ព្រះវិហារ: គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងនៅលើដងផ្លូវជាតិលេខ៦២ បណ្ដាលមកពីរថយន្តក្រុងរបស់ក្រុមហ៊ុន( រិទ្ធិមុន្នី) បើកបរមិនប្រុងប្រយ័ត្ន បានទៅបុកម៉ូតូតា និង ចៅ២នាក់ បណ្តាលអោយស្លាប់ត្រង់ចន្លោះគឺឡូម៉ែត្រលេខ ៦៤ ទៅ,៦៥ កាលពីវេលាម៉ោង ០១:៤៥នាទី នៅថ្ងៃទី ២៨ ខែ កញ្ញា ឆ្នាំ ២០១៧ ត្រង់ចំណុច អូរយាយមៀវ ស្ថិត នៅក្នុងភូមិរំចេក ឃុំ រមណីយ៍ ស្រុក រវៀង ខេត្ត ព្រះវិហារ។
តាមប្រភពពីកន្លែងកើតហេតុបានឲដឹងថា មុនពេលកើតហេតុបានឃើញរថយន្តក្រុងបើកបរ ក្នុងល្បឿនលឿនស្របទិសគ្នាជាមួយម៉ូតូ ខណៈពេល បុរសវ័យ ចំណាស់ម្នាក់បើកបរម៉ូតូដាក់ចៅពីមុខជិះឆ្លងថ្នល់ចេញពីផ្ទះ ហើយផ្លូវកោងផងនោះ ដោយរថយន្ដក្រុងរបស់ក្រុមហ៊ុន( រិទ្ធិមុន្នី )បើកបរខ្វះការប្រុងប្រយ័ត្ន បាន រ៉េចង្កូតទៅបុកម៉ូតូតាចៅចំពេញទំហឹងបណ្ដាលអោយក្មេងប្រុសម្នាក់ ឈ្មោះ យ៉ត មេសា អាយុ៩ឆ្នាំ បែកក្បាលធ្លាយខួរចេញមកក្រៅបណ្តាលអោយស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ និង បុរសបើកបរម៉ូតូខាងលើ ឈ្មោះ គួង យ៉ត អាយុ ៦៨ឆ្នាំរងរបួសធ្ងន់ត្រូវបានសាច់ញាតិបុរសរងគ្រោះខាងលើបញ្ចូនទៅ មណ្ឌលសុខភាពភ្នំដែក ដោយមានសភាពធ្ងន់ធ្ងរពេក ត្រូវបានបាត់បង់ជីវិតតែម្ដង។រីឯម៉ូតូម៉ាកសង់C១០០ សេរីចាស់ត្រូវឆេះសន្ធោសន្ធៅនៅក្រោយ រថយន្ដប្រមាណ១០ ម៉ែត្រ ហើយរថយន្ដក្រុងបានរងការខូចខាតផ្នែកខាងមុខ។ក្រោយពីសមត្ថកិច្ចធ្វើកំណត់ហេតុរួចមកត្រូវបានប្រគល់សាកសពអោយសាច់ញាតិក្រុមគ្រួសារយក ទៅធ្វើបុណ្យតាមប្រពៃណី ចំណែករថយន្ដនិងម៉ូតូត្រូវបានយកមករក្សាទុកនៅអធិការដ្ឋាន ស្រុក រវៀង រងចាំការដោះស្រាយនៅពេលក្រោយ៕
0
ចៅតា អភ័ព្វពីរនាក់់ ជិះម៉ូតូឆ្លងថ្នល់ត្រូវ រថយន្ដក្រុង របស់ក្រុមហ៊ុនរិទ្ធិមុនី្ន បុកស្លាប់
Filed in: សង្គម