គេហទំព័រ អំណាចទាំង០៤ ww.fourpowers.asia ដំណើរការផ្សព្វផ្សាយតាមប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ | ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com
0

អភិបាល នៃ គណៈអភិបាល រាជធានីភ្នំពេញ លោក ឃួង ស្រេង ដឹកនាំគណៈប្រតិភូទាំង ១២ខណ្ឌអម ដំណើរ និង ពាំនាំអំណោយរបស់ សម្តេចទាំងពីរ ចុះសួរសុខទុក្ខ ក្នុងកងពលតូចលេខ១២៨ កម្ពុជា ឡាវ

អភិបាល នៃ គណៈអភិបាល រាជធានីភ្នំពេញ លោក ឃួង ស្រេង ដឹកនាំគណៈប្រតិភូទាំង ១២ខណ្ឌអម ដំណើរ និង ពាំនាំអំណោយរបស់ សម្តេចទាំងពីរ ចុះសួរសុខទុក្ខ ក្នុងកងពលតូចលេខ១២៨ កម្ពុជា ឡាវ

ស្ទឹងត្រែងៈ លោក ឃួង ស្រេង អិបាល នៃ​គណៈអភិបាល រាជធានីភ្នំពេញ អញ្ជើញចុះសួរសុខទុក្ខ នឹង អំណោយរបស់
សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹង លោកជំទាវ គត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន ជូនដល់កងកម្លាំងទាហានជួរមុខ កងពលតូចលេខ១២៨នៅ ព្រំដែន​ កម្ពុជា ឡាវ ដើម្បីឱ្យមានការស្អិតរមួតរវាងកងកម្លាំងប្រដាប់អាវុធ ជាមួយ ស្ថាប័នស៊ីវិលនឹងប្រជាពលរដ្ឋ នៅចំណុចត្រពាំងស្វាយ ស្ថិតក្នុងភូមិ ខាន់មាក់ហ្វឿង ឃុំ ថ្មកែវ ស្រុក សៀមប៉ាង ខេត្ត ស្ទឹងត្រែង នៅព្រឹកថ្ងៃទី១៥ ខែកញ្ញឆ្នាំ២០១៧។
លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាល រាជធានីភ្នំពេញបាន ពាំនាំការនឹករលឹក សួរសុខទុក្ខ ដល់នាយទាហាន នឹង ពល
ទាហានដែលឈរជើងការពារខ្សែបន្ទាត់ជួរមុខកម្ពុជាឡាវទាំងអស់ នឹង នាំអំណោយគោយន្ត កន្ត្រៃចំនួន ១២គ្រឿង នឹង គ្រឿង
បន្លាស់មួយកំផ្លេ នឹង ប្រេងម៉ាស៊ីននឹង ប្រេងម៉ាស៊ូត សំរាប់ប្រើប្រាស់ធ្វើមធ្យោបាយ ងាយស្រួលដល់កងកម្លាំង រួមនឹង គ្រឿង
បរិភោគបរិភោគ នឹង ថវិការមួយចំនួនទៀត សំរាប់ផ្គត់ផ្គង់ដល់ កងកម្លាំង យើងផងដែរ។
លោក អភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍បន្តទៀតថា ការដាស់តឿន នឹង ផ្តាំផ្ញើដល់នាយទាហាន នឹង ពលទាហាន
ឲ្យរឹងមាំមិនទន់ជ្រាយកុំជឿការញុះញ៉ុង មនុស្សអគតិមួយចំនួនដែលតែងតែ ដើរបំផុស នឹង ឃោសនាបំពុលដល់សង្គម គឺ មាន
តែសម្តេចទេទើបប្រទេសមានសន្តិភាព មានការរីកចំរើន នឹង អភិវឌ្ឍន៍គ្រប់វិស័យ។ជាចុងក្រោយ លោកអភិបាលនៃគណៈអិបាល
រាជធានីភ្នំពេញ បានចុះអនុសារណៈរវាងអភិបាលរាជធានីភ្នំពេញ នឹង លោកម៉ាច សាម៉ុត មេបញ្ជាការ កងពលតូចលេខ១២៨ រួច
ធ្វើការចែកអំណោយ នឹង ថវិការជូនដល់នាយទាហាន នឹង ពលទាហាន ម្នាក់ៗចំនួន ប្រាំម៉ឺនរៀល នឹង ជូនដល់បណ្តាអង្គភាពនិមួយៗ
ជាថវិការមួយចំនួនផងដែរ នឹង គោយន្តកន្ត្រៃចំនួន ពីរគ្រឿង ក្នុងអង្គភាពវរៈទាំងប្រាំផងដែរ ដើម្បីឲ្យកាន់តែជិតស្និទ្ធថែមទៀត។
លោក អ៊ុត សំ អ៊ុន មេបញ្ចាការវរៈសេនាធំ លេខ ២៨២ បានឲ្យដឹងថា លោក ក៍ដូចជា កូនទាហាន ក្រោមឱវាទ លោកផងដែរ បាន សំដែង នូវការត្រេកអរយ៉ាងខ្លាំងរកអ្វីប្រៀបផ្ទឹមពុំបានឡើយ ដែល សម្តេច​ ឲ្យលោក អភិបាលរាជធានីភ្នំពេញ ចុះសួរសុខទុក្ខដល់ កងកម្លាំង ដែល នៅឈរជើងជួរមុខខ្សែ បន្ទាត់ព្រំដែន ឆ្ងាយពីគ្រួសារប្រពន្ធកូន ដែលហ៊ានលះបង់ពលីជីវិត ការពារទឹកដី មិនឲ្យសត្រូវឈ្លានពានឬបាត់ដី សូម្បីតែមួយមីលីម៉ែត្រឡើយ ដើម្បីប្រទេសជាតិនឹងមាតុភូមិកម្ពុជាដ៍រ៉ុងរឿង។ជាចុងក្រោយ លោក អ៊ុត សំអ៊ុន តំណាងឲ្យនាយទាហាន នឹង ពលទាហានទាំងអស់ដែលឈរជើងនៅខ្សែ ត្រៀមជួរមុខទាំងអស់ សូមជូនពរ ដល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នឹង លោកជំទាវគត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ឲ្យជួបតែពុទ្ធពរទាំងប្រាំប្រការ នឹង ឈ្នះ
មាសត្រូវគ្រប់ទិសទីកុំបីឃ្លៀងឃ្លាតឡើយ ដែល សម្តេច តែងតែគិតគូរដល់ កងកម្លាំងប្រដាប់អាវុធ នឹង គ្រួសារកងទ័ពមិនថាជួរមុខឬជួរក្រោយ នោះទេ។ បន្ទាប់មក លោក អភិបាលក្រុងរាជធានីភ្នំពេញ ផងដែរ ដែលខិតខំដឹកនាំអំណោយ ព្រមទាំងខណ្ឌទាំង១២ ចុះមកដល់គោលដៅ ឈរជើងរបស់ពួគគាត់នឹងពាំនាំអំណោយដ៍ថ្លៃថ្លារបស់សម្តេចទាំងពីរចែកជូនដល់នាយទាហាននឹងពលទាហានទាំងអស់ផងដែរ៕ដោយ៖ (រំដួលស្ទឹងត្រែង).

001 002 003 004 005 007 008 009

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia»

សារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia» ដំណើរការផ្សព្វផ្សាយតាម

ប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩

អាសយដ្ឋាន ៖ ភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល

ទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com |