កំពង់ឆ្នាំង ៖ គ្រាប់យុទ្ធភណ្ឌ័មិនទាន់ផ្ទុះជាង៨កេះ ត្រូវប្រជាពលរដ្ឋ ប្រទះឃើញ នៅក្នុងដីចំការមួយ
កន្លែងក្នុងពេលដែប្រជាពលរដ្ឋចូលរើសគល់ឈើ ។ ករណីខាងលើនេះបានកើតឡើងថ្ងៃទី០១ ខែមករា
ឆ្នាំ២០១៧ នៅចំណុចបាវិតឋិតក្នុងភូមិដំណាក់អំពិល ឃុំ ក្តុលសែនជ័យ ស្រុកទឹកផុស ខេត្ត កំពង់ឆ្នាំង ។
សមត្ថកិច្ចបានអោយដឹងថា កាលពីរសៀលថ្ងៃទី១ ខែមករា ឆ្នាំ២០១៧ មានប្រជាពលរដ្ឋចំនួន១៧ នាក់បាន
ទៅស៊ីឈ្នួលរើសគល់ឈើនៅក្នុងចំការរបស់ម្ចាស់ចំការឈ្មោះ អ៊ិន អាត ក្នុងពេលដែលដើររើសគល់ឈើនោះ
ក៍បានប្រទះឃើញគ្រាប់ដែលមិនទាន់ផ្ទុះចំនួន៨កេះកន្លះក្រោយពីប្រទះឃើញ ប្រជាពលរដ្ឋបានប្រាប់ទៅម្ចាស់
ចំការហើយម្ចាស់ចំការក៍រាយការណ៍ទៅសមត្ថកិច្ចមកពិនិត្យមើលចំពោះគ្រាប់មិនទាន់ផ្ទុះនេះ ។
ក្រោយពីសមត្ថកិច្ចមកពិនិត្យគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះនេះបានបញ្ជាក់ថា គ្រាប់ជាគ្រាប់ចាស់ដែលនៅសល់នៅ
ជំនាន់ពីសង្រ្គាមក្នុងចំណោមគ្រាប់មិនទាន់ផ្ទុះទាំង៨កេះនោះ មានចំនួន៦កេះ និងកេះតួចចំនួន២កេះ ។
គ្រាប់មិនទាន់ផ្ទះដែលប្រជាពលរដ្ឋបានប្រទះឃើញនេះ ត្រូវបានសមត្ថកិច្ចបញ្ជាក់ប្រាប់ថា ជាប្រភេទគ្រាប់ អឹម ១៦
(M16) ហើយនៅមាន គុណភាពផ្ទុះបាន និងបានរាយការណ៍មកមជ្ឈមណ្ឌលហ្វឹកហ្វឺនស៊ីម៉ាក់ដើម្បីយកគ្រាប់
យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះមករក្សារទុកនៅកន្លែងមានសុវត្ថិភាព ផងដែរ៕