តាកែវ៖ ប្រជាពលរដ្ឋក្នុងខេត្ត និង អ្នករកស៊ីដឹកទំនិញ ស្គាល់យ៉ាងច្បាស់ គយចល័តដែលឈរជើង នៅអូរចំបក់ ស្ថិតក្នុង ភូមិសាស្ត្រ ក្រុង ដូនកែវ ខេត្ត តាកែវ ដែលរងការរិះគន់ពីពលរដ្ឋរាប់ឆ្នាំកន្លងមក កំពុងធ្វើសកម្មភាពទាំងយប់ទាំងថ្ងៃ យ៉ាងរលូន គ្មានខ្វល់ពីខ្វាយអ្វីឡើយ។ប្រភពពីអ្នកបើក រថយន្តដឹកទំនិញបានអោយដឹងថា រថយន្តគ្រប់ប្រភេទដែលធ្វើដំណើរឆ្លងកាត់ ភូមិសាស្ត្រទីរួមខេត្ត តាកែវ ឆ្ពោះទៅទីក្រុងភ្នំពេញ តែងតែឈប់រថយន្ត រួចយកលុយឆ្លងថ្នល់ទៅសែនព្រេន ជូនមន្រ្តីដែលប្រចាំការកំពុងដាក់វេនគ្នា អង្គុយរងចាំរាប់ក្បាលឡានយកលុយ ទាំងយប់ទាំងថ្ងៃ មិនបាច់ចំណាយពេល ឆែកឆេរត្រួតពិនិត្យទំនិញស្របច្បាប់ ឬខុសច្បាប់ ឡើយហើយការបង់ប្រាក់នេះមិនដែលឃើញមានវិក័យបត្រអ្វីដែរ។ប្រជាពលរដ្ឋបានដាក់មន្ទិលសង្ស័យថា រថយន្តរាប់រយគ្រឿងក្នុងមួយថ្ងៃៗ ដែលឈប់បង់លុយនៅគយចល័តនេះ ធ្វើឡើងជាលក្ខណៈចំហរ គ្មានខ្លាចញញើតការរិះគន់អ្វីឡើយ ស្របពេលដែលពលរដ្ឋកំពុងងឿងឆ្ងល់ថា តើលុយរាប់លាន ដែលទទួលបានពីការបង់គ្មានវិក័យប័ត្រនេះ គេយកចូលរដ្ឋ ឬយ៉ាងណា។
គួរបញ្ជាក់ផងដែរថា ខេត្ត តាកែវ គឺជាច្រកសំបូរទៅដោយទំនិញ ឆ្លងកាត់គ្រប់ប្រភេទ ពីព្រំដែនប្រទេសវៀតណាម ចូលមករាជធានី និង បណ្តាខេត្តជិតខាង ជាពិសេសបន្លែផ្លែឈើគ្រឿងឧបភោគបរិភោគ និង ទំនិញផ្សេងៗទៀតជាច្រើនមុខរាប់សិបឡាន ទាំងយប់ទាំងថ្ងៃ រាប់សិបតោន ជាពិសេសចេញពីច្រកអន្តរជាតិ ភ្នំដិន។ពាក់ព័ន្ធនឹងការរិះគន់ខាងលើ គេហទំព័រព្រះវិហារយើង មិនទាន់អាចសុំការស្រាយបំភ្លឺពីមន្រ្តីជំនាញសាខាគយនិងរដ្ឋាករខេត្តតាកែវនៅឡើយទេ៕ដោយ៖ (រំដួលតាកែវ).
0
គយចល័តក្នុងក្រុងដូនកែវ ខេត្ត តាកែវសម្ងំកើបលុយ ខុសច្បាប់ចូលហោប៉ៅ រាប់លានដុល្លាក្នុង១ឆ្នាំៗ
Filed in: សង្គម