ខេត្តស្ទឹងត្រែងៈ ឯកឧត្តម ឈាង បាក់ រដ្ឋលេខាធិការក្រសួងសង្គមកិច្ចអតីតយុទ្ធជន នឹង និតិសម្បទា នឹង លោកប្រធានមន្ទីសង្គមកិច្ចខេត្ត នឹង ក្រុមការងារមន្ទី អញ្ចើញចុះសួរសុខទុក្ខ នឹងនាំអំណោយបន្តិចបន្តួចរបស់មន្ទីរសង្គមកិច្ចខេត្ត ជូនដល់គ្រួសារងគ្រោះដោយសារភ្លើងឆេះ ដោយរន្ទះបាញ់បណ្តាលឱ្យឆេះផ្ទះមួយស្មើបីខ្នង កាលពីវេលាម៉ោង១១និង២០នាទីយប់ជិតពាក់កណ្តាលអាធាត្រយប់ថ្ងៃទី១១ ខែ០៩ ឆ្នាំ ២០១៧ មានករណីអគ្គីភ័យមួយបានកើតឡើងឆេះផ្ទះអស់ចំនួនមួយស្មើបីខ្នងសល់តែសំយាបខាងមុខផ្ទះ ដោយសារន្ធះបាញ់ ព្រមទាំងស្លាប់ សត្វគោ១ក្បាលនិងទ្រព្យសម្បត្តិសំភារៈខូចខាតមួយចំនួន ស្ថិតនៅភូមិ អូរស្វាយ ឃុំ អូរស្វាយ ស្រុក ថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។ បើយោងតាមរបាយការណ៍របស់មេឃុំ អូរស្វាយ ឈ្មោះសេក ម៉ៅ បានឱ្យដឹងថា ម្ចាស់ផ្ទះដែលអគ្គីភ័យបានឆាបឆេះអស់ខាងលើនោះមាន ឈ្មោះ ង៉ែត អាត ភេទប្រុស អាយុ៣៨ឆ្នាំ សញ្ជាតិខ្មែរ និង ប្រពន្ធមានឈ្មោះ យឿន រ៉ាវី អាយុ៣៦ឆ្នាំ សញ្ជាតិខ្មែរ មានកូនប្រុសចំនួន២នាក់ កូនបងប្រុសមានអាយុ១៣ នឹង ប្អូនប្រុស មានអាយុ៨ឆ្នាំ ។ ករណីមូលហេតុដែល ធ្វើឱ្យកើតមានអគ្គីភ័យឡើងបណ្តាលមកពីរន្ទះបាញ់ ចំ ចរន្តអគ្គីសនីទើបធ្វើឱ្យទុស្សេខ្សែភ្លើងឡើង បានឆាបឆេះផ្ទះភ្លាមៗមួយរំពេច យ៉ាងសន្ធោសន្ធៅគួរឱ្យរន្ធត់ បានឆេះផ្ទះអស់មួយមានបីខ្នង់ ទំហំ១៣ម៉ែត្រគុណនិង១៦ម៉ែត្រគិតទាំងរ៉ង់ដា ហើយផ្នែកខាងក្រោមធ្វើអំពីបេតុង មានបន្ទប់ទឹកបង្គន់ រួមនិងផ្នែកខាងលើធ្វើអំពីគ្រឿង ឈើមានជញ្ជាំងបាំងក្តារដំបូលប្រក់ហ្វីប្រូ ស៊ីម៉ង់ ក្រោយពីភ្លៀងរាំងបន្តិច។ ក្រោយពីអាជ្ញាធរមូលដ្ឋានចុះធ្វើកំណត់ហេតុ ទើបបានដឹងថាបាត់បង់ទ្រព្យសម្បត្តិនិងសំភារៈដែលបានខូចខាត រួមមានដូចជាលុយខ្មែរ ចំនួន២លានរៀលទូរទស្សន៍១គ្រឿង តុ ទូ កៅអី ចាន ឆ្នាំង ម៉ុង ភួយ កន្ទេល ពូក សម្លៀកបំពាក់ ផ្ទាំងរូបភាពដែលដាក់តាំងនៅជាប់ជញ្ជាំងបានឆេះខ្ទេចខ្ទីរអស់គ្មានសល់ ស្លាប់សត្វគោ១ក្បាល(គោញីផើមអាយុ៤ឆ្នាំ) របស់ឈ្មោះវង្ស សាវណ្ណ ដែលនៅខាងក្រោយចំម្ងាយ ប្រមាណ១០០ម៉ែត្រពីផ្ទះ ហើយសរុបជាទឹកប្រាក់ទាំងអស់មានចំនួនប្រមាណជាង២ម៉ឺនដុល្លាអាមេរិក។ ក្រោយពីរបានស្តាប់របាយការណ៍លោកមេឃុំរួចមក ឯកឧត្តម ឈាង បាក់ បានមានប្រសាសន៍ថាលោកចុះមកធ្វើការជាមួយមន្ទីរក៍បានដឹងតាមព័ត៌មានយើងផ្សព្វផ្សាយមួយចំនួន នឹងតាមបណ្តាញសង្គមហ្វេសបុកផងដែរលោកក៏បានរៀបចំអំណោយបន្តិចបន្តួច របស់មន្ទីរសង្គមកិច្ចអតីតយុទ្ធជនខេត្ត យកមកចែកជូនដល់គ្រួសារជនរងគ្រោះ មានដូចជា ១.អង្គ២៥គីឡូ ២.កន្ទេល១ ភួយ១ ម៉ុង១ អំបិល៣កញ្ចប់ .៣.ទឹកស៊ីអ៊ីវ១យួរ ស្គរស១គីឡូ នឹង ថវិការ ចំនួន២៥ម៉ឺនរៀល លោកបន្តទៀតថាអំណោយនេះគ្រាន់តែជួយកាត់បន្ថយមួយរយះពេលតែប៉ុណ្ណោះមិនអាចបានរហូតដែរ ។យើងត្រូវគិតខិតខំប្រឹងរកយ៉ាងណាបន្តទៀតដើម្បីអនាគត ហើយក៏សូមផ្តាំផ្ញើដល់បងប្អូនទាំងអស់ សូមប្រុងប្រយ័ត្នពេលមានភ្លៀងផ្គរន្ទះ ត្រូវបិទប្រព័ន្ធភ្លើងអគ្គីសនី នឹង ទូរស័ព្ទដែលជាវិឡុសកម្មបណ្តាលឱ្យគ្រោះថ្នាក់ជាយថាហេតុ៕ដោយ៖( រំដួលស្ទឹងត្រែង ).