ត្បូងឃ្មុំ ៖ ក្រុមមន្ត្រីគយ និង ឈ្មួញមួយចំនួនដែលរកស៊ីដឹកទំនិញគេចពន្ធ និង ដឹកបទល្មើសព្រៃឈើកំប៉ិចកំប៉ុកបានទម្លាយឱ្យការិយាល័យរបស់យើងដឹងថា ថ្មីៗនេះប្រធានការិយាល័យគយ និង រដ្ឋាករច្រកទ្វារដូង ៧ដើម ដែលទើបផ្លាស់មកកាន់ជាមេ សាខាគយខេត្ត ត្បូងឃ្មុំ នោះហាក់កំពុងត្រូវប៉ាន់ឡើងយីអ៊ុនបំផុត ដែលករណីប្រព្រឹត្តអំពើពុករលួយរបស់គាត់គឺកំពុងតែល្បីល្បាញខាងជម្រិត មន្ត្រីជំនាញខាងក្រោមឱវាទឱ្យ បង់លុយ ប៉ុស្តិ៍គោលដៅមកឱ្យ ខ្លួន និង គាបកក្រុមឈ្មួញបទល្មើសសេដ្ឋកិច្ច និង មេឈ្មួញបទល្មើសព្រៃឈើមួយចំនួនឱ្យចូលបង់ លុយជើងលុយខែមួយចំនួនយ៉ាង គ្រប់ទឹកបំផុតមិនគួរបើអង្គភាព ប្រឆាំងអំពើពុករលួយមើលរំលងនោះទេ ។តាមក្រុមឈ្មួញ និង មន្ត្រីលើកឡើងថា ថ្មីៗនេះមានការដឹកជញ្ជូនឈើខុសច្បាប់ និង ការហូរចូលទំនិញបង់ពន្ធមិនគ្រប់ដែលគេសង្កេតឃើញ លោក នូ ស៊ីថា បាន ប្រើឥទ្ធិពលរបស់ខ្លួនប្រៀប បាននឹងស្តេចត្រាញ់ក្តោបប្រភព ចំណូលសេដ្ឋកិច្ចយ៉ាងណែន ពេញដៃ មិនដែលក្រែងញញើតពីការរឹតបន្តឹងរបស់អង្គភាព ប្រឆាំងអំពើ ពុករលួយនោះទេ ។ ហើយឈ្មួញទាំងតូចទាំងធំសុទ្ធ តែញាក់សាច់គ្រប់ៗគ្នាមិនសូវ ហ៊ានក្អកជាមួយលោក នូ ស៊ីថា ដែលជាមេគយដ៏មហិមាប្រចាំ ខេត្តត្បូងឃ្មុំនោះទេ ។មិនតែប៉ុណ្ណោះមន្ត្រីតូចតាចមួយចំនួនបានរអ៊ូរទាំថា កាលពីមុនពួកគេអាចរកចំណូលពីការងារកំប៉ិកកំប៉ុកតាមរយៈការបន្តក់ពីក្រុមឈ្មួញរកស៊ីដឹកជញ្ជូន ឈើ និង ឈ្មួញ នាំចូលទំនិញបង់ពន្ធមិនគ្រប់គ្រាន់រួចថ្លៃបាយឬទុកផ្ញើឱ្យប្រពន្ធកូនរៀងរាល់ពេលដាច់ខែបានខ្លះៗ ។ ប៉ុន្តែ ចាប់តាំងពីពេលដែលរាជរដ្ឋាភិបាលប្រកាសបង្កើត ខេត្ត ត្បូងឃ្មុំ មកនោះ ហើយក៏ត្រូវ លោក នូ ស៊ីថា ក៏បាន ចាយលុយតូរត់ការឡើងធ្វើជា ប្រធានសាខាគយខេត្ត ត្បូងឃ្មុំថ្មីនោះដែលគេដឹងថាជាប្រភពចំណូលគ្រប់បែបយ៉ាងមិនចេះ រីងស្ងួត និង ត្រូវ លោក នូ ស៊ីថា ក្តោបយ៉ាងណែនពេញដៃមិនឱ្យរបូតដល់ដៃមន្ត្រីតូចតាចនោះទេ ហើយជាធម្មតាលោក នូ ស៊ីថា បានប្រើប្រាស់លោក យឹម វណ្ណៈ ជា មេគច្រកដូង៧ដើមជាសេនាធិការឱ្យកាន់ការងារសេដ្ឋកិច្ចប្រមូលលុយយកទៅចែកគ្នាធ្វើមានធ្វើបានយ៉ាងក្រអឺតក្រទម ។បើតាមក្រុមអ្នករកស៊ីដឹជញ្ជូនឈើខុសច្បាប់មួយចំនួនបានឱ្យដឹងថា លោក នូ ស៊ីថា បានតាំងខ្លួនជាស្តេចត្រាញ់ដ៏មានឥទ្ធិពល ប្រចាំច្រកដូង៧ដើមយ៉ាងល្បីខាងគោះគាបជំរិតលើខ្នងអាជីវករក្រុមឈ្មួញ និង គៃបំបាត់ពន្ធរដ្ឋជាយូរឆ្នាំមកហើយ ។ហើយដើម្បីទប់ស្កាត់ការបែកធ្លាយព័ត៌មានអាស្រូវនោះ លោក នូ ស៊ីថា ក៏បានពង្រីកអំណាចកាន់តែខ្លាំងបន្ទាប់ពីឡើងតំណែងជា មេគយ ខេត្ត ត្បូងឃ្មុំពេញផ្ទៃ ហើយនោះគឺ លោក នូ ស៊ីថា ដែលជាអតីតជាឈ្មួញរកស៊ីឈើ និង មានខ្នងបង្អែកក្រាស់ពីលោកឧកញ៉ា ម្នាក់ ដែលជាឈ្មួញរកស៊ីឈើធំជាងគេប្រចាំ ភូមិភាគ ឦសានផងនោះទើបធ្វើឱ្យ លោក នូ ស៊ីថា ឡើងដៃគាបជម្រិតជាន់កឈ្មួញប្រព្រឹត្ត អំពើពុករលួយយ៉ាងពេញបន្ទុក។ផ្ទុយទៅវិញ ក្រៅពីប្រើជំនាញគាបគោះទៅលើក្រុមឈ្មួញ យ៉ាងស្ទាត់ជំនាញហើយនោះ គឺលោក នូ ស៊ីថា ក៏បានគៀងគរហៅក្រុមឈ្មួញបទល្មើសព្រៃឈើ និង បទល្មើស សេដ្ឋកិច្ចស្ទើរគ្រប់ប្រភេទឱ្យមកចូលតាមច្រករបស់ខ្លួនងាយស្រួលឱ្យខ្លួនក្នុងការកើបយកចំណូលបទល្មើសសេដ្ឋកិច្ច ទៅធ្វើមានបានផ្ទាល់ខ្លួន យ៉ាងត្រេកត្រអាលបំផុតមិនគួរបើលោក អូន ព័ន្ធមុនីរ័ត្ន និង លោកមេគយធំ គុណ ញឹម មើលរំលងនោះទេ។ពាក់ព័ន្ធករណីនេះដែរ លោក នូ ស៊ីថា មិនអាចសុំការបកប់ប់ស្រាយបានទេ មូលហេតុគ្មានលេខទូរស័ព្ទ។ គេហទំព័រព្រះវិហាររង់ចាំការបកស្រាយគ្រប់ភាគីពាក់ព័ន្ធ រៀងរាល់ម៉ោងធ្វើការ៕ ដោយ៖ ( នេនទុំទាវ ).
ព័ត៌មានសំខាន់ៗ
ជនរងគ្រោះដែលរងការវ៉ៃដំដូចសត្វ និងបើកឡានដេញបុកសម្លាប់ កំពុងទន្ទឹងរង់ចាំយុត្តិធម៌ និងសំណូមពរចៅក្រមស៊ើបសួរ ហុក ពៅ និង ឯកឧត្តមប្រធានតុលាការក្រុងភ្នំពេញ ជួយផ្តល់យុត្តិធម៌ និងចាត់ការជនត្រូវចោទដ៏កាចសាហាវឈ្មោះ កែវ ចាន្នី តាមច្បាប់
សេចក្តីប្រកាសព័ត៌មានរបស់អង្គភាព គេហទំព័រអំណាចទាំងបួន ដែលមានខ្លឹមសារដូចខាងក្រោម៖
រដ្ឋបាលខេត្តកំពត បើកកិច្ចប្រជុំពិភាក្សា ស្ដីពីការត្រៀមរៀបចំ ពិធីបុណ្យសមុទ្រ លើកទី៨ ជុំទី២ ឆ្នាំ ២០១៩
បទល្មើសឈើក្នុងស្ទឹងត្រែងនៅតែបន្តបទល្មើសគ្មានថ្ងៃណាបញ្ចប់ឡើយ
បទល្មើសបំផ្លាញព្រៃឈើក្នុងស្រុកសេសានខេត្តស្ទឹងត្រែង សមត្ថកិច្ច និង មន្រ្តីជំនាញជាប់ត្រគៀកស្តូក
លោក ឧកញ៉ា គង់ ក្រឹងនៅតែជាមេឈ្មួញរកស៊ីទិញឈើនាំទៅ លក់នៅវៀតណាម មិនខ្វល់ពីការខុសច្បាប់សំខាន់(លុយ)
លោក ឃ្លាំង ណារ័ត្ន នាយសង្កាត់ រដ្ឋបាលព្រៃឈើ កន្ទួត ស្រុកចិត្របុរី ជិះសេះលែងដៃ ខណៈខ្លួនគ្រប់គ្រងផ្នែកជំនាញ
លោក ដុង វ៉ានណាំ ជាប្រធានសន្តិសុខ ក្រុមហ៊ុន១មានអំណាច រកស៊ីដឹកជញ្ជូនឈើហើយនឹងបើកសិប្បកម្មយ៉ាងអនាធិប្បតេយ្យ
មេគយ លោក សំ កុសល ប្រធានសាខាគយខេត្ត កោះកុង ប្រព្រឹត្តអំពើពុករលួយ ជិះសេះលែងដៃ
សមត្ថកិច្ចមិនធ្វើការបង្ក្រាបមេឈ្មួញកាប់បំផ្លាញព្រៃឈើ ឈ្មោះលោក រ៉ាត់ ជាមេឈ្មួញចាស់វស្សាប្រចាំ ខេត្តក្រចេះ
បទល្មើសកើតឡើងយ៉ាងពេញបន្ទុកដឹកនៅក្នុងព្រៃដឹកឆ្លងកាត់ស្នាក់ការបរិស្ថាន និង មេឈ្មួញឈើឈ្មោះរ៉ាត់ដឹកឈើជារៀងរាល់ថ្ងៃគ្មានមានសមត្ថកិច្ចណាបង្ក្រាបឡើយ.
លោកអភិបាល ខេត្តមណ្ឌលគិរីនិងមន្ត្រីពាក់ព័ន្ធឃុបឃិតជាមួយឈ្មួញធំៗដឹក ជញ្ញនឈើប្រណីតខុសច្បាប់ទៅលក់ប្រទេសវៀតណាមតាមច្រកដាក់ដាំ
លោក ញ៉ែម សេង មេគយច្រកព្រែកចាក មិនខ្វល់ពីអនុសាសន៍រដ្ឋាភិបាលឡើយក្នុងអាណត្តិទី៦នេះ
លោក អភិបាលខេត្ត ស្ទឹងត្រែងគួរតែចាត់វិធានការក្រុមឡាន ឈ្មួញដឹកឈើចេញពីសៀមប៉ាងមកកាន់អូរពងមាន់ផងទាន
លោក អ៊ួន សុវណ្ណារ៉ាមេគយច្រកត្រពាំងផ្លុងប្រព្រឹត្តអំពើពុករលួយតាមអំពើចិត្តគ្មានត្រាប្រណីឡើយ
ច្រករបៀងបានលួចចេញម៉ូតូជាច្រើនគ្រឿងមកពីប្រទេសថៃ ចូលកម្ពុជាដោយគ្មានសមត្ថកិច្ចណាទប់ស្កាត់ឡើយ
ឈ្មួញឈើឈ្មោះមិត្ត ប្រុស ប្រមូលទិញឈើខុសច្បាប់នៅក្នុងស្រុកថាឡាបរិវ៉ាត់ ខេត្ត ស្ទឹងត្រែង
លោក ស ថាវី អភិបាលខេត្តឧត្តរមានជ័យអសមត្ថភាពក្នុង បង្រ្កាបក្រុមឈ្មួញឈើដុះស្លែ២ទៅ៣នាក់នៅខេត្តឧត្តរមានជ័យ
លោក ឃួន ជឿន មេទាហ៊ាន ៥០៣ ផ្គើនទៅនឹងបទបញ្ជា របស់ សម្តេច ក្រឡាហោម ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ
ឈ្មោះ ទូច និងប្រពន្ធឈ្មោះ ណាត ជាមេឈ្មួញរកស៊ីដឹកជញ្ជូនឈើខុសច្បាប់ចេញពីខេត្តរតនគិរីទៅស្រុកយួនម៉ាសេរី
លោក ថៃ លី មេពេទ្យសត្វខេត្តតាកែវ ប្រព្រឹត្តអំពើពុករលួយតាមអំពើចិត្ត
លោក សាំ ពិសិដ្ឋប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូន រាជធានីភ្នំពេញមិនខ្វល់ខ្វាយពីផ្លូវអត់គុណភាពឡើយ
មេឈ្មួញដុះស្លែឈ្មោះរឹទ្ធ និង ឈ្មូញដ៏ទៃទៀត តើ លោក ស ថាវី អភិបាលខេត្តឧត្តរមានជ័យហ៊ានចេញមុខបង្រ្កាបយកស្នាដៃដែរឬទេ?
ឃ្លាំងឈើអស់ល័ក្ខត្រូវ លោក ស ថាវី បញ្ជាឲ្យ មន្រ្តីជំនាញរដ្ឋបាលព្រៃឈើបង្រ្កាបយ៉ាងក្តៅគគុកគ្មានអាល័យ
លោកវរៈសេនីយ៍ឯក ង៉ែត ព្រឿង យោធាភូមិភាគ៥តំបន់អភិវឌ្ឍន៍ភ្នំឆ័ត្រថ្លើមពាសមាឃ ហ៊ានឲ្យកូនចៅរបស់ខ្លួនឃុបឃិតគ្នាជាមួយមេខ្យល់នាំមនុស្សឆ្លងដែនដោយខុសច្បាប់
ឈើកកោះជាច្រើនសន្លឹកគរទុកចោលរកម្ចាស់មិនឃើញគ្មានអ្នបង្ក្រាប
ឈើគ្រឿងផ្ទះរាប់រយកន្ទុយគរទុកចោលអណាធិបតេយ្យត្រូវកម្លាំងចម្រុះបង្ក្រាបក្រោយពេលទុកមួយយប់បាត់អស់មួយចំនួនទៅវិញ
មេឈ្មួញដុះស្លែឈ្មោះរឹទ្ធគ្មានអ្នកណាហ៊ានចេញមុខបង្ក្រាបតើមូលហេតុអ្វី…?
ឈើប្រណិតល្មើសច្បាប់ដឹកចេញពីស្រុកសៀមប៉ាងខេត្តស្ទឹងត្រែង ក្រុមឈ្មួញឈើបានប្រើល្បិចត្រីងៀតឆ្លៀតពង!
រថយន្តដឹកឈើជាច្រើនគ្រឿងចេញពីភ្នំខៀវ ឃុំ អូរគ្រៀង ស្រុក សំបូរ ខេត្ត ក្រចេះ
តើលោក សរ ថាវី អភិបាលនៃគណៈអភិបាលខេត្តឧត្តរមានជ័យហ៊ានបង្រ្កាបមេឈ្មួញដុះស្លែឈ្មោះរិទ្ធដែរឬទេ?
ឡានសាំយ៉ុងជាច្រើនគ្រឿងកំពុងសម្រុកដឹកឈើទាំងយប់ចេញតាមច្រកទ្វារទ្វេភាគីអន្តរជាតិដាក់ដាំ
មេឈ្មូញឈើម្នាក់ប្រចាំខេត្តក្រចេះ ឈ្មោះទឹម គ្មានស្ថាប័នណាហ៊ានបង្ក្រាបឡើយ
លោក សរ ថាវី អភិបាលនៃគណៈអភិបាលខេត្តឧត្តរមានជ័យគួរតែចាត់ការក្រុមឈ្មួញរកស៊ីឈើក្រញូងផងទាន!
លោក សាន ចយ ល្បីល្បាញខ្លាំងក្លាយជាមេក្លោងបំផ្លាញព្រៃឈើទ្រង់ទ្រាយធំ
លោក ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ត្រូវបានតែងតាំងជាអគ្គស្នងការរងនគរបាលជាតិ
លោកអ៊ី សុខ ឡេងអភិបាលក្រុងព្រះសីហនុនិងក្រុមការងារអញ្ជើញចុះ សួរសុខទុក្ខយុវជនបន្សាបគ្រឿងញៀននៅទីបញ្ជាការកងរាជអាវុធខេត្តព្រះសីហនុ
លោក អ៊ុយ វិត ប្រធានគយនិងរដ្ឋាករ ច្រកភ្នំដី ស្រុកសំពៅលូន បានបើកដៃឲ្យកូនចៅ ដាក់កុងត្រូលជជុះចាំយកលុយ
មន្ត្រីនគរបាលស្នងការនគរបាលខេត្ត បន្ទាយមានជ័យ ប្រកាស បដិសេធការចុះផ្សាយដោយគ្មានការពិតរបស់សង្គមហ្វេសបុកមួយ
ប្រជាពលរដ្ឋជាង១០០គ្រួសារចោទថាស្ថាប័នពាក់ព័ន្ធ និង ឈ្មួញគឺមនុស្សតែមួយ ពីព្រោះតែអំណាចទឹកប្រាក់
ឈ្មួញឈើដុះស្លែ តាប៉ាវ នៅរកស៊ីឈើលេខ២ដដែល លោក ស ថាវី ក៏មិនហ៊ានបង្ក្រាបឡើយ
បទល្មើសព្រៃឈើនៅតែដឹកជញ្ជូនដដែលគ្មានការបង្រ្កាបពីស្ថាប័នពាក់ព័ន្ធឬ អាចត្រូវថ្នាំសណ្តំក៏មិនដឹង!
ល្បី លោក ទុំ ណូ អួតអាងប្រាប់មន្ត្រីថាពីការជះទឹកលុយទៅថ្នាក់លើរាប់ម៉ឺនដុល្លាដើម្បីតំណែងខ្លួន
ក្រុមហ៊ុនហួតម៉េងរីតារបស់ លោក ឧកញ៉ាជ័យ នៅស្រុក អន្លង់វែង ចាប់ផ្ដើមក៍ក្រើកប្រមូលទិញឈើប្រណិតសារជាថ្មី
លោកឧកញ៉ា សឹង្ហ សំអុល កំពុងតែរីកថ្លើមក្នុងការដឹកជញ្ជូនឈើ មិនខ្វល់ការខូចខាតផ្លូវថ្នល់