ខេត្តព្រះសីហនុៈ មានសេចក្តីរាយការណ៍ និង ប្រភពពីប្រជាពលរដ្ឋ បាននិយាយថា ក្នុងរយៈកាលអាណត្ដិទី៥ កន្លងមក ដែលបាន
ប្រគល់អំណាចទៅឲ្យលោក យឹក យូរ ធ្វើជាមេសាខាគយស្វ័យត ក្រុង ព្រះសីហនុនោះ បច្ចុប្បន្ន កំពុងតែធ្វើឲ្យរដ្ឋត្រូវបាត់បង់
ចំណូលចូលថវិកាជាតិ ក្នុង១ឆ្នាំៗ ចំនួនប៉ុន្មានម៉ឺន សែន និង លានដុល្លារនោះទេ ។ប្រភពពីក្រុមឈ្មួញធំៗ បានប្រាប់ថា រាល់រថយន្ត
ដែលនាំមក ពីប្រទេសបរទេស ទោះបីមកពីប្រទេសណាក៏ដោយក៏បង់ក្បាលឡានចំនួន១០ដូល្លារហើយមួយថ្ងៃៗមានរថយន្តចូលរាប់
រយគ្រឿងតើលុយទាំងនោះធ្លាក់ចូលហោប៉ៅមេសាខាគយងព្រះសីហនុកំពង់ផែស្វ័យត លោក យឹក យូរ ទាំងអស់ឬមួយយ៉ាងណាដែរ?។សូបញ្ជាក់ថាស្ថាប័នគយនៅកម្ពុជា ជាច្រើនសម័យកាលមកនេះមានតែគយសម័យ លោក គុណ ញឹម ជាអគ្គនាយកគយតែមួយដែល ដុះស្លែប៉ុណ្ណោះដែលល្បីឈ្មោះខ្លាំងជាងគេ គឺល្បីទាំងស្រុកខ្មែរដែលទុកឲ្យមន្ត្រីគយ មួយក្ដាប់តូចហ៊ានធ្វើព្យុះធ្វើភ្លៀងយកទៅធ្វើមានបាន មានទ្រព្យ សម្បត្តិ ស្ដុកស្ដម្ភ មហាសាល។ប្រជាពលរដ្ឋខ្មែរតែងបានដឹងថា អំពើពុករលួយ ពួយរលីងនៅ ក្នុងស្ថាប័នគយ ដឹកនាំគ្រប់គ្រង ដោយ លោក គុណ ញឹម និង បក្ខពួក មួយក្ដាប់តូចនេះ បាន និង កំពុង ចាក់ឬសគល់យ៉ាងជ្រៅ ដែលមិនងាយនឹងគាស់រំលើងបាននោះទេ លើក លែងតែប្រមុខរាជរដ្ឋាភិបាលកម្ពុជា អនុវត្តនូវទ្រឹស្ដី «ជីកស្មៅ ត្រូវជីកទាំងឬស»ដែលអាចបកប្រែមកថា បើដកតំណែងត្រូវតែដកទាំងមេ ដកទាំងកូន ឬដកទាំងខ្សែតែម្ដង ទើបអាចធ្វើឲ្យផែនការ កែទម្រង់ស៊ីជម្រៅ នៅស្ថាប័នគយ នឹង មានប្រសិទ្ធភាពពិតប្រាកដបាន ។ ដោយសារហេតុថា អំពើពុករលួយនោះ វា ផ្ដើមឡើងចេញពី ការដឹកនាំតាមបែប បក្ខពួកនិយម ក្រុមគ្រួសារនិយមជាច្រើនឆ្នាំមកហើយ ដូចជាការតែងតាំង មន្ត្រីៗគយឲ្យនៅកន្លែងខ្លាញ់ៗ ឬ ឲ្យធ្វើការងារសំខាន់ៗ តាមរបៀប ចែកគ្នាស៊ីវិលជុំ តែបក្ខពួកខ្លួនឯង បងប្អូនកូនក្មួយខ្លួនឯង ឬក្រុមគ្រួសារសាច់ញាតិខ្លួនឯង ជាដើម ។ល។ជាក់ស្ដែង ក្រោយពីលោក គុណ ញឹម បានឡើងមកធ្វើជា មេគយម៉ាស្រុកខ្មែរភ្លាម គាត់បានយកលោកញឹក យូរ ឲ្យ ឡើងមកធ្វើ ជាមន្ត្រីគយបានកាន់ការងារកន្លែងខ្លាញ់ មានទ្រព្យសម្បត្តិ ស្ដុកស្ដម្ភ មហាសាល ។ មិនតែប៉ុណ្ណោះ មានមន្ត្រីៗគយ ថ្នាក់អន្ទ្រើសមួយចំនួនផ្សេងៗទៀត ក៍មិនសូវខុសគ្នាទេ គឺពួកគាត់ តែងយកបងប្អូនកូនក្មួយ ឬបក្ខពួកខ្លួន ឲ្យចូលធ្វើមន្ត្រីគយ កាន់ការងារសំខាន់ៗស្ទើរនៅគ្រប់ប៉ុស្តិ៍ខ្លាញ់ៗទាំងអស់ តាមយុទ្ធសាស្ត្រ ឆ្លៀតឱកាសចែកគ្នា រកប្រយោជន៍ផ្ទាល់ខ្លួន និង បក្ខពួក ទៅតាមខ្សែ ឬតាមជំនាន់ទាន់អាចនៅធ្វើបាន។ជាងនេះទៀត ក្រោយពីលោក ញឹក យូរ អតីត មេគយខេត្ត ព្រះស៊ីហនុ បានមួយរយះពេល ដែលអាចរកលុយបានច្រើនគួរសមហើយ គាត់ ក៍បាន ជ្រែមុខ តំណែង រកកន្លែងខ្លាញ់ជាងនេះ បន្តទៀត ហើយ ត្រូវបានលោក គុណ ញឹម មេគយម៉ាស្រុកខ្មែរតែងតាំងតម្លើង កៅអីថ្មីឲ្យគាត់ ធ្វើជាមេសាខាគយកំពង់ផែស្វ័យត ក្រុងព្រះសីហនុយ៉ាងឡូយ ធ្វើឲ្យពួកឈ្មួញៗទាំងឡាយ និង បងប្អូន ប្រជាពលរដ្ឋរស់នៅខេត្ត ព្រះសីហនុ មានការភ្ញាក់ផ្អើលម្ដងទៀត និង នាំគ្នានិយាយថា អ្នកណាខ្លាំងជាង លោក ញឹក យូរ ត្រង់នេះគេមិនដឹងថា តើលោក យូរបានចំណាយលុយកាក់អស់ច្រើនដល់ថ្នាក់ណា ឬក៏គាត់បានសន្យាជួយចិញ្ចឹម អគ្គនាយកគយដុះស្លែ គុណញឹម ក្នុង១ខែៗ ចំនួនប៉ុន្មាន ឬក៍អត់អស់លុយកាក់អី សូម្បីតែមួយសេនសោះនោះទេ ដែលអាចធ្វើឲ្យគាត់ ត្រូវបានតែងតាំង ធ្វើជាមេគយធំ នៅកំពង់ផែស្វ័យយ័ត្ន ក្រុងព្រះសីហនុ ជាកន្លែងខ្លាញ់ ។តាំងពីលោក ញឹត យូរ បានទៅធ្វើជាមេគយ នៅកំពង់ផែក្រុងព្រះសីហនុមកមានព័ត៌មានប្រាប់ឲ្យ ដឹងថា ពួកឈ្មួញៗ និង ក្រុមអ្នករត់ការ ឯកសារទាំងឡាយមិនសប្បាយចិត្ត នឹង វត្តមានរបស់លោក ញឹក យូរ ទាល់តែសោះ ព្រោះគាត់ពូកែបង្កើតល្បិច គាបយកលុយស្រស់ៗពីពួកគេ (ពួកឈ្មួញៗ និងក្រុមអ្នករត់ការ) ។ពួកគេនិយាយថា សព្វថ្ងៃនេះគ្រាន់តែឯកសារ ចុះប្រតិវេទន៍គយក្នុងមួយថ្ងៃៗមាន រាប់រយឯកសារឯណោះ ហើយ ក្នុងមួយឯកសារ ការចំណាយក្រៅផ្លូវការ មានចាប់ពី ១ម៉ឺនរៀល ដល់ ១០ដុល្លារអាមេរិកដែលនេះមិនទាន់គិត ពីការកោសរូស ចាប់កំហុសផ្សេងៗនោះទេ។ហើយការបង់លុយនេះធ្វើឡើងច្រើនដំណាក់កាល រាប់តាំងពីផ្នែកគណនេយ្យកន្លែងបោះត្រា និង កន្លែងត្រួតពិនិត្យទំនិញ ព្រមទាំងកន្លែងសំខាន់ ជាងគេបំផុតនោះគឺ នៅចំណុចអ្នកអនុញ្ញាត ឲ្យរថយន្ដដឹកទំនិញចេញ-ចូល ទាល់តែមានការឯកភាព ( បង់លុយគ្រប់ចំនួន) ពីលោកប្រធាន ញឹក យូរ ទើបគេអនុញ្ញាតឱ្យ រថយន្ដអាចចេញ-ចូលបាន ឬក៍អាចយកទំនិញ ចេញពីកំពង់ផែនោះបាន ។ប្រភពព័ត៌មាន បានប្រាប់ឲ្យដឹងទៀតថា លោកប្រធាន ញឹក យូរ ក៍ត្រូវប៉ាន់មិនតិចដែរ នឹង ការអនុញ្ញាត ឲ្យពួកឈ្មួញខ្លះ បាននាំចេញទៅលក់ នៅក្រៅប្រទេសទាំងកុងទីន័រៗ នូវទំនិញបាតឃ្លាំងអន់ ដែលពួកគេប្រមូលទិញ ពីរោងចក្រមួយចំនួននៅកម្ពុជា ។ បន្ថែមពីលើនេះ នៅមានទំនិញ មានតម្លៃជាច្រើនទៀត ដែលត្រូវបានឈ្មួញ នាំចូលពីបរទេសមកកម្ពុជា ទាំងកុងទីន័រៗដែរ តែងមានឈ្មួញខ្លះ លួចដាក់បង្កប់ នៅខាងក្នុងនូវ ទំនិញគេចពន្ធ ស្ទើរមិនដែលខានទេដែលចំណុចនេះកំពុង ធ្វើឲ្យលោកប្រធាន ញឹក យូរ មេសាខាគយប្រចាំកំពង់ផែ អន្ដរជាតិ ក្រុងព្រះសីហនុ អាចរកចំណូលផ្ទាល់ខ្លួន បានមិនតិចឡើយ ក្នុង១ខែៗ រហូតដល់១ឆ្នាំៗ ។
ពាក់ព័ន្ធករណីការចោទប្រកាន់ខាងលើ លោក យឹក យូរ មិនអាចសុំការពន្យល់បានទេពីព្រោះខលចូលគ្មានអ្នកទទួល។ បើតាមសេចក្តីរាយការណ៍ពីភ្នាក់ងារប្រចាំខេត្តព្រះសីហនុបានឲ្យដឹងថា កំពង់ផែស្វ័យតក្រុងព្រះសីហនុមិនត្រូវឲ្យអ្នកកាសែតចូលទៅក្នុងដូចមុនទៀតទេ មូលហេតុគ្មានអ្នកប្រាប់និងមិនដឹងពីកើតអ្វីប៉ុន្មានថ្ងៃចុងក្រោយនេះ។បើយោងតាមប្រភពពីកម្មករខ្មែរធ្វើការនៅក្នុងកំពង់ផែស្វ័យតព្រះសីហនុ និងមន្រ្តីគយនៅទីនោះបាននិយាយថា មកពីលោក យឹក យូរ ខ្លាចអ្នកកាសែតដឹងរឿងពុករលួយរបស់ខ្លួនទើបហាមឃាត់អ្នកកាសែតមិនចូលបែបនេះ ហើយប្រភពនោះបានបន្តទៀតថាមិនថា អ្នកកាសែតក្នុងខេត្តឬក្រៅខេត្តក៏ដោយគឺមិនចូលដូចគ្នាជាដាច់ខាត។ គេហទំព័រព្រះវិហាររង់ចាំការបកស្រាយគ្រប់ពេលវេលារៀងរាល់ម៉ោងធ្វើការ៕ ដោយ៖ ( លោក ហង់ )