គេហទំព័រ អំណាចទាំង០៤ ww.fourpowers.asia ដំណើរការផ្សព្វផ្សាយតាមប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ | ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com
0

ឈ្មួញឈើដុះស្លែ តាប៉ាវ នៅរកស៊ីឈើដដែល ទោះជាបទបញ្ជា របស់លោក សរ ថាវី ចេញ១០០០ដងក៏ដោយគ្មានប្រសិទ្ធភាពឡើយ

ឈ្មួញឈើដុះស្លែ តាប៉ាវ  នៅរកស៊ីឈើដដែល ទោះជាបទបញ្ជា របស់លោក សរ ថាវី ចេញ១០០០ដងក៏ដោយគ្មានប្រសិទ្ធភាពឡើយ

ខេត្ត ឧត្តរមានជ័យៈ សព្វថ្ងៃមានមេឈ្មួញដុះស្លែ រកស៊ីឈើជើងខ្លាំងមិនខ្លាចសមត្ថកិច្ទឡើយមេឈ្មួញឈើដុះស្លែ ឈ្មោះ តា ប៉ាវ លេចមុខ មកមួយទៀត ហើយសង្ស័យសមត្ថកិច្ទ ជំនាញ ត្រូវថ្នាំសណ្ដំហើយមើលទៅ។ប្រភពពីប្រជាពលរដ្ឋនៅក្នុងខេត្ត ឧត្តរមានជ័យ បាននិយាយថា តាប៉ាវ នៅរកស៊ីឈើដដែលស្ថិតនៅក្នុង ភូមិ ត្រាំប៉ោង ឃុំ ព្រះប្រឡាយ ស្រុក ត្រពាំងប្រាសាទ ខេត្ត ឧត្តរមានជ័យ កាលពីវេលាម៉ោង ១១និង ១០នាទីថ្ងៃទី ០៣ ខែ កញ្ញា ឆ្នាំ ២០១៧ មានរថយន្តមួយគ្រឿងកំពុងតែលើកឈើរបស់ តាប៉ាវ។នេះជាបទ ល្មើសព្រៃឈើ កើតមានហូរហែនៅតែមិនទាន់ធ្វើការបង្ក្រាបបានអស់នៅឡើយនោះទេ ហើយទោះបីជាអ្នកសារព័ត៌មាន ធ្វើការផ្សព្វផ្សាយជាច្រើនករណី ដែលទាក់ទង ទៅ នឹង បទល្មើសព្រៃឈើយ៉ាងណាក៏ដោយក៏នៅតែមានជនមួយក្ដាប់តូច នៅតែប្រព្រឹត្តនៅឡើយ បើទោះបីជា សម្ដេច តេជោ ហ៊ុន សែន បានប្រកាសប្រាប់នាពេលថ្មីៗនេះក៏ដោយ។តាមការជាក់ស្ដែង មេឈ្មួញដុះស្លែដែលអ្នកផង បាន (ហៅ) ថា ឈ្មោះ តាប៉ាវ ដែលកំពុងតែ សម្រុក ទិញឈើ ប្រភេទ លេខ(២)ហើយបានយកមកទុកនៅផ្ទះធុយ និង របស់គាត់ ឈ្មោះ តា ប៉ាវ ជាច្រើនកន្លែង ផ្សេងទៀត រង់ចាំរថយន្ដ មកដឹកឈើចេញទៅដើម្បីយកទៅចែកចាយ តាមបណ្ដាខេត្តផ្សេងៗដោយគ្មានខ្លាចក្រែង ច្បាប់បន្ដិចសោះឡើយ។
តាមប្រភពពីប្រជាពលរដ្ឋក្នុង ភូមិ ត្រាំប៉ោង បានលើកឡើងថា មេឈ្មួញឈើ តាប៉ាវ នេះដឹកឈើស្ទើរតែរៀងរាល់ថ្ងៃរាល់សប្ដាហ៍ មិនដែលឃើញមានសមត្ថកិច្ទជំនាញនិងអាជ្ញាធរណាចុះទៅធ្វើការបង្ក្រាបឡើយនោះទេ។បន្ទាប់ពីពេលទៅថ្មីៗកន្លងទៅនេះ ហើយបើសិនជាពលរដ្ឋតូចតាចនោះមិនមានខ្សែនៅពីក្រោយខ្នងនោះទេគឺមិនអាច ដឹកឈើនោះចេញបានទេ ទាំងអស់នេះគឺជាការផ្គើនទៅនឹង អនុសាសន៍ របស់ សម្ដេចតេជោ ហ៊ុន សែន យ៉ាងពេញបន្ទុកតែម្ដង។ចំពោះមន្ដ្រី រដ្ឋបាលព្រៃឈើរួមទាំងអាជ្ញាធរ មន្ដ្រី បរិស្ថានថែមទាំងសមត្ថកិច្ទជំនាញ បែរជាមិនព្រមធ្វើការបង្ក្រាប បណ្ដែតបណ្ដោយឲ្យ ក្រុមឈ្មួញ រកស៊ីឈើ គ្មានច្បាប់ទំលាប់ដឹកឈើចេញយ៉ាងអណាធិបតេយ្យ ទៅចែកចាយ តាមបណ្ដោខេត្ត មួយចំនួនទៅវិញ គួរណា លោក ញ៉ែម ណាយវ៉ាន់ និង មន្ដ្រី បរិស្ថានលោក ហោ លឹម ប្រធាន មន្ទីរកសិកម្ម ខេត្តឧត្តរមានជ័យ គួរតែដុះក្អែល គាត់ម្ដងទៀតទៅទើបបាន។នាពេលថ្មីៗកន្លងទៅនេះ លោក សរ ថាវី អភិបាលខេត្ត ឧត្តរមានជ័យបានចេញបញ្ជាឲ្យបង្រ្កាបនិងមេឈ្មួញឈើ ពីររូប គឺ លោក ឆាយ នឹង រិទ្ធ ដោយឡែក ឈ្មួញឈើ ឈ្មោះតាប៉ាវ ត្រូវ លោក សរ ថាវីថា ជាឈ្មួញកណ្តាល។ប៉ុន្តែអ្វីដែលជាសំខាន់គួរតែលោកអភិបាលខេត្តស៊ើបអង្កេតមើលថា តើតាប៉ាវដើរទិញឈើផ្តាច់មុខនៅក្នុងស្រុក អន្លង់វែង និង ស្រុកត្រពាំងប្រាសាទទិញឲ្យអ្នកណាគេ ទើបចាប់បានក្រុមឈ្មួញដុះស្លែ។បើតាមប្រភពប្រជានៅ អន្លង់វែងបាន និយាយថា មូលហេតុដែលលោក អភិបាលខេត្ត ចេញបទបញ្ជាឲ្យបង្រ្កាបមេឈ្មួញឈើពីររូបនោះគឺ គេដាក់ការសង្ស័យថា ទំនងជាលោក អភិបាលខេត្ត ខឹងសម្បារ និង លោកសង្កាត់រដ្ឋាបាលព្រៃឈើនិងកងពល៨បង្រ្កាបបទល្មើសប៉ះចំមនុស្សជំនិតរបស់គាត់។ដូច្នេះដើម្បីជៀសវាងការរិះគន់ពីមជ្ឈដ្ឋាននានាថា លោកអភិបាលខេត្តអសមត្ថភាពក្នុងបង្រ្កាបបទល្មើសដែលមានការកើនឡើង ហាក់បីដូចជា ខេត្ត ឧត្តរមានជ័យមួយនេះគ្មានស្ថាប័នណាឬ អាជ្ញាធរមានសមត្ថកិច្ចណាហ៊ានចេញមុខបង្រ្កាបឲ្យដូចភ្លៀងរលឹមទើបជាការគោរពច្បាប់បានល្អប្រសើរផងទាន។ហើយប្រភពច្បាស់ការចុងក្រោយដែលទទួលបាននៅវេលាម៉ោង ១០ និង ២៣នាទី យប់ថ្ងៃទី ០៣ ខែ កញ្ញា ឆ្នាំ ២១០៧ នេះថា មាន ឃ្លាំងស្តុកឈើក្រញូងមួយកន្លែង ពុំទាន់មានចំណាត់ការពីស្ថាប័នជំនាញឡើយទេ៕ដោយ៖(រំដួលក្រុងសំរោង).

 

001 002 003 004 0051615007006

 

 

 

 

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia»

សារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia» ដំណើរការផ្សព្វផ្សាយតាម

ប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩

អាសយដ្ឋាន ៖ ភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល

ទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com |