គេហទំព័រ អំណាចទាំង០៤ ww.fourpowers.asia ដំណើរការផ្សព្វផ្សាយតាមប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ | ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com
0

ឈាមស្រែកស្បែកវាហៅ ចោរស្ទើរភ្លើងពីរអ្នកប្លន់ អារក​អ្នករត់ ម៉ូតូឌុប យកម៉ូតូបានសម្រេចមួយថ្ងៃជាប់ខ្នោះកងរាជអាវុធហត្ថខេត្ត

ឈាមស្រែកស្បែកវាហៅ ចោរស្ទើរភ្លើងពីរអ្នកប្លន់ អារក​អ្នករត់ ម៉ូតូឌុប យកម៉ូតូបានសម្រេចមួយថ្ងៃជាប់ខ្នោះកងរាជអាវុធហត្ថខេត្ត

ស្ទឹងត្រែង៖ ចោរស្ទើរភ្លើង ២នាក់ធ្វើសកម្មភាពប្លន់យកម៉ូតូឌុបបានសម្រេចដោយប្រើល្បិចហៅម៉ូតូឲ្យឌុបទៅកន្លែងស្ងាត់ធ្វើសកម្មភាពអារកប្លន់យកម៉ូតូ តែសំណាងល្អម្ចាស់មិនស្លាប់ របស់មិនបាត់ត្រូវសត្ថិច្ចក្របួចបានក្រោយ កើតហេតុមួយថ្ងៃ។ហេតុការណ៍នេះបាកើតឡើងនៅ វេលាម៉ោង ប្រមាណ១១ និង ៣០នាទីថ្ងៃត្រង់ថ្ងៃទី២៦ខែកញ្ញាឆ្នាំ២០១៧ ត្រង់ចំណុចផ្លូវចំការម៉ៃសាក់ បត់ចូលផ្លូវលំដែលជាកន្លែង ស្ងាត់ ស្ថិតក្នុងភូមិរាជានុកូល សង្កាត់ ក្រុង ខេត្តស្ទឹងត្រែង។សមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះខាងលើមានឈ្មោះថា អ៊ុក អៀង ភេទ ប្រុស អាយុ ៥៧ ឆ្នាំ មានទីលំនៅក្នុងភូមិ ​ព្រែក សង្កាត់ ក្រុង ស្ទឹងត្រែងខេត្ត ស្ទឹងត្រែង។
ចំណែកជនសង្ស័យទាំងពីរ ១៖ ឈ្មោះ ហេង ចន្ទ្រា ភេទ ប្រុស អាយុ ១៩ឆ្នាំ រស់នៅ ភូមិ រាជានុកោល សង្កាត់ ក្រុង​ខេត្ត ស្ទឹងត្រែង ទី២៖ ឈ្មោះហេង វិមាន អាយុ១៨ឆ្នាំ ភេទប្រុសមុខរបរមិនពិតប្រាកដ រស់នៅ ភូមិព្រែក សង្កាត់ ក្រុង ខេត្តស្ទឹងត្រែង រួមនឹង ម៉ូតូដែលប្លន់បាននោះ ម៉ាកហុងដា ឌ្រីម ស៊េរីឆ្នាំ ២០១៣ ពាក់ស្លាកលេខ ស្ទឹងត្រែង 2.C3901រួម និង វត្ថុតាងធ្វើសកម្មភាព កាំបិតសាំងគីម១,កាំបិតស្នៀត១ និង អាវប្រលាក់ឈាមពីរក្រោយធ្វើសកម្មភាពរួចដោះចោលបំបាត់ភ័ស្តតាង។
ប្រភពដដែលបានបន្តទៀតថា នៅមុនកើតហេតុជនរងគ្រោះបានជិះម៉ូតូមក ពីទិសខាងលិចមកដល់ជិតផ្ទះសំណាក់អប្សារ៉ា ជនសង្ស័យ២នាក់បាន ហៅគាត់ឱ្យឌុបទៅដល់ ចំការម៉ៃសាក់ចំណុចខាងលើ ហើយឲ្យគាត់ឌុបចូលទៅផ្លូវលំដែលជាកន្លែងស្ងាត់ ហើយឲ្យឈប់បានហូតកាំបិតចុងស្រួចធ្វើសកម្មភាព អារកគាត់តែម្តង តែសំណាងល្អកាំបិតមិនសូវមុតដាច់តែស្បែក កបន្តិច ហើយវាម្នាក់ទៀតបានសង្កត់ក្បាលគាត់ទៅលើដី តែត្រូវបានគាត់ចាប់កាំបិតជាប់ ធាក់មួយជើងចំកណ្តាលមុខ ហើយវាបានយកម៉ូតូគាត់ជិះរត់គេចបាត់ស្រមោលតែម្តងភ្លាមៗនោះ បុរសរងគ្រោះបានយកក្រណាត់រុំកដើម្បីទប់ឈាមរួចយកទូរស័ព្ទខលហៅក្រុមគ្រួសារដើម្បីជួយដឹកយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្ត និងបានរាយការណ៍ជូនសមត្ថកិច្ចចុះត្រូតពិនិត្យដល់កន្លែងកើតហេតុក្នុងករណីប្លន់នេះ។
ក្រោយពេលស៊ើបអង្គេត នឹង ស្រាវជាវយ៉ាងយកចិត្តទុកដាក់របស់សមត្ថកិច្ចជំនាញតាមការសួរនាំ នឹង ចង្អុលបង្ហាញពីរជនរងគ្រោះ នឹង កាំមេរ៉ាសុវត្ថិភាពផ្ទះសំណាក់អប្សរា
ផងនោះ ទើបអាចកំណត់មុខសញ្ញាបានឈានដល់ចាប់ឃាត់ខ្លួនជនសង្ស័យទាំងពីរអ្នកខាងលើ ក្រោយពេលកើតហេតុ១ថ្ងៃគឺទី២៧ខែដដែលនេះតែម្តង។បច្ចុប្បន្នចោរប្លន់ទាំងពីរអ្នកខាងលើនេះ ត្រូវបានសត្ថកិច្ចកំពុងកសាងសំណំរឿងបញ្ចូនទៅសាលាតំបូងខេត្ត នឹងផ្តន្ទាទោសទៅតាមផ្លូវច្បាប់ដើម្បីឲ្យស័ក្តិសម្យទៅនឹងអំពើដែលខ្លួនបានប្រព្រឹត្ត៕ដោយ៖( រំដួលស្ទឹងត្រែង ).

0001 003 0034 00566

Filed in: សន្តិសុខ

Leave a Reply

Submit Comment
ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia»

សារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia» ដំណើរការផ្សព្វផ្សាយតាម

ប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩

អាសយដ្ឋាន ៖ ភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល

ទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com |