គេហទំព័រ អំណាចទាំង០៤ ww.fourpowers.asia ដំណើរការផ្សព្វផ្សាយតាមប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ | ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com
0

ពលរដ្ឋ ក្នុងក្រុង ខេមរភូមិន្ទ ខេត្តកោះកុង បានរិះគន់ទៅលើម្ចាស់ ក្រុមហ៊ុន ប៉ាណូផ្សាយពាណិជ្ជកម្មមិនគោរពលិខិតសេចក្ដីជូនដំណឹងរដ្ឋបាលសាលាខេត្ត

ពលរដ្ឋ ក្នុងក្រុង ខេមរភូមិន្ទ ខេត្តកោះកុង បានរិះគន់ទៅលើម្ចាស់ ក្រុមហ៊ុន ប៉ាណូផ្សាយពាណិជ្ជកម្មមិនគោរពលិខិតសេចក្ដីជូនដំណឹងរដ្ឋបាលសាលាខេត្ត

ខេត្តកោះកុង: ពលរដ្ឋនៅក្នុង ក្រុង ខេមរ:ភូមិន្ទ ខេត្ត កោះកុង និង អាជីវកលក់ដូរក្នុង ផ្សារដងទង់បានកំពង់រិះគន់ទៅ លើក្រុមហ៊ុនមួយចំនួនដែលមកដំលើងប៉ាណូផ្សាយដើម្បីផ្សព្វផ្សាយពាណិជ្ជកម្មដាក់នៅ ទីប្រជុំជន និង តាមដងផ្លូវសារធារណ: ដោយមិនទទួលខុសត្រូវ និង មិន បានចូលរួមអោយទីក្រុងស្អាត។ប្រជាពលរដ្ឋក៏ដូចអាជីវកលក់ដូរក្នុង ផ្សារដងទង់ បានលើកឡើងថា សព្វថ្ងៃពួកគាត់កំពុងព្រួយបារម្មណ៍ អំពី បញ្ហា ក្រុមហ៊ុនមួយចំនួន ដែលយកប៉ាណូ មកដំឡើងនៅតាមតំបន់ទី ប្រជុំជន និង តាមដងផ្លូវ សារធារណ:ផ្សព្វផ្សាពាណិជ្ជកម្ម ដើម្បីរកផល ចំណូលរបស់ខ្លួន ហើយសព្វថ្ងៃប៉ាណូទាំងនោះ ក៏ មានសភាពទ្រុឌទ្រោម ដោយពុំមានការយកចិត្តទុក ដាក់ពីសំណាក់ក្រុមហ៊ុនទាំងនោះឡើយ ។ប្រភពដដែលបាន បន្តទៀតថា នៅពេលភ្លៀងធ្លាក់ និង លាយឡំខ្យល់មកម្ដងៗធ្វើអោយ ពួកគាត់មានការភិតភ័យ និង ព្រួយបារម្មណ៍យ៉ាងខ្លាំងដោយសារប៉ាណូមួយចំនួនដែលស្ថិតនៅទី ប្រជុំជន ផ្សារដងទង់ ដោយមានសភាពចាស់ទ្រុឌទ្រោមហើយក៏ធ្លាប់ បានធ្លាក់ជាញឹកញាប់ផងដែល រហូតមានធ្លាក់ប៉ះពាល់ធ្វើអោយខូចខាតដល់ទ្រព្យសម្បត្តិ របស់ ពលរដ្ឋទៀតផង ។ ជាក់ស្ដែងណាស់ កាលពីថ្ងៃទី១៧ខែ កក្ដដា ឆ្នាំ២០ ១៧ មានភ្លៀងធ្លាក់ និង លាយឡំខ្យល់បក់បោកបាន ធ្លាក់សង្ក័សីប៉ាណូ របស់ក្រុមហ៊ុន មក លើរថយន្តរបស់អ្នកសារព័ត៌មានដែលកំពុងតែយកព័ត៌មាននៅពេលកំពុងភ្លៀងធ្លាក់ក៏ត្រូវបានខូចខាតជាច្រើនកន្លែង រហូត មកដល់ពេលនេះ មិនទាន់ឃើញម្ចាស់ ក្រុមហ៊នចេញមុខមកទទួលខុសត្រូវនោះទេ ។គួរបញ្ជាក់ផងដែរថា លិខិតជូនរបស់ រដ្ឋបាលខេត្ត បានចេញតាំងពីថ្ងៃទី ១៨ ខែ សីហាឆ្នាំ២០១៧ មកម្ល៉េះ៕ដោយ៖( លោក ប្រាជ្ញង ហង់ ).

001 002 003 004 005004

Filed in: សង្គម

Leave a Reply

Submit Comment
ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia»

សារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia» ដំណើរការផ្សព្វផ្សាយតាម

ប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩

អាសយដ្ឋាន ៖ ភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល

ទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com |