រតនគីរី៖ការចុះបង្រ្កាបនេះដឹកនាំកម្លាំងដោយ លោក ព្រះរាជ្ញារង ជា សុភក្រ័នឹងកម្លាំងសមត្ថកិច្ចចូលរួមមាន ផ្នែករដ្ឋបាលព្រៃឈើស្រុកបកែវនិងកម្លាំងប៉ូលីសសេដ្ឋកិច្ចខេត្តរតនះគីរី។ការបង្ក្រាបឈើប្រភេទលេខមួយចំនួន72ដុំរបស់ម្ចាស់ឈ្មោះពៅជាកូនរបស់ឈ្មោះមុំនិងឪពុកឈ្មោះហុងនេះ
ដោយមានការប្រតិកម្មតវ៉ាពីសំណាក់ម្ចាស់ឈើយ៉ាងខ្លាំងក្លាថាជាឈើសំរាប់ធ្វើផ្ទះហើយថែមទាំងស្រែកឡូឡា
ដាក់លោកព្រះរាជ្ញារងថាចាំជួបលោកអភិបាលខេត្តសិននិងម្ចាស់ឈើតេទូរសព្ទ័ឈា្វត់ឆ្វែងរកអ្នកជួយអន្តរាគមន៍
សង្ស័ថាគំនរឈើនេះមានការពាក់ពន្ធ័ជាមួយអ្នកធំនៅពីក្រោយខ្នងបានជាម្ចាស់ឈើឈ្មោះពៅនេះហ៊ានឡូឡានៅ
ចំពោះមុខលោកព្រះរាជ្ញារងយ៉ាងដូច្នេះ ។ តែទោះបីជាជាឈ្មួញឈើតរកអ្នកអន្តរាគមន៍យ៉ាងណាក៍ដោយ លោកព្រះរាជ្ញារងនៅតែបន្តនិតិវិធីអោយទាល់តែបានសម្រេច នៅវេលាម៉ោង4,00 ថ្ងៃទី 29ខែធ្នូឆ្នាំ2016ហើយយកទៅតម្កល់ទុកនៅផ្នែករដ្ឋបាលព្រៃឈើ បរកែវ រងចាំបន្តនិតិវិធីនៃច្បាប់។
ប្រជាពលរដ្ឋស្វាគមន៍ចំពោះការចុះប្រតិបតិ្តការរបស់ លោក ព្រះរាជ្ញារង ជា សុភ័ក្រថា ជាការត្រឹមត្រូវ
ក្នុងការអនុវត្តន៍ឲ្យមានតម្លាភាព ហើយប្រជាពលរដ្ឋ សុំអំពាវនាវដល់ ឯក ឧត្តម អភិបាល ខេត្ត រតនគីរី រិតបន្តឹងឲ្យកាន់តែម៉ឺងម៉ាត់បន្ថែមទៀត ជៀសវាងការេរិះគន់ពីប្រជាពលរដ្ឋថា អាជ្ញាធរខេត្តមាន
ភាពធូររលុងក្នុងការអនុវត្តន៍ច្បាប់៕ដោយ៖ តែ ណាត