ខេត្តឧត្តរមានជ័យៈ សព្វថ្ងៃនេះបទល្មើសព្រៃឈើ កើតឡើងជាហូរហែនៅស្រុកត្រពាំង ប្រាសាទ ខេត្តឧត្តរមានជ័យក្រុមឈ្មួញចាំទិញឈើលេខ(២)នៅចំណុច ភូមិ ថ្នល់កែង មិនតែមានសមត្ថកិច្ទ និង អាជ្ញាធរជាក៏ដូច មន្ដ្រី បរិស្ថាន និង រដ្ឋបាលព្រៃឈើចុះទៅពិនិត្យធ្វើការបង្ក្រាបឡើយ សព្វថ្ងៃមានក្រុមឈ្មួញដឹកឈើតាមរទេះគោនិងគោយន្ដកន្ត្រៃបច្ទុប្បន្នមានសកម្មភាពដឹកជញ្ជូនឈើទាំងយប់ទាំងថ្ងៃមិនមានស្ថាប័នណាចេញមុខបង្ក្រាបទល្មើសព្រៃឈើទេពោលគឺអាចមានបើកភ្លើងខៀវសមត្ថកិច្ទជំនាញនិងអាចឃុបឃិតគ្នាអស់ទៅហើយ បានក្រុមឈ្មួញដឹកឈើចេញបានហូរហែមិនតែមានសមត្ថកិច្ទជំនាញបង្ក្រាបឡើយដូចជា មន្ដ្រីបរិស្ថាន និង រដ្ឋបាលព្រៃឈើ ស្រុកត្រពាំង ប្រាសាទ ខេត្តឧត្តរមានជ័យ។ដែលជាឈើប្រភេទលេខ(២)ទុកនៅភូមិ ថ្នល់កែង ប្រជាពលរដ្ឋ បាននិយាយថា ជាឈើរបស់ឈ្មួញដុះស្លែហៅ ថា ឈ្មោះ ចែ នឹច ជាអ្នកទិញឈើដឹកឈើតាមរថយន្ដនិងគោយន្ដកន្ត្រៃ ចេញពីចំណុច ដីក្រហមភូមិថ្នល់ កែង ចេញទៅខេត្តសៀមរាប។
ពាក់ព័ន្ធករណីនេះ ស្ថាប័នពាក់ព័ន្ធ ដូចជា ជំនាញរដ្ឋបាលព្រៃឈើ បរិស្ថាន និងសមត្ថកិច្ចទាំងអស់បីដូចជាគ្មានវិធានការទល់សោះ ទំនងជា ឈ្មួញឈើដុះស្លែដាក់ស្រោមសំបុត្រជារៀងរាល់ផងក៏មិនដឹង។រីឯឈ្មួញដុះស្លែឈ្មោះ ចែ នឹច មិនអាចសុំការបំភ្លឺបានឡើយ។គេហទំព័រព្រះវិហាររង់ចាំការបកស្រាយគ្រប់ភាគីពាក់ព័ន្ធរៀងរាល់ម៉ោងធ្វើការ៕ដោយ៖(ក្រវ៉ាន់ឧត្តរមានេជ័យ)
.