កំពង់ចាមៈក្រោយទទួលបានព័ត៌មាន អំពីបទល្មើស នេសាទខុសច្បាប់ នៅថ្ងៃទី២៥ ខែ សីហា ឆ្នាំ
២០១៧ ឧត្តមសេនីយ៍ត្រី ឯម កុសល ស្នងការនគរបាលខេត្ត កំពង់ចាម បានចាត់តាំងបញ្ជាអោយលោកអធិការ ស្រុក កោះសូទិន អោយចាត់តាំង កំលាំងប៉ុស្តិ៍នគរបាល រដ្ឋបាលល្វេ សហការជាមួយសមាជិក ក្រុមប្រឹក្សា ឃុំ ដឹកនាំដោយលោក ស៊ិំ គួន ជំទប់ទី១ ឃុំ ល្វេ បានចុះបង្រ្កាបបទល្មើស នេសាទខុសច្បាប់នៅចំណុចបឹងក្បាលដំរី( អាករឃុំ ) បឹងរយា អតីតឡូតិ៍លេខ៨។ជាលទ្ឋផល លូស្បៃមុង ចំនួន ១១មាត់- របាំងស្បៃមុងប្រវែង១៥០០ម៉ែត្របង្គោល១២៥ដើម ចាក់លែងកូនត្រីចំរុះ ចំនួន៦៥គីឡូក្រាម ចំណែកឯឧបករណ៍វត្ថុតាងខាងលើត្រូវបាន កាប់បំផ្លាញចោលនៅហ្នឹងកន្លែង និង នៅសល់ ចំនួន០៦មាត់ដឹកមករក្សាទុកនៅសាលាឃុំល្វេ។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ប្រជាពលរដ្ឋ គាំទ្រនូវចំណាត់ការដ៏ល្អរបស់ លោក ស្នងការខេត្ត កំពង់ចាម តែពួកគាត់ទទូចសុំឲ្យស្នងការ មេត្តា បង្រ្កាបសង្វៀនជល់មាន់នៅភូមិ មហា ឃុំ ស្វាយទាប ស្រុក ចំការលើ ខេត្ត កំពង់ចាម មានពីរ ទៅ បីកន្លែងឯណោះ ដូច្នេះ ពួកគាត់ថា សូមឲ្យ ស្នងការជួយមើលថា មានកូនចៅក្រោមឳវាទកាងកន្លែងបទល្មើសនោះដែរទេ បើសិនជាមានមែនតើ លោក ស្នងការគួរតែមានវិធានការយ៉ាងណាចំពោះបទបញ្ជារបស់កងកំលាំងនគរបាលជាតិ៕ដោយ៖ ( រំដួលកោះប៉ែន .)
0
លោក ឯម កុសល ស្នងការនគរបាលខេត្ត កំពង់ចាម បានចាត់កម្លាំង អធិការ ចុះបង្ក្រាបបទល្មើសនេសាទខុសច្បាប់នៅ ស្រុក កោះសូទិន
Filed in: សន្តិសុខ