គេហទំព័រ អំណាចទាំង០៤ ww.fourpowers.asia ដំណើរការផ្សព្វផ្សាយតាមប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ | ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com
0

អាជ្ញាធរគណៈកម្មការនឹងពុទ្ធបរិស័ទផ្តើមកសាង សង់វត្តថ្មីមួយឡើង ហៅថា វត្តសន្សំកុសល្យ

អាជ្ញាធរគណៈកម្មការនឹងពុទ្ធបរិស័ទផ្តើមកសាង សង់វត្តថ្មីមួយឡើង ហៅថា វត្តសន្សំកុសល្យ

ខេត្តស្ទឹងត្រែងៈការសាងសង់វត្តថ្មីមួយមានឈ្មោះថា វត្តសន្សំកុសល្យ ដែលនៅស្ថិតក្នុងភូមិ អន្លុងស្វាយ ឃុំ អូររ៉ៃកំពង់ ដង្ហោយរកជំនួយសប្បុរសជនជិតឆ្ងាយជួយឧបត្ថម្ភថវិកា សាងសង់ទៅតាមកម្លាំងសទ្ធាជ្រះថ្លាពុទ្ធបរិស័ទគណៈកម្មការចំណុះជើងវត្តបាននាំគ្នាមូលមតិឯកភាពបានផ្តួចផ្តើមមកធ្វើការកសាងវត្តមានឈ្មោះថា (វត្តសន្សំកុសល្យ ) ថ្មីមួយដែលទើប និង ចាប់ផ្តើមចាក់ដី និង បណ្តុះជើងសសរជាណ្តើរៗ ដោយមានការខ្វះខាតនៅថវិកា ដូច្នេះហើយទើបពួកគាត់អំពាវនាវដល់ទ្រង់ ឯកឧត្តម លោកជំទាវ អស់លោក លោក ស្រីអ្នកនាងកញ្ញា និង បងប្អូនញ្ញាតិមិត្តជិតឆ្ងាយ ព្រមទាំងសប្បុរសជននៅក្នុងស្រុក និង ក្រៅប្រទេស សូមជួយឧបត្ថមដូចជាសម្ភារៈ ប្រើប្រាស់គ្រឿងសំណង់ និង ជាថវិកាជាដើម ព្រោះបច្ចុប្បន្ននេះកំពុងជួបការខ្វះខាតយ៉ាងច្រើន ដែលជាវត្តទើប និង សាងសង់ថ្មីៗនេះ នៅចំណុចផ្លូវបំបែក ទៅឃុំ ចំការលើ ផ្លូវចូលសាលារៀនបឋមសិក្សាត្រពាំងវែង ស្ថិតនៅ ភូមិ ឧបសម្ព័ន្ធ អន្លង់ស្វាយ ឃុំ អូររ៉ៃ ស្រុក ថាឡាបរិវ៉ាត់ ខេត្ត ស្ទឹងត្រែង ។
តាមការរៀបរាប់របស់ពលរដ្ឋដែលរស់នៅក្នុងភូមិឃុំខាងលើ បានប្រាប់ថា ភូមិមួយនេះជា ភូមិរបស់ឧបសម្ព័ន្ធ ភូមិ អន្លង់ស្វាយ ឃុំ អូររ៉ៃ មិនទាន់មានវត្តអារាមនៅឡើយទេជាច្រើនឆ្នាំ មកនេះ ហើយក៏មិនដែលបានធ្វើបុណ្យទានហ្នឹងគេដែរ ទើបតែមកដល់ឆ្នាំ២០១៧នេះ ទើបបានចាត់ឱ្យមានគណៈកម្មការ នាយកសាលា សាលា និង លោកគ្រូអ្នកគ្រូ និង ខាងអាជ្ញាធរ បាននាំគ្នាចូមរួមមានគម្រោងសាងសង់វត្តថ្មីមួយនេះឡើង នៅទីនេះដើម្បីមានភាពងាយស្រួលនៅពេលមានពិធីបុណ្យទានម្តងៗ មិនពិបាកទៅឆ្ងាយ ដូចកាលឆ្នាំមុនៗទៀតដែរ ។ជុំវិញក្នុងរឿងនេះ លោក ឡុង សុផាត ជំទប់ទី២ ឃុំ អូររ៉ៃ បានបញ្ជាក់ប្រាប់ថា ក្នុងការបង្កើតឱ្យមានវត្តអារាមថ្មីមួយដែលបានដាក់ឈ្មោះ ថា វត្តសន្សំកុសល្យ គឺមានអត្ថប្រយោជន៍
ច្រើនសំរាប់ដល់ប្រជាពលរដ្ឋ នាំគ្នាមកធ្វើបុណ្យ ហើយនៅរាល់ថ្ងៃសិលម្តងៗមកសូត្រធម៌ថ្វាយបង្គំព្រះ ឬក៏មានពិធីបុណ្យទានផ្សេងៗ ដូចជាបុណ្យភ្ជុំបិណ្ឌ ចូលឆ្នាំខ្មែរ បុណ្យ ជាដើម ។ លោកបានបន្តថា វត្តអារាមជាទីកន្លែងមួយដ៏សំខាន់សម្រាប់ជាផ្លូវមួយជួយធ្វើការណែនាំនិងអប់រំផ្លូវចិត្តដល់មនុស្សគ្រប់រូបឱ្យយល់ អំពីបាបបុណ្យ គុណនឹងទោស មិនថាចាស់ឬក៏ក្មេងនោះទេ ដើម្បីកុំឱ្យព្រឹត្តិអ្វីប្រាសចាកពីព្រះពុទ្ធសាសនា ៕ដោយ៖ ( រំដួលស្ទឹងត្រែង )

001 002 004 005 006

 

 

Filed in: សង្គម

Leave a Reply

Submit Comment
ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia»

សារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia» ដំណើរការផ្សព្វផ្សាយតាម

ប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩

អាសយដ្ឋាន ៖ ភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល

ទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com |