ស្ទឹងត្រែងៈ នៅព្រឹកថ្ងៃទី ២២ ខែ កញ្ញា ឆ្នាំ ២០១៧ វេលាម៉ោង៨.៤៥នាទី នៅក្នុងជាងម៉ូតូជិតមន្ទីរប្រៃសណីយ៍ខេត្ត ស្ថិតក្នុង ភូមិព្រែក សង្កាត់ ក្រុង ខេត្តស្ទឹងត្រែង ខណៈជនសង្ស័យ យកម៉ូតូដូរស្បែកហ្រាំ្វង។
តាមការឲ្យដឹងពីម្ចាស់ម៉ូតូឈ្មោះវាត់ វណ្ណៈ អាយុ៣៥ឆ្នាំរស់នៅ ភូមិភ្លុក ឃុំភ្លុក ស្រុកសេសាន បានឲ្យដឹងថា ខ្លួនយកម៉ូតូមកលៀង ជនសង្ស័យជាអ្នក លៀងម៉ូតូ ហើយនិយាយថាតំលៃប៉ុន្មាន គេចង់បានខ្លួនក៍ថាបើចង់បានត្រូវថ្លៃខ្ញុំនឹងលក់ ក្រោយមកគេសុំជីះសាករួចក៍បាត់តែម្តងទៅ តាំងពីរថ្ងៃទី១៩ រហូត មកដល់ ថ្ងៃនេះគេក៍ឃើញជនសង្ស័យខាងលើជិះម៉ូតូចូលជាង ឃើញថារបស់ខ្លួនហើយក៍សួរនាំរួចចាប់ឲ្យសមត្ថកិច្ចចាត់ការតាមច្បាប់តែម្តង។ជុំវិញរឿងនេះ លោក ហោរ វុទ្ធី នាយការិយាល័យព្រហ្មទ័ណ្ឌកំរឹទ្ធស្រាល នៃស្នងការរដ្ឋាននគរបាលខេត្ត បានបញ្ចាក់ប្រាប់អ្នកសារព័ត៌មានយើងថា ជនសង្ស័យមានឈ្មោះវឿន ផល្លី អាយុ ១៨ឆ្នាំ រស់នៅ ភូមិកណ្តាល សង្កាត់ ក្រុង ស្ទឹងត្រែង ខេត្ត ស្ទឹងត្រែង មុខរបរ ស៉ីឈ្នួលលាងម៉ូតូ មុនពេលឃាត់ខ្លួនលោកបានទទួលព័ត៌មានពីជនរងគ្រោះជាម្ចាស់ម៉ូតូ ម៉ាក MSX ស្លាកលេខត្បូងឃ្មុំ 1D.9241ពណ៌ស ថាចាប់បានជនសង្ស័យបានហើយ នៅចំណុច ខាងលើលោក ក៍ឲ្យកម្លាំងរបស់លោកទៅទទួល យកជនសង្ស័យខាងលើយកមក សួរនាំនឹងកសាងសំណុំរឿង បញ្ជូនខ្លួនទៅសាលាតំបូងខេត្តនៅថ្ងៃស្អែកហើយចំណែកម៉ូតូជនរងគ្រោះ នឹងប្រគល់ឲ្យទៅម្ចាស់ដើមវិញ ក្រោយពេលសមត្ថកិច្ចធ្វើការសួរនាំចប់រួចរាល់៕ដោយ៖ ( រំដួលស្ទឹងត្រែង ).