ខេត្តព្រះសីហនុ ៖ យោងប្រភពព័ត៌មានពីមន្រ្តីគយខេត្ត ព្រះសីហនុបានឲ្យដឹងថា លោក ទុំ ណូ អួតអាងប្រាប់មន្ត្រីពីការជះទឹកលុយទៅឲ្យ លោក គុណ ញឹម អគ្គនាយកគយ រាប់រាប់ម៉ឺនដុល្លារដើម្បីបានឡើងកាន់តំណែងជាប្រធានសាខាគយខេត្តព្រះសីហនុនៅពេលដែលខ្លួនមានរឿងអាស្រូវពុករលួយព័ទ្ធជុំវិញខ្លួន នៅ ខេត្តប៉ៃលិននោះ។ប្រភពបន្តឲ្យដឹងថា លោកទុំ ណូ បាន នឹង កំពុងតែនិយាយអួតអាងការពាររឿងពុករលួយរបស់ខ្លួននៅខេត្តប៉ៃលិនអួតប្រាប់ មន្ត្រីអោយដឹងថា លោកបានជះទឹកលុយទៅឲ្យលោក គុណ ញឹម ជាអគ្គនាយកគយ និង រដ្ឋាកររាប់រាប់ម៉ឺនដុល្លារដើម្បីទទួលបានតំណែងជា ប្រធានសាខាគយ ខេត្ត ព្រះសីហនុនេះ។ចាប់តាំងពីអគ្គនាយដ្ឋានគយ និង រដ្ឋាករកម្ពុជាចាត់តាំងលោក ទុំ ណូ អោយក្លាយជាប្រធានសាខាគយ ខេត្ត ព្រះសីហនុ ជំនួសលោក យឹក យូរ កាលណាមក តាមទិសដៅពាក្យដែលហៅថា ពង្រឹងប្រសិទ្ធិភាពប្រព័ន្ធការងារឲ្យមានកំណើនប្រសើររីកចំរើនលើការប្រមូលព័ន្ធជាងមុននោះ ក៏ដូចជាលុបបំបាត់អំពើពុករលួយក្នុងកំណែទម្រង់គយនោះ ។ផ្ទុយទៅវិញ ក្រុមមន្ត្រីស្ថាប័នពាក់ព័ន្ធដែលឈរជើងនៅក្រុង ព្រះសីហនុ ដែរនោះបានបង្ហើបឲ្យដឹងថា ការលើកឡើងនេះគេសង្កេតឃើញ មានទំនិញគេចពន្ធរបស់ ឈ្មួញធំៗនៅតែបន្តហូរចូល យ៉ាងគគ្រឹកគគ្រេងដូចមុនដដែលដើរតាមដានមេគយចាស់ដែលមានស្រាប់ ហើយដែលអំពើពុករលួយ ជាខ្សែបណ្ដោយនេះគឺត្រូវបាន លោកមេ គយ ទុំ ណូ មិនបានកែប្រែឬលុបបំបាត់នោះទេ បែរជាកំពុងតែបន្តរួមដៃបន្តចាត់តាំងមន្ត្រីថ្នាក់ក្រោមចាស់ៗនោះឲ្យអនុវត្តបន្តដាក់ការប្រមូលលុយគ្មានវិក្ក័យបត្រពីក្រុមឈ្មួញនាំទំនិញខុសច្បាប់ និង បង់ពន្ធមិនគ្រប់ ដែលឆ្លងកាត់ផែទំនប់រលក ផែស្ទឹងហាវ ផែកែវផុស។ដោយមិនគិតពីផែឯកជនតូចៗ ឬ កំណែទម្រង់ក្នុងអង្គភាពគយដែលក្រសួងដាក់ចុះសូម្បីបន្ដិចណាសោះ។តាំងពីបានចូលកាន់តំណែងភ្លាមគឺមេសាខាគយ ទុំ ណូ មិន ដែលខ្វល់ពីច្បាប់ទម្លាប់អ្វីទេ និយាយរួមគឺបានរឹតបន្ដឹងនិង ដាក់គំនាបមន្ត្រីអោយរាយការក្ដោបស្រង់ដើមពីប្រភពចំណូលខ្មៅលើគ្រប់ច្រកល្ហកទាំងអស់ដែលកន្លងមកក្រុមមន្ត្រីគយខិលខូចមួយចំនួនបានលាក់ចែកគ្នាទុកច្រកចូលហោប៉ៅផ្ទាល់ខ្លួន។ករណីរឹតបណ្ដឹងកាក់ល្អឹតរបស់ លោក មេគយ ទុំ ណូ ជ្រកក្រោមលេសគោលនយោបាយកំណែទម្រង់គយយ៉ាងតក់ក្រហល់ក្រោមលេសសម្ងំស្រង់ដើមនេះបានក្លាយជាការប្រព្រឹត្តអំពើពុករលួយក្នុងការតែងតាំង និង ផ្ទេរតំណែង ក្នុងអគ្គនាយក ដ្ឋានគយ និង រដ្ឋាករព្រមទាំងហៅថា កំណែទម្រង់ផ្ទៃក្នុងរបស់លោកមេគយថ្មីកំពុងតែកកូរកកាយដោះដូរមន្ត្រីផ្ទៃក្នុងតាមតែទំនើងចិត្តមេគយ ទុំ ណូ នោះកើតមានការផ្ទេរដោះដូរជាបន្តបន្ទាប់ ដែលធ្វើឲ្យមន្ត្រីគយមួយចំនួនខ្លាចអស់តំណែងនោះឆក់ឱកាសចាយលុយមិនញញើត ក្នុងការរត់ការជ្រែ ឬដេញថ្លៃឡើងកាន់តំណែងល្អៗបាន។ប្រភពបន្តថាពីមន្រ្តីគយក្រោមឃ្លៀក លោក ទុំ ណូ ប្រធាន សាខាគយ និង រដ្ឋាករ ខេត្ត ព្រះសីហនុ ទើបតែឡើងកាន់តំណែង ថ្មីៗជំនួសលោក យឹក យូរ គួរឲ្យភ្ញាក់ផ្អើលបំផុតដោយសារតែ អំពើពុករលួយ និង វប្បធម៌ អន្តរាគមន៍ ក្នុងការតែងតាំងនិងផ្ទេរតំណែង ក្នុងអគ្គនាយកដ្ឋាន គយ និង រដ្ឋាករ កំពុងកើតមានគេសង្កេតឃើញ មន្ត្រីគយ មុខខ្លាញ់ៗ មួយចំនួន បាព្យាយាមចាយលុយ រាប់សិបដម៉ឺនដុល្លា ក្នុងការជ្រែឬដេញថ្លៃ ឡើងកាន់តំណែងល្អៗ បានដោយជោគជ័យ។ ប្រភពនោះបានបន្តឲ្យដឹងថា លោក ទុំ ណូ មានទំនាក់ទំនងល្អ ជាមួយឈ្មួញ ដ៏មានអំណាចម្នាក់ ដែលគេល្បីតៗគ្នាថា ឈ្មួញម្នាក់នោះ បានចែកឮហ៊ុន ជាមួយភរិយាមន្ត្រីគយ ជាន់ខ្ពស់ម្នាក់ ក្នុងការរកស៊ីនាំចូល ទំនិញខុសច្បាប់ និងគេចពន្ធ ហើយឮថា លោក ទុំ ណូ ទៅដល់ទីណា ក៏លេចមុខឈ្មួញម្នាក់នោះ ទៅប្រកបជំនួញ ម៉ៅការដឹកជញ្ជូនទំនិញ មិនដែលខានទេ។លោក ទុំ ណូ ធ្លាប់មានបទពិសោធន៍ ក្នុងការប្រមូលលុយ ពីអំពើគេចពន្ធ គួបផ្សំជាមួយ ការមានទំនាក់ទំនងល្អ ជាមួយក្រុមឈ្មួញ មានលុយ មានអំណាចផងនោះ គេជឿថាក្នុងតំណែងជា ប្រធានសាខាគយ ខេត្ត ព្រះសីហនុ ប្រកបដោយសក្តានុពល លោក ទុំ ណូ អាចប្រមូលលុយស្រង់ដើម បានយ៉ាងងាយស្រួល។ទោះបីប្រមុខរាជរដ្ឋាភិបាលបានខិតខំយកចិត្តទុកដាក់ចំពោះការប្រមូលពន្ធគយចូលថវិកាជាតិយ៉ាងសំខាន់បំផុតកាលពី ថ្ងៃទី ៩ខែ តុលា ឆ្នាំ ២០១៦ រាជរដ្ឋាភិបាលបានចេញសេចក្កីសម្រេចមួយបង្កើតក្រុមការងារថ្នាក់ជាតិទទួលខុសត្រូវដោយរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ នឹង ថ្នាក់ខេត្តទទួលខុសត្រូវដោយចៅហ្វាយខេត្តដើម្បីធ្វើការទប់ស្កាត់បង្ក្រាបបទល្មើសគេចពន្ធ និង ជម្រុញការប្រមូលពន្ធគយអោយបានកាន់តែប្រសើរឡើងផងដែរ។ហេតុដូច្នេះថ្នាក់ជាតិ និង ថ្នាក់ខេត្តកុំមើលរំលង អោយសោះនូវច្រកមួយនេះធ្វើការទប់ស្កាត់អោយខាងតែបាន។សូមរម្លឹកថា លោក ទុំ ណូ អតីត ប្រធានសាខាគយ និង រដ្ឋាករខេត្តប៉ៃលិនបានបើកដៃឲ្យ ក្រុមឈ្មួញ នាំចូលទំនិញគេចព័ន្ធ និង ទំនិញបង់ពន្ធមិនគ្រប់ចូលតាមច្រកព្រំដែនអន្តរជាតិ និង ច្រករបៀងនានាក្នុងខេត្តធ្វើអោយបាត់ចំណូលចូលរដ្ឋយ៉ាងសន្ធឹកសន្ធាប់ក្នុងមួយខែៗដើម្បីជាថ្នូរ នឹង ផលប្រយោជន៍បក្ខពួករបស់ខ្លួន។
លោក ទុំ ណូ ធ្លាប់មានកំហុសបច្ចេកទេសក្នុងធ្វើឲ្យបាត់ចំណូលពន្ធគយយ៉ាងសន្ធឹកសន្ធាប់បែបនេះហើយ ទើបមន្ត្រីក្រោមឱវាទ ក្នុងខេត្ត ប៉ៃលិន បានអំពាវនាវឲ្យ លោក បណ្ឌិត គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និង រដ្ឋាករកម្ពុជាពិនិត្យមើលទង្វើមិនប្រក្រតីរបស់លោកទុំ ណូ។ពាក់ព័ន្ធក្នុងការតែងតាំងផ្លាស់ប្តូរលោក ទុំ ណូ អតីតជាប្រធានសាខាគយ និង រដ្ឋាករខេត្ត ប៉ៃលិន ដែលមានរឿងអាស្រូវជាច្រើនក្នុងខេត្តប៉ៃលិន ទៅកាន់ជាប្រធានសាខាគយ និង រដ្ឋាករខេត្តព្រះសីហនុ មានមន្ត្រីតូចតាចមួយចំនួនបានសំណូមពរ ឯកឧត្តម ឱម យ៉ិនទៀង ប្រធានអង្គភាព ប្រឆាំងអំពើពុករលួយដាក់ការស៊ើបអង្កេតករណីខាងលើនេះផងទាន។ទាក់ទងព័ត៌មានខាងលើគេហទំព័រព្រះវិហារយើងមិនអាចសុំការបកស្រាយពីលោក ទុំ ណូ ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រះសីហនុ និង
អ្នកពាក់ពន្ធ័មួយចំនួនទៀតបានមិនអាចទាក់ទងមូលហេតុដោយគ្មានលេខទូរស័ព្ទ៕ដោយ ៖លោក ប្រាជ្ញ ហង់.