គេហទំព័រ អំណាចទាំង០៤ ww.fourpowers.asia ដំណើរការផ្សព្វផ្សាយតាមប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ | ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com
0

លោក ហេង សំហៃ ប្រធានការិយាល័យគយ និង រដ្ឋាករ ច្រក កំពង់ផែកែវផុស ប្រព្រឹត្តអំពើពុរលួយកេងប្រវាញ់ចំណូលពន្ធជាតិដើម្បីទប់តំណែង

លោក ហេង សំហៃ ប្រធានការិយាល័យគយ និង រដ្ឋាករ ច្រក កំពង់ផែកែវផុស ប្រព្រឹត្តអំពើពុរលួយកេងប្រវាញ់ចំណូលពន្ធជាតិដើម្បីទប់តំណែង

ខេត្ត ព្រះសីហនុៈករណីយកំពង់ផែ ម៉ុង ឬទ្ធី ដែលមានអ្នកឧកញ៉ាម៉ុង ឬទ្ធី ជាម្ចាស់កម្មសិទ្ធ ដោយកំពង់ផែមួយនេះ ត្រូវបានគេមើលឃើញថាមានការបើកដៃឲ្យមានការនាំចូលទំនិញគេចពន្ធ និងទំនិញបង់ពន្ធមិនគ្រប់ ពីសំណាក់  លោក  ហេង សំហៃ ប្រធានការិយាល័យគយ និង រដ្ឋាករច្រកកំពង់ផែកែវផុសដោយភាគច្រើនក្រុមឈ្មួញតែងតែដឹកទំនិញគ្រប់ប្រភេទមកពីប្រទេសថៃរួមមានទំនិញខុសច្បាប់និងទំនិញស្របច្បាប់ដោយក្នុងនោះ?លោកហេង សំហៃ ជាអ្នកត្រួតពិនិត្យរាល់មុខទំនិញទាំងអស់ដែលកាប៉ាល់ចូលចតនៅកំពង់ផែកែវផុស ប៉ុន្តែផ្ទុយទៅវិញលោកហេង សំហៃ មិនដែលត្រួតពិនិត្យរាល់មុខទំនិញដែលក្រុមឈ្មួញបានដឹកជញ្ជូនឆ្លងកាត់កំពង់ផែម៉ុងឬទ្ធី។យោងតាមប្រភពព័ត៌មានពីមន្រ្តីគយ និង រដ្ឋាករច្រកកំពង់ផែកែវផុសបានឲ្យដឹងថាបច្ចុប្បន្ននេះមេគយច្រកកំពង់ផែកែវផុស លោក ហេង សំហៃ បាន និង កំពុងតែធ្វើសកម្មភាពបើកដៃឲ្យមានការនាំចូលទំនិញគេចពន្ធ និង បង់ពន្ធមិនគ្រប់យ៉ាងគគ្រឹកគគ្រេង ដោយមិនមានការចុះត្រួតពិនិត្យវាយតម្លៃពន្ធ ដើម្បីប្រមូលពន្ធជូនរដ្ឋនោះទេ។ ប្រភពបានបន្តថា  រាល់ឯកសារទាក់ទងនិងការនាំទំនិញចូលពីប្រទេសថៃលោកហេង សំហៃ មេគយរូបនេះគឺគ្រាន់តែអង្គុយចាំស៊ីញ៉េតែប៉ុណ្ណោះ ដែលកន្លង សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាតែងតែមានប្រសាសន៍ថាជាមន្រ្តីជើងដប់ នោះ។ ប្រជាពលរដ្ឋនៅកែវផុសបាននិយាយថារាល់ទូក ឬ កប៉ាល់ ដែលមកសំចតនៅកំពង់ផែម៉ុងឫទ្ធីដើម្បីទំលាក់ទំនិញ គ្រប់ប្រភេទគេមិនដែលឃើញមានភ្នាក់ងារស្ថាប័នគយចុះមកវាយតម្លៃ ឬ ត្រួតពិនិត្យមើលទំនិញនោះឡើយ។ប៉ុន្តែបែរជាឃើញមានតែឡានយីឌុបរាប់សិបគ្រឿងចូលមកដឹកទំនិញនាំចូលពីកំពង់ផែ ម៉ុង ឫទ្ធី ក្នុងមួយថ្ងៃៗ ។ ប្រភពព័ត៌ពីមន្រ្តីតូចតាចបង្ហើបថា  លោក ហេង សំហៃ មេគយរូបនេះ ហ៊ានប្រព្រឹត្តិអំពើពុករលួយបែបនេះ ដោយសារតែលោកចង់បានលុយក្រៅប្រព័ន្ធបន្ថែមដើម្បី ចំណាយទៅថ្នាក់លើ ទប់តំណែងខ្លាញ់របស់គាត់ ទើបលោក ហេង សំហៃ ត្រូវតែមានកញ្ចប់ក្រៅប្រព័ន្ធដើម្បីសូកប៉ាន់មេគយនៅខាងលើធំៗដែលជាខ្នងបង្អែកនៅពីក្រោយចាំការពារយ៉ាងរឹងមាំ។  ការបើកដៃឲ្យមានការនាំទំនិញគេចពន្ធនិងមិនបង់ពន្ធមិនគ្រប់មិនមានការត្រួតនិត្យឲ្យបានច្បាស់លាស់ពីស្ថាប័នគយដែលគ្រប់គ្រងដោយលោក ហេង សំហៃ បានធ្វើឲ្យមានការរិះគន់យ៉ាងធ្ងន់ធ្ងរទៅលើកិត្តិនាមរបស់អ្នកឧកញា ម៉ុង ឬទ្ធី ជាម្ចាស់កំពង់ផែ ម៉ុង ឬទ្ធី កែវផុស និង ជាមហាសប្បុរសធម៌ ដែលតែងតែជួយដល់ជនក្រីក្រខ្វះខាតទីទ័លក្រគ្មានទីពឹង ដោយមានការយល់ច្រឡំពីប្រជាពលរដ្ឋថា អ្នកឧកញា ម៉ុង ឬទ្ធី ធ្វើកំពង់ផែរបើកច្រកឲ្យមានទំនិញនាំចូលគេចពន្ធ ទាំងអស់គឺដោយសារមិនមានការយកចិត្តទុកដាក់ពី លោក ហេង សំហៃ មេគយរូបនេះ ព្រោះតែប្រយោជន៍ផ្ទាល់ខ្លួន មិនគិតពីផលប្រយោជន៍ជាតិ ចំណូលថវិការជាតិត្រូវបានកាត់បន្ថយ ទំនិញនាំចូលកាន់ច្រើន ធ្វើឲ្យសសៃឈាមសេដ្ឋកិច្ចត្រូវបានរាំងស្ទះគួរឲ្យព្រួយបារម្ភ។  ដោយឡែកប្រជាពលរដ្ឋបានសូមសំណូមពរ ទៅ ឯកឧត្តម ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ មេត្តាបើកការស៊ើបអង្កេតទៅលើ លោក ហេង សំហៃ ដែលជាប្រធានការិយាល័យគយ និង រដ្ឋាករ កំពង់ផែ កែវផុស ដើម្បីឲ្យការប្រមូលពន្ធចូលជាតិឲ្យបានប្រសើរឡើងវិញ៕ ( លោក ហង់ )

001 002 003 004

0012

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia»

សារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia» ដំណើរការផ្សព្វផ្សាយតាម

ប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩

អាសយដ្ឋាន ៖ ភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល

ទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com |