ខេត្តបាត់ដំបង៖ ជារៀងរាល់ឆ្នាំចាប់ពី ខែ ឧសភា ដល់ ខែ តុលា ល្បែងភ្នាល់ ទឹកភ្លៀង ស្ថិតនៅចំណុច វាលស្រែ១០០ ក្នុង ភូមិចំការ សំរោង ក្រុងបាត់ដំបង និង ភូមិ កាប់គោថ្មី សង្កាត់អូរចា មានទាំងវង់អាប៉ោង បៀរខ្លាឃ្លោក សុទ្ធ តែអំពើខុសច្បាប់ បើកលេងដោយសេរីទ្រង់ទ្រាយធំ តែអាជ្ញាធរខេត្ត-ក្រុង មិន ដែលបង្ក្រាប ។គេរាយការណ៍ ប្រាប់ឲ្យដឹងថា មេបន ល្បែងឈ្មោះ តាល់ ជាអ្នកចាត់ចែងរត់ការបង់លុយឲ្យមន្ដ្រីជំនាញគ្រប់លំដាប់ថ្នាក់ទាំងអស់ រួមមានសាលាខេត្តបាត់ដំបង សមត្ថកិច្ច ប៉ូលិស និង មន្ដ្រីប៉េអឹម ថែមទៀតផង ។ក្រៅពីនេះមានអ្នកបង្ហើបថា មានមន្ដ្រីគ្រាក់ៗមានហ៊ុនខ្យល់ក្នុងបនល្បែងទឹកភ្លៀងទៀតដែរ ទើបមេបនល្បែង និងអ្នកលេងល្បែង មិន ដែលឃើញមានការរំខានម្ដងណាឡើយពីសមត្ថកិច្ចខេត្តបាត់ដំបង ។ឈ្មោះ ត្នោតជុំ និង ឈ្មោះតាល់ បានបើកបនល្បែងស៊ីសងដោយមានទាំងល្បែងភ្នាល់ទឹកភ្លៀង គ្មាន នរណាហ៊ានបង្ក្រាបនោះទេ ហើយក្រៅពីឈ្មោះ ត្នោតជុំ និង ឈ្មោះតាល់ ក៏គ្មាននរណាហ៊ានដេញថ្លៃបើកបនល្បែងភ្នាល់ទឹកភ្លៀងនោះដែរ។ ដោយសារតែមេបន ល្បែង២រូបនេះ ជាមនុស្សស្គាល់ចិត្តថ្លើមជាមួយមន្ដ្រីគ្រាក់ៗក្នុងខេត្ត ។គេនិយាយថា១ខែមេបនល្បែងត្រូវចំណាយរាប់ម៉ឺនដុល្លារ ដល់សមត្ថកិច្ច ក្រៅពីបើកបនល្បែងភ្នាល់ ទឹកភ្លៀងក៏មានវង់អាប៉ោង បៀរ និង ខ្លាឃ្លោក ទាក់ទាញអ្នកចូលចិត្តលេងល្បែងស៊ីសងកាន់តែច្រើនឡើងៗគួរឲ្យព្រួយបារម្ភ។លោក ច័ន្ទ សុផល អភិបាលខេត្តបាត់ដំបង និង លោកឧត្ដមសេនីយ៍ទោ អ៊ុច សុខុន ស្នងការនគរបាលខេត្តបាត់ដំបងថ្មី មេត្តាចាត់វិធានការលុបបំបាត់ល្បែងស៊ីសងខាងលើ និង ល្បែងស៊ីសងជាច្រើនប្រភេទទៀត ដែល កំពុងរាលដាលនៅក្នុងក្រុងបាត់ដំបងទាំងមូល ។គេសង្កេតមើលមិនទាន់ឃើញ លោក អភិបាលខេត្ត លោក ស្នងការថ្មី និងលោក មេអឹមខេត្តបាត់ដំបងមិនទាន់មានវិធានការចុះបង្ក្រាបល្បែងស៊ីសងច្រើនប្រភេទដែលកំពុងកើតឡើងយ៉ាងអនាធិបតេយ្យក្នុងក្រុងបាត់ដំបងនៅឡើយទេ។បើយោងតាម្រភពពីអ្នកចូលលេងភ្នាល់ទឹកភ្លៀងក៏ដូចជា ល្បែងស៊ីសងផ្សេងៗទៀតបាន និយាយថា ការដំណើរការទៅបាន បើកបនល្បែងស៊ីសងនេះ គឺ មេល្បែងបានរត់ការបង់ ឲ្យស្ថាប័នពាក់ព័ន្ធរួចអស់ហើយ ដូច្នេះបងប្អូនមកលេងកន្លែងនេះមិនបាច់ខ្លាចអ្វីទាំងអស់ សំខាន់ប្រមូលអារម្មណ៍ឲ្យមូលដើម្បីភ្នាល់គ្នាយកឈ្នះចាញ់ ហើយប្រភពបានបន្តទៀតថាសព្វថ្ងៃនេះ នៅ ក្រុងបាត់ដំបង គឺអសន្តិសុខណាស់ ដោយសារតែ មាន ល្បែងស៊ីសងរីកដូចផ្សិត បើបង្រ្កាបវិញគឺកន្លែងណាដែលមិនបានបង់លុយតែប៉ុណ្ណោះ។ពាក់ព័ន្ធការរិះគន់ខាងលើពីសំណាក់ប្រជាពលរដ្ឋក្នុងក្រុងបាត់ដំបងទៅលើ ស្ថាប័នពាក់ព័ន្ធខាងលើនេះ គេហទំព័រព្រះវិហារអេឡិចត្រូនិចមិនអាចសុំការពន្យល់ពី លោកស្នងការខេត្ត បាត់ដំបងបាននៅឡើយទេ មូលហេតុគ្មានលេខទូរស័ព្ទ របស់ លោកស្នងការ។ គេទំព័រព្រះវិហាររង់ចាំការបកស្រាយគ្រប់ភាគីពាក់ព័ន្ធរៀងរាល់ម៉ោងធ្វើការ៕ដោយ៖( រំដូលដងស្ទឹងសង្កែ)
0
ល្បែងភ្នាល់ទឹកភ្លៀងរបស់លោកតាល់ និង លោក ត្នោតជុំ គ្មាន អ្នកហ៊ានបង្រ្កាបពីព្រោះមានខ្នងបង្អែកធំជាង ចៅហ្វាយខេត្ត ស្នងការ នឹង ប៉េអឹមខេត្តទៀត
Filed in: សន្តិសុខ