ខេត្តឧត្តរមានជ័យៈ អ្នកសារព័ត៌មាន ប្រចាំខេត្ត ឧត្តរមានជ័យ បីរូប និង បីស្ថាប័ននាំគ្នាទៅថតផ្ដិតយករូបភាពវង់ល្បែងស៊ីសង ប្រជល់មាន់ យូគី និង អាប៉ោង នៅនិង បេនរថយន្ដនៅ សង្កាត់ អូរស្មាច់ ក្រុង សំរោង ខេត្ត ឧត្តរមានជ័យ កាលពីរសៀលថ្ងៃទី 26 ខែ កញ្ញា ឆ្នាំ 2017 នេះត្រូវបានកងកំលាំងនគរបាលស្នងការដ្ឋាន ខេត្ត ឧត្តរមានជ័យ ចាប់វាយខ្នោះភ្លាមៗ។
អ្នកសារព័ត៌បីនាក់ដែលរងការវាយខ្នោះ ពី ប៉ូលីសក្នុងដំណើរបេសកម្មចុះថតផ្ដិតយករូបភាព និង សកម្មភាពល្បែងស៊ីសងនោះ ។ទី១៖ឈ្មោះខៀវ សុផា នុរស្ស អ្នកយកព័ត៌មាន អោយទូទស្សន៍អប្សារា (Ann) ប្រចាំខេត្ត ឧត្តរមានជ័យ ទី២៖ ឈ្មោះ រ័ត្ន ផល្លា អ្នកយកព័ត៌មាន ឲ្យកាសែតតាព្រហ្ម ទី៣៖ ឈ្មោះ ហ៊ានសុ ពណ៌ អ្នកយកព័ត៌មាន TV អនឡាញស្លឹករឹទ្ធ។ក្រុមអ្នកសារព័ត៌មានទាំងបីនាក់ ខាងលើបានអោយដឹងថា ក្រោយពីរូបលោកបានទៅថតផ្ដិតយករូបភាពល្បែងស៊ីសង អាប៉ោង យូគី ប្រជល់មាន់ នៅទីតាំងមួយកន្លែង
ក្នុងបេនរថយន្ដអូរស្មាច់ ក្នុងសង្កាត់ អូរស្មាច់ ក្រុង សំរោង ។នៅពេលថតរូបរួចក៏បាននាំគ្នាបើករថយន្ដចេញមកវិញ ត្រូវបានប៉ូលីសមួយក្រុមនៅក្នុង វង់ល្បែងដឹកនាំដោយ លោក ឌិន ឌី ប្រធានការិយាល័យព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការដ្ឋាននគរបាល ខេត្ត ឧត្តរមានជ័យ ចាប់វាយខ្នោះទាំងបំពាន រួចមិនបាននាំខ្លួនទៅស្នងការ បែរជានាំចូល ទៅវង់ល្បែងទៅវិញ ដោយឃាត់រថយន្ដ និង ដកយកទូរសព្ទ័ចំនួន៥គ្រឿងទៅលុបឯកសារចោលទាំងអស់ រួចនិយាយថា បើគេរាយការណ៍ទៅ លោកព្រះរាជអាជ្ញា ដឹងតែជាប់
គុកទាំងអស់ បានប្រហែលជាងកន្លះម៉ោងបានធ្វើការដោះលែងមកវិញ។
ជុំវិញការឃាត់ខ្លួនអ្នកកាសែតទាំងបីរូបខាងលើពី សំណាក់ប៉ូលីសស្នងការនគរបាល ខេត្ត ឧត្តរមានជយ័ ត្រូវបានគេសង្ស័យថាជាបងធំចាំកាងបនល្បែងស៊ីសង អាប៉ោង ប្រជល់មាន់ និង យូគី។ ដែលមានក្រុមញៀនល្បែង មកពីតាមបណ្ដាខេត្តជាច្រើនមកផ្តុំក្បាលគ្នាប្រព្រឹត្តល្បែងស៊ីសងយ៉ាងអនាធិប្បតេយ្យជ្រកក្រោមស្លាកកាស៊ីណូ។លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាល ខេត្ត ឧត្តរមានជ័យ បានអោយដឹងថា លោកមិនបានដឹងរឿងទេ ហើយក៍គ្មានប៉ូលីសទៅវាយខ្នោះអ្នកណាដែរ បើប៉ូលីសធ្វើអញ្ចឹង វាខុសហើយព្រោះល្បែងមានច្បាប់៕ដោយ៖( រំដូលក្រុងសំរោង).