គេហទំព័រ អំណាចទាំង០៤ ww.fourpowers.asia ដំណើរការផ្សព្វផ្សាយតាមប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ | ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com
0

ឈ្មួញរកស៊ីដឹកជញ្ជូនឈើជើងខ្លាំង ឈ្មោះ ចាន់ ណា គ្មានអ្នកហ៊ានបង្រ្កាប ព្រោះតែឥទិ្ធពលដុល្លាធំជាងច្បាប់

ឈ្មួញរកស៊ីដឹកជញ្ជូនឈើជើងខ្លាំង ឈ្មោះ ចាន់ ណា  គ្មានអ្នកហ៊ានបង្រ្កាប ព្រោះតែឥទិ្ធពលដុល្លាធំជាងច្បាប់

ខេត្តសៀមរាប៖ បទល្មើសដឹកជញ្ជូនឈើខុសច្បាប់ដែលជា មេខ្លោងធំ ជាងគេដែលមិនធ្លាប់មានអ្នកណាហ៊ានប៉ះពាល់ធ្វើការបង្ក្រានោះ គឺ ជាមេឈ្មួញដដែលៗដែលមានឈ្មោះ ចាន់ ណា ជាសកម្មជនដឹកជញ្ជូនឈើដល់ធំមួយប្រចាំតំបន់ព្រំប្រទល់ ខេត្ត ព្រះវិហារ ដឹកចូលមកអាណាចក្រក្នុងសៀមរាប។ការដឹកជញ្ជូនឈើរបស់មេឈ្មួញរូបនេះគឺធ្វើសកម្មភាពទាំងថ្ងៃទាំងយប់ដោយរលូន។
តាមប្រភពច្បាស់ការបានអោយដឹងថា ឈ្មួញឈើជើងខ្លាំង ឈ្មោះ ចាន់ ណា បានស្តុកឈើដែលឈ្មួញមួយចំនួនបានប្រមូល យកមកលក់អោយរូបគេ នៅភូមិ បាទខ្ទះ ស្រុក ស្វាយ លើ ដែលជាប់ព្រំប្រទល់ជាមួយស្រុកគូលែន ខេត្ត ព្រះវិហារ រួចមេឈ្មួញឈើឈ្មោះចាន់ ណា បានដឹកបន្ដតាម ស្រុក សូត្រនិគមន៍ ស្រុក ប្រាសាទបាគង ចូលមកក្នុងក្រុងសៀមរាប ដើម្បីចែកចាយតាមដេប៉ូនានាៗលក់បន្ដ។ ការដឹកជញ្ជូនរបស់ឈ្មួញខាងលើត្រូវឆ្លងកាត់ ស្ថាប័នពាក់ព័ន្ធជាច្រើនកន្លែងដែលឈរជើងនៅតំបន់របស់គេ ករណីនេះមិនត្រូវបាន រំខានពីសំណាក់ស្ថាប័ននោះឡើយ គឺដោយសារតែគេបានឃុបឃិតផ្តល់លាភសក្កាៈជាថ្នូរមិនធ្វើការបង្ក្រាបរួចអស់ទៅហើយដែលជាអំពើពុករលួយ។ប្រភពបន្តទៀតបានប្រាប់ឲ្យដឹងទៀតថាឈើដែលឈ្មួញខាងលើបានទៅដឹកនេះ គឺមានឈ្មួញមួយចំនួនទៀតដែលរស់នៅទឹកដី ខេត្ត ព្រះវិហារ ដែលត្រូវបានគេស្គាល់ ឈ្មោះ
សាន នឹង មួយចំនួនទៀមិនស្គាល់ឈ្មោះបានដឹកយកមកត្រឹមព្រំប្រទល់ ស្រុក គូលែន នឹង ស្រុក ស្វាយលើ ទើបឈ្មោះ ចាន់ ណា បន្ដដឹកចូលមកក្រុង សៀមរាប បានយ៉ាងរលូន។ ចំពោះករណីបទល្មើសព្រៃឈើ ដែលបានកើតឡើង រដ្ឋាភិបាលកម្ពុជាយើង បានជំរុញអោយប្រកាសជាសាធារណៈដើម្បីលុបបំបាត់កាប់បំផ្លាញ ព្រៃឈើដែលកំពុងតែជួបប្រឈរនិងការវិនាសហិនហោច ជាបទល្មើសឧក្រិដ្ឋកម្ម ប្រឈមចំពោះមុខច្បាប់តែផ្ទុយទៅវិញករណីបទល្មើសការដឹកជញ្ជូនឈើនៅតំបន់អាណាចក្រខាងលើនេះកើត
ឡើងពេញបន្ទុក។ជុំវិញបទល្មើសនេះដែរតើមន្ទីរកសិកម្ម នឹងរុក្ខាប្រមាញ់នឹងនេសាទដែលគ្រប់គ្រង ក៍ដូចជា លោក ( ម៉ុង ប៊ុន លឹម) បច្ចុប្បន្ននាយខណ្ខរដ្ឋបាលព្រៃឈើខេត្តសៀមរាប ដែលទើបតែឡើងកាន់តំណែងថ្មីៗនេះបានជ្រាបទេចំពោះករណីនេះឬមួយលោក ចាន់ ណាបានផ្តល់កញ្ទប់ថវិការរួចរាល់អស់ទៅហើយទើបបានជាធ្វើមិនដឹងមិនឮបែបនេះ។
ចំពោះបទល្មើសខាងលើនេះដែល សូម ឯកឧត្តម វេង សាខុននិង ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តី បរិស្ថាន និង រដ្ឋមន្រ្តី ក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និង នេសាទមេត្តាពិនិត្យជួយមើលផង ព្រោះ ករណីបទល្មើសព្រៃឈើឆ្លងកាត់ខេត្តសៀមរាបកើនឡើងជារៀងរាល់ថ្ងៃ បើពុំដូចច្នេះទេព្រៃឈើនិងត្រូវវិនាសហិនហោចដោយសាតែមេឈ្មួញឈើដុះស្លែរាប់ពាន់ឆ្នាំឈ្មោះចាន់ ណា និង មន្ដ្រីខិលខូចមួយចំនួនតូចដែលមិនអនុវត្តន៍តាមផ្លូវច្បាប់។
បើយោងតាមប្រភពពីប្រជាពលរដ្ឋទាំងពីរខេត្ត សូមអំពាវនាវ ដល់ ឯកឧត្តម ទេសរដ្ឋមន្រ្តី ទទួលបន្ទុកប្រធានអង្គភាពប្រឆាំងអំពើពុករលួយ មេត្តាជួយតាមដានចំពោះករណីនេះនិងបើកការស៊ើបអង្កេតចំពោះមេខ្មូតឈើ ដែលតែងដើរស៊ីឈើទាំងពីរខេត្តខាងលើនេះ ហើយពាំនាំបន្តទៅដាក់លក់តាមបណ្តាខេត្តនានានៅក្នុងប្រទេសខ្មែរផងដែរ។ហើយប្រភពប្រជាពលរដ្ឋបានបន្តទៀតថា មាន តែ ឯកឧត្តម ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ និង ស្ថាប័នពាក់ព័ន្ធត្រូវចូលរួមទើបអាចបង្រ្កាបឈ្មួញឈើដុះស្លែឈ្មោះ ចាន់ ណា នេះបាន។
សេចក្តីរាយការណ៍ពីខេត្តព្រះវិហារបានឲ្យដឹងថា ការដឹកជញ្ជូនឈើដែលគេល្បីថាដឹកពីខេត្តព្រះវិហារចូលមកស្រុកស្វាយលើខេត្តសៀមរាបនោះ គេហទំព័រព្រះវិហារបានទូរស័ព្ទទៅកាន់នាយរងសង្កាត់រដ្ឋបាលព្រៃឈើស្វាយលើ គឺ ថាន បានប្រាប់តាមទូរស័ព្ទថា កាលពីព្រឹកថ្ងៃទី១៨ ខែ សីហា ឆ្នាំ ២០១៧ថា មិនមានបទល្មើសឈើនៅក្នុងទឹកដីរបស់លោកទេហើយក៏គ្មានបង្រ្កាបរថយន្តដឹកឈើដែរកាលពីយប់ម៉ិញបើមានលោកថានិងធ្វើការបង្រ្កាបភា្លម។បើយោងតាមប្រភពពីប្រជាពលរដ្ឋនៅ ស្រុក ស្វាយលើ បាននិយាយថា បច្ចុប្បន្ន រថយន្តដឹកឈើមានដឹកទាំងយប់ទាំងថ្ងៃ មន្រ្តីជំនាញគ្មានវិធានការទប់ស្កាត់ឡើយ ហើយប្រភពនោះបានបន្តទៀតថា ពីព្រោះតែមន្រ្តីជំនាញក៏ដូចជា ស្ថាប័នពាក់ព័ន្ធមួយចំនួនត្រូវ ដុល្លាបិទមាត់ ឬ បិទភ្នែកជិតអស់ហើយ។
បើយោងតាមប្រភពពីមន្រ្តីរដ្ឋបាលព្រៃឈើ ស្រុក ស្វាយលើបានឲ្យដឹងថា ភាគច្រើនឈើដែលដឹកពីខេត្ត ព្រះវិហារចូលមក ស្រុក ស្វាយលើ ខេត្ត សៀមរាបនោះគឺជា ឈើ របស់ លោក ចាន់ណា ដែលគេល្បីថាជាឈ្មួញជើងខ្លាំងរកស៊ីបទល្មើសឈើយូរហើយគ្មានអ្នកណាហ៊ានចេញមុខបង្រ្កាបឡើយ ហើយក៏ឈ្មួញជើងខ្លាំងរូបនេះមិនហ៊ានចូលទឹកដីខេត្តព្រះវិហារដែរគឺរង់ចាំតែទិញត្រឹមព្រំប្រទល់តែប៉ុណ្ណោះ។ ក្រោយពីសមត្ថកិច្ចចម្រុះបង្រ្កាបរថយន្តដឹកឈើបានចំនួនបីឡានរួចមកដោយប្រភពច្បាស់ការណ៍ថាដឹកចូលមក ស្រុក ស្វាយលើ ខេត្ត សៀមរាបក៏ត្រូវអ្នកសារព័ត៌មានទូរស័ព្ទទៅសុំការពន្យល់ពីនាយរងសង្កាត់រដ្ឋបាលព្រៃឈើស្វាយលើ លោក ថាន មិនមានទេ បើមានមែនលោកនិងបង្រ្កាបភ្លាមៗ។ហើយថ្មីៗនេះកាលពីព្រឹកថ្ងៃទី ២២ ខែ សីហា ឆ្នាំ ២១០៧ នេះ សម្តេចតេជោ ហ៊ុន សែន បានដាក់បទបញ្ជាឲ្យ អភិបាលខេត្តរាជធានីគ្រប់ខេត្តក្រុងត្រូវចាត់វិធានការនិងបង្រ្កាបរាល់បទល្មើសព្រៃឈើ ឲ្យខានតែបាន ជាពិសេស ស្ថាប័នពាក់ព័ន្ធ ក្រសួងបរិស្ថាន ក្រសួង កសិកម្ម រិក្ខាប្រមាញ់ និងនេសាទ ។ពាក់ព័ន្ធករណីនេះដែរ លោក ចាន់ណា ដែលជាមេឈ្មួញឈើ មិនអាចសុំការបកស្រាយបានទេ ក៏ប៉ុន្តែនៅពេលខ្លះ តេទៅ មិនលើកទូរស័ព្ទ ដូច្នេះមិនអាចសុំការបកស្រាយបានឡើយ៕( គេហទំព័រព្រះវិហាររង់ចាំការបកស្រាយគ្រប់ភាគីពាក់ព័ន្ធរៀងរាល់ម៉ោងធ្វើការ).។ដោយ៖ ផៃ សុភ័ណ្ឌ.

 

 

0011 0012 0033

Filed in: សង្គម

Leave a Reply

Submit Comment
ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia»

សារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia» ដំណើរការផ្សព្វផ្សាយតាម

ប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩

អាសយដ្ឋាន ៖ ភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល

ទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com |