ស្ទឹងត្រែង៖ អគ្គិភ័យដែលបានឆាបឆេះផ្ទះប្រជាពលរដ្ឋ ស្ថិតនៅមុខមន្ទីរពេទ្យបង្អែក ក្នុង ខេត្តស្ទឹងត្រែង បានរលត់ហើយ នៅម៉ោងជាង៩.០៥យប់ថ្ងៃទី២ ខែមករា ឆ្នាំ២០១៧។ បន្ទាប់ពីមានការអន្តរាគមន៍ពីកម្លាំងសមត្ថកិច្ច យកឡានពន្លត់អគ្គិភ័យទៅបាញ់ពន្លត់ ក្រោយពីកើតហេតុ តែមិនបានបណ្តាលឲ្យរីករាលដាលទៅដល់ផ្ទះរបស់ប្រជាពលរដ្ឋ ក្បែរនេះឡើយ។
យោងតាមសេចក្តីរាយការណ៍ពីភ្នាក់ងារ ខេត្ត ស្ទឹងត្រែងបានឲ្យដឹងថា ទ្រព្យសម្បត្តិនៅក្នុងផ្ទះត្រូវបានភ្លើងឆេះទាំងស្រុង ខណះពេលភ្លើងកំពុងតែឆាបឆេះម្ចាស់ផ្ទះក៏សន្លប់ភ្លាមៗផងដែរ ដោយម្ចាស់ផ្ទះឃើញអគ្គិភ័យឆាបឆេះផ្ទះរបស់ខ្លួនឯងគ្មានសល់អ្វីទាំងអស់។
យ៉ាងណាក៏ដោយ នៅមិនទាន់ពីមូលហេតុពិតប្រាកដ ដែលនាំឲ្យផ្ទះមួយខ្នងនេះ ត្រូវឆេះបំផ្លាញនោះឡើយ ខណ:សមត្ថកិច្ច បាននិងកំពុងសួរនាំបន្តទៀត៕