គេហទំព័រ អំណាចទាំង០៤ ww.fourpowers.asia ដំណើរការផ្សព្វផ្សាយតាមប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ | ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com
0

រថយន្តដឹកឈើគ្រប់ប្រភេទពីខេត្តស្ទឹងត្រែងចូលមកក្រុងក្រចេះ

រថយន្តដឹកឈើគ្រប់ប្រភេទពីខេត្តស្ទឹងត្រែងចូលមកក្រុងក្រចេះ

ខេត្តស្ទឹងត្រែងៈ នៅយប់ថ្ងៃ ទី២៣ ខែសីហា ឆ្នាំ២០១៧ វេលាម៉ោងប្រមាណ ១២ និង ៤០នាទីយប់មានក្បួនរថយន្ដសាំយ៉ុង ៤០ ទៅ ៥០ គ្រឿងដឹកឈើខុសច្បាប់ចេញពីតាមបណ្ដា ស្រុកនានាក្នុងខេត្ត ស្ទឹងត្រែង រត់នៅលើកំណាត់ផ្លូវជាតិលេខ ៧ ឆ្ពោះ ទៅកាន់ស្រុក សំបូរ ខេត្ត ក្រចេះ ជារៀងរាល់ថ្ងៃ យ៉ាងអាណាធិបតេយ្យដោយរលូនហាក់បីដូចជាទំនិញស្របច្បាប់អញ្ចឹង។ចំពោះសមត្ថកិច្ចគ្រប់ស្ថាប័នពាក់ព័ន្ធនៅតាមបណ្ដោយផ្លូវចាប់ពី ខេត្ត ស្ទឹងត្រែង រហូតដល់ ក្រចេះស្ថាប័នពាក់ព័ន្ធឬមន្រ្តីជំនាញអង្គុយតែរាប់ក្បាលឡានយកលុយតើមួយយប់ៗឡើងប៉ុន្មានចុះប៉ុន្មានទៅ។ប្រភពចេញពីស្រុក សៀមប៉ាង ខេត្តស្ទឹងត្រែងបាននិយាយថា រថយន្តគ្រប់ប្រភេទគឺដឹកឈើទាំងយប់ទំាងថ្ងៃគ្មានមន្រ្តីជំនាញណាហ៊ានបង្រ្កាបឡើយ ហើយប្រភពនោះបន្តទៀតថា នៅស្រុកសៀមប៉ាងសព្វថ្ងៃនេះគេឃើញមានរថយន្តដឹកឈើបានដោយសារតែស្ថាប័នពាក់ព័ន្ធត្រូវថ្នាំសណ្តំអស់ហើយ។បើយោងតាមប្រភពពីប្រជាពលរដ្ឋនៅ ស្រុក ថាឡាបរិវ៉ាត់បាននិយាយដូចៗគ្នាថា បច្ចុប្បន្ននៅស្រុកនេះក៏មិនចាញ់ស្រុកដ៏ទៃក្នុងខេត្ត ស្ទឹងត្រែងប៉ុន្មានដែរ
បើនិយាយរួមទៅពួកគាត់ថា មកពីមបន្រ្តីជំនាញបានលាភសក្ការៈពីក្រុមឈ្មួញដឹកឈើអស់បានជារលូនបែបនេះ។
បើយោងតាមមន្រ្តីរដ្ឋបាលព្រៃឈើខេត្តស្ទឹងត្រែងសុំមិនបញ្ចេញឈ្មោះបាននិយាយថា ការដែលរថយន្តដឹកជញ្ជូនឈើទាំងយប់ទាំងថ្ងៃបានដោយសារតែក្រុមឈ្មួញឈើបានបង់លុយបង់កាក់ដល់ស្ថាប័នពាក់ព័ន្ធអស់ហើយ ដូច្នេះឈ្មួញដឹកឈើអត់មានបញ្ហាអ្វីទាំងអស់ឡើយ ហើយមន្រ្តីរដ្ឋបាលព្រៃឈើបានបន្តទៀតថានៅក្នុងខេត្ត ស្ទឹងត្រែងមានអ្នកចាំបោះមេចែកចាយលុយគ្រប់ស្ថាប័នដើម្បីជាថ្នូរនឹងការមិនបង្រ្កាបបទល្មើសឈើឡើយ ហើយមានអ្នកខ្លះទទួលជាខែ ខ្លះទៀតជាទទួលលុយនៅពេលបានជួបបទល្មើស ហើយខ្លះទៀតរាប់ក្បាលឡានយកលុយតែម្តង។
ប្រជាពលរដ្ឋនៅខេត្តស្ទឹងត្រែងល់ សូមអំពាវនាវដល់ លោក ម៉ុម សារឿន អភិបាលនៃគណៈអភិបាលស្ទឹងត្រែង សូមមេត្តាជួយមានវិធានការផងទាន មូលហេតុ ផ្លូវកាន់ខូចទៅៗហើយដោយសារក្រុមឈ្មួញដឹកឈើគ្មានពេលសំរាកឡើយ។
ពាក់ព័ន្ធករណីខាងលើនេះ ប្រធាន មន្ទីរកសិកម្ម និង ប្រធានបរិស្ថាន ខេត្ត ស្ទឹងត្រែង មិនអាចសុំការពន្យល់បានឡើយពីព្រោះគ្មានលេខទូរស័ព្ទ។គេហទំព័រព្រះវិហាររង់ចាំការបកស្រាយគ្រប់ពេលវេលារៀងរាល់ម៉ោងធ្វើការ៕ ដោយ៖ រំដួលស្ទឹងត្រែង.

001 002 003 004 005 006 007 008 009 10 11

Filed in: សង្គម

Leave a Reply

Submit Comment
ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia»

សារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia» ដំណើរការផ្សព្វផ្សាយតាម

ប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩

អាសយដ្ឋាន ៖ ភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល

ទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com |