ខេត្ដឧត្ដរមានជ័យៈលោក គឹម គាវិន ប្រធានមន្ទីរៀបចំដែនដីនគរូបនីយកម្មសំណង់ និង សុរិយោដី ខេត្ត ឧត្តរមានជ័យ កំពុងល្បីថាបានកិបកេងដីរាប់សិបឡូត៏នៅក្នុង ភូមិ ស្រះកែវថ្មី ឃុំ ពង្រស្រុក ចុងកាល់ ខេត្ត ឧត្តរមានជ័យ។
ដីឡូត៏ដែលល្បីថា លោក គឹម គាវិន ដែលជាប្រធានមន្ទីសុរិយោដីបានកិបកេងទុកជាកម្មសិទ្ធរបស់ខ្លួន និង មន្ត្រីរបស់ខ្លួននោះវាជាដី ប្រមុខរាជរដ្ឋាភិបាល សម្ដេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន បានប្រទានសង្គមកិច្ចជួនដល់ ប្រជាពលរដ្ឋនៅភូមិ ស្រះកែវចាស់ ចំនួន158 គ្រួសារបានទទួលរងផលប៉ះពល់ក្រោយពីបានបង្កើតអាងបង្ហៀរទឹកឈ្មោះថាស្ទឹងស្រែងពីរ។ដោយប្រមុខរាជរដ្ឋាភិបាល សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ទទួលយកគោលនយោបាយដោះស្រាយជាថវិការតាមការ សំណូមពរជូន
ពលរដ្ឋទាំង158គ្រួរសារហើយនោះ សម្ដេចបានប្រគល់ដីសម្បទានសង្គមកិច្ចបន្ថែមទៀតដោយអោយពួកគាត់រស់នៅកន្លែងជិតដែលពួកគាត់ធ្លាប់បានរស់នៅ។ដោយក្នុងមួយគ្រួសារទទួលបាបដីសង់លំនៅដ្ឋាន(ដីឡូ)ក្នុងមួយគ្រួរសារ50×100ម៉ែត្រនិងដីស្រែចំការទុកសម្រាប់បង្ករបង្កើនផលចិញ្ចឹមជីវិតគឺ ពីរហិចតាបន្ថែមទៀត។ក្រោយពីមានការរៀបចំហេដ្ឋារចនាសម្ព័ន្ធសំបូរបែបដូចជាផ្លូវថ្នល់ខ្វាត់ខ្វែងសាលារៀនមន្ទីរពេទ្យ។ ឯកឧត្តម សរ ថាវី អភិបាលនៃគណៈអភិបាលខេត្ត ឧត្តរមានជ័យ បានបង្កើត គណៈកម្មការចុះរៀបចំជូនពលរដ្ឋដោយមានអាជ្ញាធរមូលដ្ឋាន មន្រ្ដីទទួលបន្ទុកនិងមន្ទីជំនាញសុរិយោដីចុះរៀបចំវាស់វែងជូនដល់ពលរដ្ឋ។រហូមកដល់ថ្ងៃទី16ខែសីហាឆ្នាំ2017 នេះមានការបែកធ្លាយមកថាលោក គឹម គាវិន ជាប្រធានមន្ទីរសុរិយោដីនិងជាប្រធានគណៈកម្មការជំនាញផងនោះបាន និង កុំពុងតែត្រីងងៀតឆ្លៀតពង ដោយល្បីថាលោកបានធ្វើការកិបកេងដីរដ្ឋរហូតដល់7ឡូត៏សម្រាប់ខ្លួនឯងផងនិងមន្រ្ដីរបស់ខ្លួនផង។សព្វថ្ងៃដីដែល លោក គឹម គាវិន បានលាក់ទុកនោះកំពុងតែខ្សឹបដាក់លក់ក្នុងមួយឡូត៏ជិត2000$(ជិតពីរពាន់ដុល្លា)រហូតមកដល់ពេលនេះលក់មិនទាន់ចេញនោះទេ។ដីឡូត៏ដែល លោក គឹម គាវិន លាក់ទុកនោះមានលេខឡូត៏ទី1-ឡូត៏លេខ8ឡូលេខ10ឡូត៏ លេខ129ឡូត៏លេខ169ឡូត៏លេខ176ឡូត៏លេខ181ឡូត៏លេខ182។ក្នុងចំណោមទាំង7ដីឡូត៏នោះល្បីថាលោក គឹម គាវិន ជាម្ចាស់ដីឡូត៏លេខ8និងឡូត៏លេខ10ដែលនៅជួមុខគេ និង មានហាងឆេងខ្ពស់។ដោយឡែកដីឡូត៏លេខ129ដែលមានឈ្មោះ ប៉ុន ចាន់ដេត ជាសាច់ញាតិ្តមន្រ្ដីមន្ទីរសុរិយោដីផងដែរ។ លោក ចាន់ ឌី មេភូមិ ស្រះកែវថ្មី បានអោយដឹងថា ប្លង់បញ្ជីដីឡូត៏រាយនាមនៅក្នុងភូមិរបស់លោកសុទ្ធតែមានរាយនាមឈ្មោះទាំងអស់ទោះជាមួយគ្រួសារមានដីឡូត៏ប៉ុន្មានឡូត៏ក៍ដោយ លោកបានបញ្ជាក់បន្ថែមថា មានសាច់ញាត្តិរបស់មន្រ្ដីមន្ទីសុរិយោដីម្នាក់ឈ្មោះ ប៉ុន ចាន់ដេត នៅដីលេខឡូត៏129 ហើយលេខឡូត៏ទាំង6ផ្សេងទៀតដែលអត់មានឈ្មោះលោកមិនបានដឹងថាជារបស់នាក់ណានោះទេហើយក៍មិនមានឈ្មោះចូលនៅក្នុងបញ្ជីរាយនាមភូមិដែរគឺចំហរដីឡូអត់ឈ្មោះ។លោក គឹម គាវិន ប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់និងសុរិយោដីខេត្តឧត្តរមានជ័យមិនបានបកស្រាយបំភ្លឺជុំវិញសំណួរចំលើយ
របស់អ្នកព័ត៌មានយើងនោះទេដោយលោកថាជាប់រវល់សន្និបាត៕ដោយ ៖ផៃសុភណ្ឌ័
0
លោក គឹម គា វិន ប្រធានមន្ទីរៀបចំដែនដីនគរូបនីយកម្មសំណង់ និង សុរិយោដី ខេត្ត ឧត្តរមានជ័យ ល្បីខាងកេងដីរដ្ឋទុកលក់
Filed in: សង្គម