ឧត្តរមានជ័យ ៖ អភិបាលខេត្តឧត្តរមានជ័យលោក ស ថាវី បានឲ្យដឹងនៅរសៀលថ្ងៃទី ២៣ ខែសីហា ឆ្នាំ ២០១៧នេះថា លោកដាក់បទបញ្ជាឲ្យមន្ត្រីក្រោមឱវាទសហការគ្នាបង្ក្រាបមេឈ្មួញកាប់បំផ្លាញព្រៃឈើឈ្មោះឆាយនិងឈ្មោះរិទ្ធ នៅស្រុកត្រពាំងប្រាសាទ ។ ដែលជាឈ្មួញបំផ្លាញព្រៃឈើដុះស្លែ។ប៉ុន្តែប្រសិនបើមេព្រៃនៅតែបើកដៃឲ្យឈ្មួញឈើខាងលើនេះទៀតលោកនឹងប្រជំុគណៈបញ្ជាការឯកភាពខេត្តនាថ្ងៃខាងមុខឲ្យដកដំណែងមេព្រៃណាដែលពាក់ព័ន្ធ ។ លោកបន្តថា លោក នឹងសហការរាល់ការផ្តល់ព័ត៌មានច្បាស់លាស់ថាមានបទល្មើសព្រៃឈើនៅខេត្តឧត្តរមានជ័យដើម្បីធ្វើការបង្ក្រាបជាក់ស្តែងតែម្តង ។
ប្រភពបន្តបានឲ្យដឹងថាឈ្មួញឈើបានប្រមូលទិញឈើស្តុបទុក ឈ្មោះតាប៉ាវ នៅភូមិត្រាំប៉ោង ឃុំព្រះប្រឡាយ ស្រុកត្រពាំងប្រាសាទ ។ សូមបញ្ជាក់ថា តាប៉ាវ គឺជាឈ្មួញកណ្តាល ដុះស្លែ ប្រចាំនៅភូមិត្រាំប៉ោង ក្នុងការប្រមូលទិញឈើខុសច្បាប់ទុកលក់បន្តអោយឈ្មួញធំៗ ក្នុងមួយថ្ងៃគោយន្តដឹកឈើមិនក្រោមពី១០គ្រឿងទេដែលត្រូវបានតាប៉ាវប្រមូលទិញ ហើយឈ្មួញឈើធំៗដូចជាថៅកែឆាយ គឺទិញឈើពីតាប៉ាវនេះឯង ពេលតាប៉ាវប្រមូលឈើស្តុបទុកបានប្រហែល៤០ទៅ៥០ម៉ែត្រគូប គឺថៅកែឆាយ យកឡានធុនយក្សទៅលើកដាក់ ហើយដឹកមកលក់នៅខេត្តបន្ទាយមានជយ័និងស្រុកបន្ទាយអំពិលជាបន្ត ដែលសកម្មភាពនេះគឺបានកើតឡើងជាច្រើនឆ្នាំមក
ហើយតែមិនមានមន្ត្រីជំនាញឬសមត្ថកិច្ចណាធ្វើការបង្ក្រាបនោះទេ?ដែលករណីព្រងើយកន្តើយរបស់អជ្ញាធរនិងសមត្ថកិច្ចជំនាញនេះ បានធ្វើអោយក្រុមឈ្មួញកាន់តែបានចិត្ត មើលស្រាលដល់បទបញ្ជារនិងសារ៉ាចរណ៍ណែនាំរបស់ប្រមុខរាជរដ្ឋាភិបាលដែលបានដាក់ចេញក្នុងទិសដៅការពារធនធានធម្មជាតិអោយនៅគង់វង្ស។ពាក់ព័ន្ធករណីនេះដែរឈ្មួញឈើឈ្មោះឆាយបានឲ្យដឹងតាមទូរស័ព្ទនៅរសៀលថ្ងៃទី២៣នេះថា លោកសំរាកដឹកឈើហើយ។ប៉ុន្តែយប់មិញគឺមេរបស់គាត់ខ្ចីឡានគាត់យកទៅដឹកឈើកាំជណ្តើរចឹង
ករណីហ្នឹងលោកអត់ដឹងទេ ។ប៉ុន្តែប្រភពពី ឈ្មួញអ្នកស៊ីតូចតាបបាននាំនិយាយថា បទបញ្ជារបស់ លោក អភិបាលខេត្ត ត្រូវបាន ក្រុម ឈ្មួញធំៗដឹងចិត្តអស់ហើយ ហើយប្រភពបានបន្តទៀតថា តើវិធានការណ៍នេះអាចមានប្រសិទិ្ធភាពដល់កំរិតណាដែរ ហើយកាលថ្ងៃទី ២២ ខែ សីហា ឆ្នាំ ២០១៧ សម្តេចបានដាក់បទបញ្ជាឲ្យចៅហ្វាយខេត្តគ្រប់ខេត្តទប់ស្កាត់ការទន្រ្ទាន និងកាប់បំផ្លាញព្រៃឈើ។ល។៕ដោយ៖ ផៃ សុភ័ណ្ឌ.