គេហទំព័រ អំណាចទាំង០៤ ww.fourpowers.asia ដំណើរការផ្សព្វផ្សាយតាមប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ | ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com
0

ម្ចាស់កំពង់ចម្លងនឹងប្រជាពលរដ្ឋដង្ហោយហៅអាជ្ញាធរឲ្យធ្វើស្ពានឆ្លងឆាប់ៗផងទាន!

ម្ចាស់កំពង់ចម្លងនឹងប្រជាពលរដ្ឋដង្ហោយហៅអាជ្ញាធរឲ្យធ្វើស្ពានឆ្លងឆាប់ៗផងទាន!

ស្ទឹងត្រែង: ម្ចាស់ទូកដ ក៍ដូចប្រជាពលរដ្ឋបានដង្ហោយហៅ អាជ្ញាធរជួយធ្វើស្ពានឈើឆ្លងមួយដល់ពួគគាត់ ដោយមានការលំបាកពេលធ្វើដំណើម្តងៗ ជាពិសេសនៅរដូវវស្សារ ពួគគាត់សូមសំណូមពរដល់អាជ្ញាគ្រប់លំដាប់ថ្នាក់ ភូមិឃុំស្រុក នឹងខេត្តធ្វើយ៉ាងណាជួយដោះស្រាយធ្វើស្ពានមួយខ្សែនេះ ដើម្បីងាយស្រួលពួគគាត់ធ្វើដំណើនឹងដឹកផលកសិកម្ម ដែលស្ថិននៅក្នុងភូមិកាំងចាម ឃុំកាំងចាម ជាប់ជាមួយភូមិពងទឹក ឃុំអូររី ស្រុកថាឡាបរីវ៉ាត់ ខេត្តស្ទឹងត្រែលោកពូម្នាក់ឈ្មោះ ល៉ីវ លុច ជាម្ចាស់ទូកដរចំឡងបានត្អូញត្អែថា: ពីមុនគាត់បានដេញថ្លៃ១០លានបង់ជូនឃុំ មនុស្សម្នាក់ម៉ូតូមួយពីពាន់រៀល គោយន្តកន្ត្រៃ១គ្រឿងពីម៉ីនរៀល តែឥលូវនេះចុះសល់តែពាក់កណ្តាលហើយទើបគាត់មានការលំបាក ម្យ៉ាងវិញទៀតមិនបានចំណេញអ្វីនោះទេទើបគាត់សុំឲ្យអាជ្ញាធរសាងសង់ស្ពានឆាប់ៗ ។ហើយស្ត្រីម្នាក់ជាគ្រូបង្រៀន បានរាបរាប់មិនសូវខុសគ្នានឹងម្ចាស់ទូកដរនោះដែរបញ្ហាដែល លំបាកជាងគេពេលឆ្លងទៅបង្រៀនសិស្សម្តងៗតែងតែឲ្យគេជិះឆ្លងឲ្យ ហើយជាពិសេសខែវស្សាររអិលធ្វើឲ្យគាត់មានការភ័យខ្លាច មិនចង់ទៅបង្រៀនសិស្សម្តងទៅហើយ ។

ជុំវិញរឿងខាងលើនេះដែរ លោកខឹម សុខា មេឃុំកាំងចាមបានឲ្យដឹងថា: បញ្ហាធ្វើស្ពាននោះគ្មានគំរោងនោះទេបើធ្វើមានតែធ្វើស្ពានធម្មតាសំរាប់មនុស្សឆ្លងតែប៉ុណ្ណោះ មិនអាចឆ្លងបានទេចំពោះគោយន្តនឹងរថយន្តនោះ ហើយបច្ចុប្បន្ននេះបានបញ្ចុះតម្លៃ៥០%ទាំងដេញថ្លៃនឹងអ្នកធ្វើដំណើផងដែរ តែក្នុងឆ្នាំថ្មី២០១៧នេះនៅមិនទាន់មានគំរោងដាក់ឲ្យដេញថ្លៃនៅឡើយទេ។

ចំពោះលោកថោង ស្រាន់ អភិបាលស្រុកថាឡាបរីវ៉ាត់ បានឲ្យដឹងថាបញ្ហាធ្វើស្ពានខាងលើលោកថា ចាំរុះរើស្ពានម៉ាឡេនៅស្រែពកសិន នឹងយកមកធ្វើទាំងស្ពាននៅឃុំអូរស្វាយផងដែរ តែបច្ចុប្បន្នគំរោងមានតែមិនទាន់កំណត់ថារុះរើពេលណាទេ។

គួររំលឹកផងដែរថា: បញ្ហាសាងសង់ស្ពានថ្មីឲ្យប្រជាពលរដ្ឋធ្វើដំណើនោះ ការសន្យារបស់លោកអភិបាលស្រុកថាចាំរុះរើ ស្ពានម៉ាឡេដើម្បីយកមកធ្វើស្ពានទាំងពីរខាងលើនោះ ប្រជាពលរដ្ឋថាជាសន្យាខ្យល់ព្រោះឭជាច្រើនឆ្នាំហើយ មិនទាន់ឃើញបានលទ្ធផលនៅឡើយទេប្រហែលចាំឲ្យ (ក្រុមហ៊ុនស៉ីវហ្គេច)ដឹកឈើអស់សិនទើបរុះ ៕

 

IMG-20170104-WA0073 IMG-20170104-WA0075 IMG-20170104-WA0079 IMG-20170104-WA0081IMG-20170104-WA0075

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia»

សារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia» ដំណើរការផ្សព្វផ្សាយតាម

ប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩

អាសយដ្ឋាន ៖ ភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល

ទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com |