គេហទំព័រ អំណាចទាំង០៤ ww.fourpowers.asia ដំណើរការផ្សព្វផ្សាយតាមប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ | ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com
0

ស្ថាប័នគយចល័តកំពុងរងការរិះគន់ និង សង្ស័យថាកំពុង ប្រមូលលុយពុករលួយចូលក្នុងហោប៉ាវដោយស្ងៀមស្ងាត់

ស្ថាប័នគយចល័តកំពុងរងការរិះគន់ និង សង្ស័យថាកំពុង ប្រមូលលុយពុករលួយចូលក្នុងហោប៉ាវដោយស្ងៀមស្ងាត់

ខេត្ត ឧត្តរមានជ័យ: ស្ថាប័នគយចល័ត កំពុងរងការរិះគន់ និង សង្ស័យថាកំពុងប្រមូលលុយ ពុករលួយចូល ក្នុងហោប៉ាវ ដោយស្ងៀមស្ងាត់ ពី ក្រុមអាជីវករ ដឹកទំនិញ ដែលគ្មានច្បាប់ និង គ្មានគុណភាពគ្រប់ប្រភេទ ពី ប្រទេស ថៃ តាម ច្រកទ្វា រអន្តរជាតិអូស្មាច់ ។ប្រភពព័ត៌មសនបានឲកយដឹងថា នៅថ្ងៃទី ១៣ ខែ កញ្ញា ឆ្នាំ២០១៧ ស្ថាប័គយចល័ត របស់ក្រសួង បានជួលផ្ទះប្រជាពលរដ្ឋដាក់ប៉ុស្ដិ៍ដេកចាំ ប្រម៉ូលលុយពុករលួយ នៅ តាមបណ្ដោយផ្លូវជាតិ ៦៨ប៉េ ក្នុង ភូមិផ្អុង សង្កាត់កូនគ្រាល ក្រុងសំរោង ខេត្តឧត្តរមានជ័យ។ប្រភពពីក្រុម អាជីវករ ដែលរកស៊ីដឹកសាច់មាន់បានត្អូញត្អែរថា ពួកគាត់ត្រូវបាន គយចល័តរបស់ក្រសួងតម្រូវឲ្យពួកគាត់បង់ប្រាក់ក្នុងមួយរថយន្ដពី៧០០០០រៀល(៧ម៉ឺនរៀល) ទៅ៨០០០០រៀល(៨ម៉ឺនរៀល) ជារៀងរាល់ថ្ងៃ ហើយក្នុងមួយថ្ងៃៗមានពី២០ទៅ៣០រថយន្តពីព្រោះមាន ឈ្មួញជួញដូរមាន់មកពី ប្រទេសថៃ រហូតដល់ទៅ១៦នាក់ ហើយ ក្នុងនោះមានច្បាប់អាជីវកម្មតែពីររូបតែប៉ុណ្ណោះ។ដោយសារតែមានការហូរចូលនៅ ទំនិញគេចពន្ធគ្មានច្បាប់បែបនេះហើយ ទើបធ្វើឲ្យ គយចល័ត អាចអង្គុយយកលុយរបៀប ពុករលួយក្នុងមួយថ្ងៃៗ រាប់លានរៀលដោយគ្រាន់តែប្រើប្រាស់ប្រជាពលរដ្ឋ ធម្មតាៗអត់ការងារធ្វើ មកដេកចាំប្រមូលលុយ បានដោយមិនចាំបាច់មន្រ្តីគយ ចុះមកអនុវត្តន៍នោះឡើយ៕ពាក់ព័ន្ធរឿងរ៉ាវខាងលើគេហទំព័តព្រះវិហារមិនអាចរកការពន្យល់ពីគយចល័តបានទេ៕ដោយ៖ (រំដួលឧត្តរមានជ័យ).001 002 003

 

 

 

 

Filed in: សង្គម

Leave a Reply

Submit Comment
ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia»

សារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia» ដំណើរការផ្សព្វផ្សាយតាម

ប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩

អាសយដ្ឋាន ៖ ភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល

ទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com |