គេហទំព័រ អំណាចទាំង០៤ ww.fourpowers.asia ដំណើរការផ្សព្វផ្សាយតាមប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ | ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com
0

រថយន្តស៊ីទែនដឹកជ័រកៅស៊ូទឹកមិនប្រយ័ត្នរេចង្គូតក្រឡាប់ ផ្ងាជើងទៅសង្កត់លើម៉ូតូធ្វើឱ្យរងរបួសធ្ងន់ស្រាលម្នាក់

រថយន្តស៊ីទែនដឹកជ័រកៅស៊ូទឹកមិនប្រយ័ត្នរេចង្គូតក្រឡាប់ ផ្ងាជើងទៅសង្កត់លើម៉ូតូធ្វើឱ្យរងរបួសធ្ងន់ស្រាលម្នាក់

ស្ទឹងត្រែងៈ រថយន្តស៊ីទែនដឹកជ័រកៅស៊ូទឹក ជ្រុលចង្កូតរ៉េទៅធ្លាក់ផ្លូវម្ខាងក្រឡាប់ផ្ងាជើងសង្កត់ លើម៉ូតូម៉ាកWAVE ជិះគ្នាបីនាក់ប្រពន្ធកូន តែមិនបណ្តាលឱ្យគ្រោះថ្នាក់ដល់ជីវិតនោះទេ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង ៦ និង ៤៥ នាទីព្រឹកថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ ២០១៧ នៅចំណុចផ្លូវបំបែកលេខ៩ចេញពីខេត្តព្រះវិហារ ប្រសប់គ្នាផ្លូវលេខ៧កម្ពុជាឡាវ ស្ថិតក្នុងភូមិរាជានុកោល សង្កាត់ស្ទឹងត្រែង ក្រុង ខេត្តស្ទឹងត្រែង។ប្រភពនៅ នឹង​ កន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុមានរថយន្តស៊ីទែនដឹកទឹកជ័រកៅស៊ូ មួយបោះពួយយ៉ាងលឿនពីលេចមកកើត មក ដល់ចំណុចកើតហេតុផ្លូវបំបែកបានវាក់ នឹង ម៉ូតូជនរងគ្រោះខាងលើបានបួងចង្គូតបំរុងគេចដែរតែគេចមិនផុត ដោយស្ថានភាពផ្លូវទាល់ហើយ រថយន្តធំបានឃ្លោងផ្អៀងក្រឡាប់ទៅម្ខាងផ្លូវតែម្តង រីឯម៉ូតូឃើញរថយន្តផ្អៀងដូច្នេះគិតថា គេចមិនផុតក៏បើកទំលាក់ប្រឡាយដើម្បីឱ្យជៀសផុត តែអកុសល់រថយន្តនោះតាមដួលសង្កត់ពីលើទាល់តែបាន។ តែសំណាងល្អមិនបណ្តាលឱ្យ គ្រោះថ្នាក់ដល់អាយុជីវិតនោះទេ គ្រាន់តែរងរបួសជើងស្ត្រីម្នាក់ បន្តិចតែ ប៉ុណ្ណោះ នឹង ប្រឡាក់ជ័រកៅស៊ូតែប៉ុណ្ណោះ ក្រោយពេលកើតហេតុ តៃឡានដែលបើកបរម្នាក់ឯងរួចផុតពីរគ្រោះថ្នាក់ឃើញម៉ូតូជនរងគ្រោះ នៅក្រោម រថយន្តខ្លួន ក៍ស្ទុះទៅជួយដោយមិនគិតថាខ្លួនរងរបួសដែរនោះទេ។ សមត្ថកិច្ចនៅកន្លែងកើតហេតុបានឱ្យដឹងថាតៃរថយន្តបើកបរម្នាក់ឯងមានឈ្មោះម៉ាន់ សុផៃ អាយុ៣៦ឆ្នាំ រស់នៅខណ្ឌច្បាអំពៅ រាធានីភ្នំពេញ ស៊ីឈ្នួល បើកបររថយន្តដឹកជ័រកៅស៊ូទឹកមានស្លាកលេខភ្នំពេញ3C.8970 ឱ្យក្រុមហ៊ុន (TiPCO) ចេញពីរក្រុងប៊ោយប៊ែត ឆ្លងកាត់ខេត្តព្រះវិហារ នឹងស្ទឹងត្រែង។ជនរងគ្រោះជីះម៉ូតូមាក់WAVE គ្មានស្លាកលេខ មានគ្នាបីអ្នកប្តីប្រពន្ធកូនតូច ជនរងគ្រោះទី១.ឈ្មោះផេត សុភ័ក្ត្រអាយុ៣៥ឆ្នាំរស់នៅ​ ក្រុងស្ទឹងត្រែង ត្រូវជាប្តី មិនរងរបួសទេ ទី២.ឈ្មោះឃុត ម៉ារីដា រស់នៅជាមួយគ្នាត្រូវជាប្រពន្ធ រងបួសស្រាល ទី៣.ឈ្មោះសុភ័ក្ត ស្រីពេជ្រ កូនមិនបណ្តាលឱ្យរងរបួសទេ។
បច្ចុប្បន្នរថយន្តរងគ្រោះត្រូវបានក្រុមហ៊ុនកំពង់ធ្វើដំណើមករករថយន្តស្ទូចយកទៅជួសជល់ខ្លួនឯង នឹង ដោះស្រាយជាមួយម្ចាស់ម៉ូតូដែលរងគ្រោះនោះផងដែរ៕ដោយ៖ (រំដួលស្ទឹងត្រែង).

001 002 003 004 005

Filed in: សង្គម

Leave a Reply

Submit Comment
ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia»

សារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia» ដំណើរការផ្សព្វផ្សាយតាម

ប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩

អាសយដ្ឋាន ៖ ភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល

ទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com |