាល់ និង ចង់ដឹងពីជីវភាពរស់នៅរបស់បងប្អូនអាជីវករដែលរងគ្រោះដោយសារអគ្គីភ័យកន្លងមកផងនិងចង់ឃើញប្រជាពលរដ្ឋមានការរីកចំរើនបែបណានិងទៅពិនិត្យមើលការសាសង់សាលារៀនចំនូន២កន្លែងបន្ថែមទៀតនៅក្នុងក្រុងស្ទឹងត្រែងយើងនេះ៕ដោយ​៖រំដួលស្ទឹងត្រែង

001 002 003

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia»

សារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia» ដំណើរការផ្សព្វផ្សាយតាម

ប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩

អាសយដ្ឋាន ៖ ភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល

ទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com |