គេហទំព័រ អំណាចទាំង០៤ ww.fourpowers.asia ដំណើរការផ្សព្វផ្សាយតាមប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ | ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com
0

មេឈ្មួញដុះស្លែ សឹង សំអុល ដឹកឈើចេញពីខេត្តមណ្ឌលគិរីទៅស្រុកយួន ដោយសេរីមិនរំខានដល់ស្ថាប័នពាក់ព័ន្ធ ព្រោះគេអះអាងថាមានច្បាប់

មេឈ្មួញដុះស្លែ សឹង សំអុល ដឹកឈើចេញពីខេត្តមណ្ឌលគិរីទៅស្រុកយួន  ដោយសេរីមិនរំខានដល់ស្ថាប័នពាក់ព័ន្ធ ព្រោះគេអះអាងថាមានច្បាប់

មណ្ឌលគីរីៈ តាមសេចក្ដីរាយការណ៍ ពីសមត្ថកិច្ចតូចតាច នៅខេត្តមណ្ឌលគិរី និង ខេត្តក្រចេះ បានឲ្យដឹងថា មេឈ្មួញ សឹង សំអុល ដឹក ជញ្ជូន ឈើ ចេញទៅស្រុកយួនតាម រថយន្តយីឌុប រាប់សិបគ្រឿង ហើយ មន្ត្រីរដ្ឋបាលព្រៃឈើ និង សមត្ថកិច្ច ពាក់ព័ន្ធដទៃទៀតមិនចាត់វិធានការទប់ស្កាត់ឡើយ។ ថ្មីៗនេះ មេការ របស់មេឈ្មួញ សឹង សំអុល បាន ចែកលុយដល់ អ្នកកាសែតប្រមាណ១០០នាក់ក្នុងខេត្តក្រចេះ ដោយម្នាក់ៗទទួលបាន២០ម៉ឺនរៀល ហើយ បញ្ហានេះត្រូវបានមជ្ឈដ្ឋានខ្លះរិះគន់ថាមេឈ្មួញ សឹង សំអុល កំពុងប្រើល្បិចបិទបាំងសកម្មភាពរបស់ខ្លួនក្នុងការដឹកជញ្ជូនឈើចេញទៅស្រុកយួនតាមច្រកព្រំដែនក្នុងស្រុកស្នួល ខេត្តក្រចេះ និងស្រុកមេមត់ ខេត្តត្បូងឃ្មុំ យ៉ាងរលូន។ជុំវិញបញ្ហាខាងលើនេះ អភិបាលខេត្តមណ្ឌលគិរី លោក ស្វាយ សំអ៊ាង ក៏ដូចជា អភិបាលខេត្ត ក្រចេះ លោក សរ ចំរ៉ុង ត្រូវបានប្រជាពលរដ្ឋរិះគន់ថា ខ្លាចឥទ្ធិពលមេឈ្មួញ សឹង សំអុល ទើបបណ្ដោយឲ្យឈ្មួញរូបនេះធ្វើអ្វីៗស្រេចតែអំពើចិត្ត។ ជាការពិតមេឈ្មួញ សឹង សំអុល កាប់ឈើក្នុងស្រុក កោះញែក យ៉ាងមហន្តរាយហើយដឹកជញ្ជូនចេញទៅ ស្រុកយួន យ៉ាងពេញ បន្ទុក ប៉ុន្តែមិនឃើញ លោក ស្វាយ សំអ៊ាង អភិបាលខេត្ត មណ្ឌលគិរី គិតគូរចាត់វិធានការត្រួតពិនិត្យឲ្យបានត្រឹមត្រូវនោះទេ។ ចំណែកលោក សរ ចំរ៉ុង អភិបាលខេត្ត ក្រចេះ បានរក្សាភាព ស្ងៀមស្ងាត់ ក្នុងខណៈដែលរថយន្តយីឌុបដឹកឈើរបស់មេឈ្មួញ សឹង សំអុល ដឹជញ្ជូនឈើចេញទៅស្រុកយួនតាមច្រកព្រំដែនក្នុងស្រុកស្នួល ខេត្តក្រចេះ ស្ទើរស្រុតផ្លូវខូចអស់ទៅហើយ។សេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋនៅស្រុកកោះញែក ខេត្ត មណ្ឌលគិរី បានឲ្យដឹងថា នៅក្នុងដីសម្បទានសេដ្ឋកិច្ច ក្រុមហ៊ុន ម៉ាស្ទ័រខេសាន់ របស់មេឈ្មួញ សឹង សំអុល គ្មាននៅសល់ឈើ ទៀតទេហើយឈើដែលមេឈ្មួញ សឹង សំអុល កាប់ដឹកចេញសព្វថ្ងៃនេះជាឈើដែលគេលួចកាប់នៅក្នុង តំបន់ដែនជម្រកសត្វព្រៃភ្នំព្រេច និង តំបន់អភិរក្សក្នុងស្រុកកោះញែក។ ទោះជាយ៉ាង ណារហូតមកដល់ពេលនេះមិនទាន់ឃើញគណៈកម្មាធិការបង្ក្រាបថ្នាក់ជាតិ និងទ ប់ស្កាត់បទល្មើស ព្រៃឈើចាត់វិធានការទប់ស្កាត់សកម្មភាពរបស់ មេឈ្មួញ សឹង សំអុល ក្នុងការដឹកជញ្ជូនឈើ
ចេញទៅស្រុកយួនយ៉ាងពេញបន្ទុកនោះទេ។ ហេតុនេះហើយទើបមជ្ឈដ្ឋានទូទៅលើកឡើងថា បទបញ្ជារបស់ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី ក្នុងការទប់ស្កាត់បទល្មើសរត់ពន្ធឈើទៅស្រុកយួន គឺមឹឈ្មួញមិនគោរពតាម ព្រោះរយៈពេល២ខែចុងក្រោយនេះមេឈ្មួញ សឹង សំអុល កំពុងបន្តសកម្មភាពកាប់ឈើរួចដឹកជញ្ជូនចេញទៅស្រុកយួនដោយសេរី។ពាក់ព័ន្ធករណីខាងលើ លោក សឹង សំអុល
មិនអាចការពន្យល់បានទេ មូលហេតុគ្មានលេខទូរស័ព្ទ។គេហទំព័រព្រះវិហាររង់ចាំការបកស្រាយគ្រប់ភាគីពាក់ព័ន្ធរៀងរាល់ម៉ោងធ្វើការ៕ដោយ៖( រំដួលក្រុងសែនមនោរម្យ )

 

001001

 

 

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia»

សារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia» ដំណើរការផ្សព្វផ្សាយតាម

ប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩

អាសយដ្ឋាន ៖ ភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល

ទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com |