គេហទំព័រ អំណាចទាំង០៤ ww.fourpowers.asia ដំណើរការផ្សព្វផ្សាយតាមប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ | ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com
0

ប្រជាពលរដ្ឋនិយាយថា បទបញ្ជារបស់ លោក ឃួង ស្រេង អភិបាល ក្រុងភ្នំពេញ គ្មានប្រសិទ្ធភាព ព្រោះអភិបាលខណ្ឌមួយចំនួនមិនឲ្យតម្លៃក្នុងចំណោមខណ្ឌទាំង១២

ប្រជាពលរដ្ឋនិយាយថា បទបញ្ជារបស់ លោក ឃួង ស្រេង អភិបាល ក្រុងភ្នំពេញ  គ្មានប្រសិទ្ធភាព ព្រោះអភិបាលខណ្ឌមួយចំនួនមិនឲ្យតម្លៃក្នុងចំណោមខណ្ឌទាំង១២

ភ្នំពេញ៖ កន្លែងទូរហ្គេមជាច្រើនទូរនៅលើផ្សារបឹងត្របែក ក្នុងខណ្ឌចំការមន ក្នុង ខណ្ឌប្រាំពីរមករា ខណ្ឌដូនពេញ ខណ្ឌមានជ័យនិងនៅកន្លែងផ្សេងៗទៀត។
ប្រភពពីប្រជាពលរដ្ឋ ក៏ដូចជាអាជីវករបាននិយាយថា បទបញ្ជារបស់ លោក អភិបាលក្រុងសាលារាជធានីភ្នំពេញ ហាក់បីដូចជាគ្មានប្រសិទ្ធិភាពទល់តែសោះ មូលហេតុដោយពួកគាត់និយាយថា ពួកគាត់ឃើញតែ ល្បែងស៊ីសង រីកពាសពេញក្រុងភ្នំពេញ ដូចជា ល្បែងកន្ទុយលេខ ឆ្នោតយួន ល្បែងហ្គេមអនឡាញ ហ្គេមបាញ់ត្រីសឹងតែនៅគ្រប់ផ្សារទំនើបក្នុងក្រុងភំពេញតែម្តង។ មូលហេតុដោយ ពួកគាត់និយាយបែបនេះ កាលពីពេលថ្មីៗនេះ លោក អភិបាលរាជធានីភ្នំពេញបានដាក់បទបញ្ជាដល់ខណ្ឌទាំង១២ ទូទាំងរាជធានីភ្នំពេញឲ្យចុះបោសសំអាត នូវសណ្តាប់ធ្នាប់សាធារណដើម្បីរក្សាសណ្តាប់ សនិ្តសុសង្គមហាងកុងស៊ីបញ្ចាំខុសច្បាប់ត្រូវបិទ និង កុងស៊ីទាំងឡាយណាដែលមានច្បាប់ក៏ត្រូវត្រួតពិនិត្យឲ្យបានច្បាស់រាល់ទទួលបញ្ចាំថា តើអ្នកដែលយកមកបញ្ចាំមានឯកសារគ្រប់គ្រាន់ដែលឬទេ និង ល្បែងស៊ីសងគ្រប់ប្រភេទ ដូចជា បៀរអាប៉ោង កន្ទុយលេខ ជាពិសេស ល្បែងហ្គេមអនឡាញ និង ហ្គេមបាញ់ត្រី។ល។គ្រប់ប្រភេទដែលជាជំរកក្រុមជនទុច្ចរិតមួយចំនួនតូច។តែផ្ទុយទៅវិញ ពួកគាត់ឃើញតែ បនល្បែងទាំងនោះនៅតែបំរើសេវាដដែល។
បើតាមប្រភពព័ត៌មានពីអាជីករលក់ដូរនៅផ្សារបឹងត្របែកមួយនេះបានអោយដឹងថាពួកគាត់ឃើញគេបើកហ្គេមនៅលើផ្សារនេះជាយូរមកហើយនឹងមានក្មេងៗជាញឹកញាប់ឡើងទៅលេងហ្គេមខាងលើជារៀងរាល់ថ្ងៃ។ពួកគាត់ជាអាជីវករលក់ដូរនៅទីនោះបានបន្តប្រាប់ អ្នកយកព័ត៌មានយើងថា ពួកគាត់ព្រួយពីក្មេងៗ នឹង កូនៗរបស់ពួកគាត់ដែលឡើងទៅលេងល្បែងហ្គេមនេះ ហើយធ្វើឲ្យសិស្សសាលាគេចសាលាខកខានការរៀនសូត្រ ជាពិសេសជាងនេះ ទៅទៀតគឺប្រឈមបញ្ហា ជាច្រើន ដោយសាតែទូរហ្គេមដ៍សន្ធឹកសន្ធាប់ក្នុងផ្សារមួយនេះ ព្រោះថាក្រោយពីការលេងចាញ់វាបែកគំនិតលួច ឆក់ឬ ហ៊ានធ្វើអ្វីៗទាំងអស់ដោយសាតែគ្មានលុយ។ដោយឡែក អាជ្ញាធរ នៅក្នុងសង្កាត់ និង ខណ្ឌមួយចំនួនមិនអើពើមិនខ្វល់ពីបញ្ហានេះទេ ព្រោះថាវាជាឆ្នាំងបាយរបស់ពួកគេទៅហើយ។ពួកគាត់ (ជាអាជីវករ)បានរអូររទាំទៀតថា ពួកគាត់ឃើញតែគេចុះឡើងៗ ហើយមិនដឹងជាជំនាញឬក៍សមត្ថកិច្ចខាងណាខ្លះទេគេមកទទួលតែលាភសក្ការះរួចហើយក៍ចេញទៅបាត់ទៅ ។ហើយពួកគាត់សួរនាំទៅគេឆ្លើយថា ហ្គេមគេមានច្បាប់ អ្នកខ្លះឆ្លើយថាគេបង់លុយអស់ហើយអ្នកខ្លះថាគាត់មិនហ៊ានបង្រ្កាបទេខ្នងគេធំពេក។បងប្អូនអាជីវករបន្តរទៀតថា បើមិន
ហ៊ានបង្ក្រាប ហើយមកយកតែលុយឃុបឃិតគ្នាគិតតែពីផលប្រយោជន៍ផ្ទាល់ខ្លួនហើយមិនគិតពីផលប៉ះពាល់ដល់បងប្អូនប្រជាពលរដ្ឋកំពុងព្រួយពីក្មេងៗខូចអនាគត នឹង ជាពិសេសកើតគ្រឿងញៀននឹងចោរលួចឆក់ប្លន់ដោយសាតែទូរហ្គេម និង ល្បែងហ្គេមអនឡាញជាច្រើននេះគ្មានអ្នកណាចុះបង្រ្កាបឡើយ។ដោយឡែកប្រជាពលរដ្ឋនៅ ស្ទឹងមានជ័យ ក៏មិនខុសពីអាជីវករផ្សារបឹងត្របែកបាននិយាយថា នៅតាមដងផ្លូវលេខ២១៧ ចាប់ពីស្ពានដែកស្ទឹងមានជ័យ រហូត ដល់គល់ស្ពាន អាកាសស្ទឹងមានជ័យមិនតិចជាង១០កន្លែងនោះទ្បើយ និង មានបើកថ្មីៗបន្ថែមទៀតផងដែរ ក៏គ្មានសមត្ថកិច្ចពាក់ព័ន្ធណាចុះបង្រ្កាបដែរ មានតែមកយកលុយរួចទៅវិញអស់។ប្រជាពលរដ្ឋនៅក្រុងភ្នំពេញ សុំអំពាវនាវដល់ លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាល រាជធានីភ្នំពេញ មេត្តាជួយ អេះរម៉ាស់ លោក អភិបាលខណ្ឌ មួយចំនួនដែល បើក ភ្លើងខៀវឲ្យមេបនល្បែងស៊ីសងធ្វើព្យុះធ្វើភ្លៀងនៅក្នុងមូលដ្ឋាន ដោយគ្មានការបង្រ្កាបនោះឡើយ។កុំធ្វើឲ្យបទបញ្ជារបស់ លោក អភិបាល រាជធានីភ្នំពេញ ក្លាយទៅជាគ្មានន័យ និង គ្មានប្រសិទ្ធភាព។ប្រជាពលរដ្ឋនៅ ក្រុងភ្នំពេញ សង្ឃឹមយ៉ាងម៉ុតមាំថា លោក អភិបាលក្រុង មិនទុកឲ្យបទល្មើសកើតឡើងជាដាច់ខាតដើម្បីឲ្យស្របទៅតាមគោលនយោបាយភូមិ ឃុំមានសុវត្ថិភាពទាំង៩ចំណុចរបស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជា ក្រសួងមហាផ្ទៃ។
ពាក់ព័ន្ធករណីខាងលើនេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ មិនអាចសុំការបកស្រាយបានទេ ពីព្រោះគ្មានលេខទូរស័ព្ទរបស់ លោក ៕គេហទំព័រព្រះវិហារអេឡិចត្រូនិច
រង់ចាំការបកស្រាយគ្រប់ពេលវេលារៀងរាល់ម៉ោងធ្វើការណពី លោក អភិបាលក្រុង ភ្នំពេញ៕ដោយ៖ (យាយដូនពេញ).

002 003 004 006

Filed in: សង្គម

Leave a Reply

Submit Comment
ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia»

សារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia» ដំណើរការផ្សព្វផ្សាយតាម

ប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩

អាសយដ្ឋាន ៖ ភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល

ទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com |