គេហទំព័រ អំណាចទាំង០៤ ww.fourpowers.asia ដំណើរការផ្សព្វផ្សាយតាមប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ | ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com
0

បុរសម្នាក់ស្លាប់យ៉ាងអាណោចអាធម

បុរសម្នាក់ស្លាប់យ៉ាងអាណោចអាធម

ខេត្ត កោះកុង៖ រថយន្តដឹកដីមួយគ្រឿង កំពុងរង់ចាំកាយដីដាក់ពេញ ហើយបានរអិលទៅមុខ បុកពីក្រោយរថយន្តដឹកដីមួយគ្រឿងទៀត ដែលកំពុងចតស្ងៀម បណ្ដាលឲ្យកៀបអ្នកបើកបរ នៅក្នុងរថយន្តស្លាប់យ៉ាងអណោចអធ័ម ហេតុការណ៍នេះ បានកើតឡើងនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតនៅការដ្ឋានកាយដីលក់១កន្លែង ក្នុងភូមិបឹងឃុនឆាង សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ។ ជនរងគ្រោះឈ្មោះ ណុប រ៉ូ ហៅម៉ៅ ភេទប្រុស អាយុប្រហែល២៥ឆ្នាំ មុខរបរស៊ីឈ្នួលបើករថយន្តដឹកដីឲ្យគេ ហើយរថយន្តដែលជួបគ្រោះថ្នាក់នោះ ម៉ាកហ៊ុយសូរ ពណ៌ស កង់១០ ពាក់ស្លាកលេខ ព្រះសីហនុ ៣A.១៥៤៦ ។ បើតាមអ្នកវាយថ្ម នៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុជនរងគ្រោះ បានទយគូថរថយន្ត ឲ្យអាអ៊ិចដាក់ដូចសព្វដង ហើយដាក់លេខដៃទុកចោល ហើយជនរងគ្រោះបានចុះពីលើរថយន្ត ទៅបទជើងតូច ដល់ពេលដាក់ដីបាន២ពែល រថយន្តនោះក៏រអិលចុះមកក្រោម ពេលនោះជនរងគ្រោះរត់ឡើងរថយន្ត ដើម្បីបញ្ជា តែឡើងបានដល់ទ្វាររថយន្ត សំណាងអាក្រក់រថយន្ត បានទៅបុករថយន្ត១ទៀត ដែលនៅស្ងៀមរង់ចាំដឹកដីដែរនោះ បុកឡើងប៉ើងកង់ ហើយរថយន្តជនរងគ្រោះ បានចូលខាងក្រោមកៀបស្លាប់តែម្តង ។ សមត្ថកិច្ចចរាចរណ៍ នៅកន្លែងកើតហេតុបានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ ដែលធ្វើឲ្យជនរងគ្រោះឈ្មោះ ណុប រ៉ូ ស្លាប់នេះ គឺអ្នកបើកបរមានការធ្វេស ប្រហែសដោយខ្លួនឯង ពុំមានការប្រុងប្រយ័ត្នក្នុងការបញ្ជារថយន្ត ។ ការយកសាកសពចេញរថយន្ត ប្រើរយៈពេលច្រើនម៉ោង ហើយក្រោយពីធ្វើកោសល្យវិច្ច័យរួច សមត្ថកិច្ចបានប្រគល់ ទៅឲ្យសាច់ញាតិ យកទៅធ្វើបុណ្យប្រពៃណី ។ លោក វក ម្ចាស់រថយន្ត បាននិយាយថា ចំពោះសាកសព បងប្អូនសុំយកទៅបុណ្យនៅឯស្រុក គឺលោកចេញលុយទាំងអស់ ដោយមិនឲ្យក្រុមគ្រួសារសពពិបាកឡើយ៕

 

IMG-20161227-WA0103 IMG-20161227-WA0106IMG-20161227-WA0110

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia»

សារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia» ដំណើរការផ្សព្វផ្សាយតាម

ប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩

អាសយដ្ឋាន ៖ ភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល

ទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com |