ស្ទឹងត្រែងៈ យោធិនចូលនិវត្តន៍ម្នាក់លង់ទឹកទំនប់ក្រោយផ្ទះខណៈចុះទៅមើលម៉ងទំនងខ្យល់គរ ទើបបណ្តាលជើងជាប់ម៉ងឈ្លក់
ទឹក ស្លាប់មួយរំពេច ហេតុការណ៍នេះកើតនៅវេលាម៉ោង៨ ជាង ថ្ងៃទី១៧ខែសីហា ឆ្នាំ២០១៧ ស្ថិតក្នុងភូមិកាំងមេម៉ាយ សង្កាត់ ព្រះបាទក្រុង ខេត្តស្ទឹងត្រែង។តាមការរៀបរាប់របស់ប្រពន្ធសព បានប្រាប់អ្នកសារព័ត៌មានយើងថា មុនពេលកើតហេតុជនរងគ្រោះ
បានដើរទៅមើលម៉ងនៅពេលព្រឹកព្រលឹម ក្រែងបានត្រីយកមកធ្វើម្ហូប ព្រោះម៉ងដាក់ចោលច្រើនថ្ងៃហើយ ក្រោយមកមិនយូរប៉ុន្មាន
ស្រាប់តែឮគ្មេងស្រែកថាតាលង់ទឹក ឃើញប្តីគាត់អណ្តែតអាវនឹងសក់ក្បាលប្រុយៗឡើង គាត់សង្ស័យក៍ដើមមើលឃើញដូច្នេះក៍
ស្រែកហៅគេឯងឲ្យជួយ តែអកុសលប្តីរបស់គាត់បានដាច់ខ្យល់ស្លាប់ក្នុងទឹកទៅហើយព្រោះអីប្តីរបស់គាត់ឮថាគាត់មិនសូវស្រូល
ខ្លួនប្រហែលកើតខ្យល់ផង។គាត់បន្តទៀតាថប្តីគាត់ មានឈ្មោះទេព សុផាត អាយុ៦០ឆ្នាំបានចូលនិវត្តន៍ រស់នៅភូមិឃុំកើតហេតុខាងលើ ដោយសារតែការធ្វេសប្រហេសរបស់គាត់ព្រោះប្តីគាត់កើតខ្យល់ប៉ុន្មានថ្ងៃហើយ គាត់អាងថាមិនអី ទើបធ្វើឲ្យ ប្តីគាត់មានគ្រោះថ្នាក់បាត់បង់ជីវិតបែបនេះទាំងភ្នែកស្រស់ៗមួយរំពេច។
តាមការបញ្ជាក់ពីសមត្ថកិច្ច នគរបាលប៉ុស្តិ៍ឃុំ ព្រះបាទ លោក វ័រ សុ ខឿន បាននិយាយថា តាមការពិនិត្យទៅលើសាកសពពុំមានអ្វីគួរ
ឲ្យគត់សំគាល់ទៅលើសពទេថាហើយគ្មានការ ឃាត្តកម្មនោះដែរ ព្រោះគ្មានស្លាកស្នាមណាមួយគួរឲ្យសង្ស័យឡើយ។ គឺពិតជាខ្យល់គរដូចគ្រួសារសពបានបញ្ជាក់ខាងលើពិតមែន ព្រោះអីតាមការអះអាងរបស់ស្ត្រីត្រូវជាប្រពន្ធសពថា គាត់មានអាការៈមិនស្រួលខ្លួនជាច្រើនថ្ងៃ ទើបដល់ថ្ងៃកើតហេតុជនរងគ្រោះចុះទៅមើលម៉ងក៍ធ្វើទុកប្រកាច់ជាប់ម៉ងឈ្លក់ទឹកស្លាប់មួយរំភេចតែម្តងទៅ៕ដោយ៖រំដួលស្ទឹងត្រែង.