គេហទំព័រ អំណាចទាំង០៤ ww.fourpowers.asia ដំណើរការផ្សព្វផ្សាយតាមប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ | ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com
0

សកម្មភាពឈើគ្រញ៉ូងនៅតែចរាចរណ៍ឆ្លងដែន ក្រោមការបើកភ្លើងខៀវពីមន្ដ្រីពាក់ព័ន្ធមួយចំនួនតូច

សកម្មភាពឈើគ្រញ៉ូងនៅតែចរាចរណ៍ឆ្លងដែន ក្រោមការបើកភ្លើងខៀវពីមន្ដ្រីពាក់ព័ន្ធមួយចំនួនតូច

ខេត្តឧត្តរមានជ័យៈ ឈ្មួញឈើគ្រញ៉ូងម្នាក់ ឈ្មោះ ចែ កាន់យ៉ា នៅតែបន្ដធ្វើសកម្មភាពប្រមូលទិញឈើ នៅភូមិ សាស្ដ្រ អូរស្វាយ ស្រុក ត្រពាំងប្រាសាទ និង កំពុងគៀងគរ ប្រជាពលរដ្ឋឆ្លងដែនចូលទឹកដីថៃ រកកាប់ឈើគ្រញ៉ូង ក្រោមការរៀបចំ និង បើកភ្លើងខៀវពីមន្ដ្រីយោធាផ្នែកសឹករង ស្រុក ត្រពាំងប្រាសាទឈ្មួញឈើគ្រញ៉ូង គេតែងហៅថា ចែកាន់យ៉ា រូបនេះ អាចនិយាយបានថាជាឈ្មួញឈើគ្រញ៉ូងដុះស្លែមួយរូប ដែលកាលពីមុនឈ្មួញរូបនេះ បានប្រមូលទិញគ្រញ៉ូងពីតំបន់អូរស្វាយដឹកទៅស្ដុកទុកនៅផ្ទះចំណុច៩៨០ ស្ថិតនៅក្រោយប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យហើយបច្ទុប្បន្ន ឈ្មួញរូបនេះ បានដឹកឈើគ្រញ៉ូងទៅដាក់ផ្ទះរបស់មួយកន្លែង នៅចំណុចភូមិពាមក្នុង ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទឬក៏ដឹកយកទៅលក់នៅ ស្រុកត្រពាំងប្រាសាទ។ដាក់ស្ដែងនៅអំឡុងវេលាម៉ោង៩ជាងយប់ថ្ងៃទី១៨ ខែសីហា ឆ្នាំ ២០១៧ មានរទេះគោមួយ គ្រឿងដែលកំពុងដឹកឈើគ្រញ៉ូងពេញមួយរទេះចេញពីចំណុចទឹកជប់លើភ្នំដងរែកដែលអ្នកបររទះគោបាននិយាយថា ឈើគ្រញ៉ូងមានថៅកែឈ្មោះ ចែកាន់ យ៉ា ។អ្នកបររទេះគោនិយាយទៀតថា ចែកាន់យ៉ា ដឹកឈើគ្រញ៉ូងចេញពីចំណុចព្រំដែកម្ពជា-ថៃ បានយ៉ាងរលូន ក៏មានការរៀបចំការពារពីសំណាក់មន្ដ្រីយោធាផ្នែកសឹករងស្រុកត្រពាំងប្រាសាទ បើពុំនោះទេ កុំថាឡើយ តែឈើគ្រញ៉ូងមួយដុំតូចឬកម្លាំងឡើងភ្នំម្នាក់ ច្បាស់ណាស់ប្រាកដជាត្រូវកម្លាំងផ្នែកសឹករងស្រុកត្រពាំងប្រាសាទ ចាប់គ្មានចន្លោះនោះឡើយ។
ពាក់ព័ន្ធករណីនេះដែរ លោក ញ៉ែម ណាយវ៉ាន់ រដ្ឋបាលព្រៃឈើ ស្រុក ត្រពាំងប្រាសាទបាន ប្រាប់កាលពីព្រឹកថ្ងៃទី ១៩ ខែ សីហា ឆ្នាំ ២០១៧តាមទូរស័ព្ទថា លោកអត់ដឹងទេ ពីព្រោះ លោកនៅខាង ស្រុកអន្លង់វែង ប៉ុន្តែ លោកថា កាលពីម្សិលម៉ិញ លោកបានដើរល្បាតមើលដែរតែដូចជាគ្មាន ហើយបន្តទៀតថា ពេលខ្លះអ្នកព័ត៌មានថាមាន តែពេលលោកទៅដល់អត់មានទៅវិញ ម៉្យាងវិញទៀតលោកថា នៅចំណុចទឹកជប់ដែលគេថាមានការដឹកឈើក្រញ៉ូងចេញពីថៃមកវិញនោះ លោកថាអត់ហ៊ានចូលទៅទេពីព្រោះជាកន្លែងយោធា
សឹករងស្រុក ដូច្នេះទៅលុះតែមានស្ថាប័នតុលាការទើបលោកហ៊ានចុះបង្រ្កាបតាមព្រំដែន។ជាមួយគ្នានេះដែរ លោក វរសេនីយ៍ទោ ស៊ុនបូរ៉ាន់បានប្រាប់តាមទូរស័ព្ទកាលពីព្រឹកថ្ងៃទី ១៩ ខែ សីហា ឆ្នាំ ២០១៧ ថា លោកអត់បានដឹង ពីព្រោះលោកមកភ្នំពេញ ១ខែហើយគឺមកហ្វឹកហាត់នៅកងទ័ពជើងគោក សុំទោសផង ៕ដោយ៖ រំដូលក្រុងសំរោង.

 

001 002 003 004 005

Filed in: សង្គម

Leave a Reply

Submit Comment
ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia»

សារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia» ដំណើរការផ្សព្វផ្សាយតាម

ប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩

អាសយដ្ឋាន ៖ ភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល

ទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com |