ស្ទឹងត្រែងៈ នៅវេលាម៉ោង៦និង២៥នាទីក្បាលព្រលប់ព្រឹលៗថ្ងៃទី ២៣ ខែ កញ្ញា ឆ្នាំ២០១៧ ស្ត្រីម្នាក់បានជិះម៉ូតូបង្កករណីគ្រោះថ្នាក់ដោយខ្លួនឯង បណ្តាល មកពីរបើកបរ ក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្នទើបរ៉េចង្គូតដួលរងរបួសធ្ងន់សន្លប់ស្តូកស្តឹងឈាមស្រោចពេញមុខតែម្តង ហេតុការនេះកើតឡើង នៅត្រង់ ចំណុចខាងត្បូង វត្ត ថ្មីព្រៃចាស់ តាមបណ្តោយផ្លូវជាតិលេខ ៧ អាស៊ាន កម្ពុជា ឡាវ ស្ថិតនៅ ភូមិ ខាំផាន់ សង្កាត់សាមគ្គី ក្រុង ខេត្តស្ទឹងត្រែង ។តាមប្រភពពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បានឱ្យដឹងថា គេបានឃើញ ស្រ្តីម្នាក់នេះបានជិះម៉ូតូតែម្នាក់ឯង ក្នុង ល្បឿនលឿនធ្វើដំណើរពី ជើង ទៅ ត្បូង បើក បរមិនបានប្រុងប្រយ័តលុះមកដល់ចំណុចកើតហេតុខាងលើក៏បានធ្វើឱ្យដួលម៉ូតូអូសជាច្រើនម៉ែត្រ សន្លប់ស្តូកស្តឹងហូរឈាមស្រោចពេញមុខម្នាក់ឯងតែម្តង។ ប្រភពដដែលបានបន្តថា ក្រោយពេលកើតហេតុគេក៏បានឃើញប្រជាការពារភូមិ មកដល់កន្លែងកើតហេតុ មកជួយអន្តរាគមន៍ ហើយ បន្ទាប់ក៏បានធ្វើការទំនាក់ទំនង ទៅរកសាច់ញ្ញាតិបងប្អូនរបស់ជនរងគ្រោះមកដឹកតាមម៉ូតូយកទៅសង្គ្រោះតែម្តង។តាមការឱ្យដឹងពីប្អូនស្រីរបស់ជនរងគ្រោះ បានប្រាប់ថា ស្រ្តីម្នាក់ដែលជួបគ្រោះថ្នាក់ចរាចរណ៍ដោយខ្លួនឯង ខាងលើនោះមានឈ្មោះ ឃុត ស៊ី ថា ភេទស្រី មានអាយុ ប្រមាណជាង៣០ឆ្នាំ រស់នៅ ភូមិថ្មី សង្កាត់ សាមគ្គី ក្រុង ស្ទឹងត្រែង បានជិះម៉ូតូម៉ាក់ត្រីមសង់ សេ១២៥ សេរី ឆ្នាំ២០១០ ពណ៌ខ្មៅ អត់ស្លាកលេខ ធ្វើដំណើរម្នាក់ឯងបើក ចេញពី ឃុំ កោះស្នែង ដោយសំដៅមកផ្ទះនៅ ភូមិ ថ្មី ក្នុង សង្កាត់ សាមគ្គី ក្រុង ស្ទឹងត្រែង តែមិនទាន់បានមកដល់ផ្ទះផង ក៏បានជួបគ្រោះថ្នាក់ចរាចរណ៍ ដោយខ្លួនឯងតែ មិនបណ្តាលឲ្យបៈន៎ណាម្នាក់ទៀតទេ។ បច្ចុប្បន្ន ស្រ្តីម្នាក់ ដែលរងគ្រោះថ្នាក់ចរាចរណ៍ដោយខ្លួនឯងខាងលើនោះ ត្រូវបានបងប្អូនសាច់ញ្ញាតិ របស់ខ្លួនជួយដឹកយកទៅសង្គ្រោះ នឹង ព្យាបាលនៅមន្ទីរពេទ្យបង្អែក ខេត្តស្ទឹងត្រែងហើយ ៕ដោយ៖ ( រំដូលស្ទឹងត្រែង ).