ស្ទឹងត្រែងៈ ចាប់បានជនសង្ស័យពីរអ្នក ពាក់ព័ន្ធបាត់ម៉ូតូ ពីរគ្រឿង កាលពីរយប់ថ្ងៃទី ២៨ ខែ ០៩ ឆ្នាំ ២០១៧ ម៉ោង១និង៣០នាទីនៅ កន្លែងផ្សេងគ្នាត្រូវបានសមត្ថកិច្ចនគរបាលខេត្ត ឃាត់ខ្លួនរួម នឹង ម៉ូតូពីរគ្រឿងដោយធ្វើសកម្មភាពលួចមួយនៅចំណុចដើមចំបក់ពីរដើម អូរពងមាន់ ស្ថិតក្នុង ភូមិ រាជានុកោល សង្កាត់ ក្រុង ខេត្តស្ទឹងត្រែង។ មួយទៀតនៅ ចំណុចខារាស់ឡាន ហួសផ្សារថ្មី្រ ក្រុង ស្ទឹងត្រែង បន្តិច ស្ថិតក្នុង ភូមិលើ សង្កាត់ស្រះឫស្សី
ក្រុង ខេត្ត ស្ទឹងត្រែង ចន្លោះក្នុង ម៉ោងជាមួយគ្នាខាងលើ។តាមការបញ្ជាក់ឲ្យដឹងថា ពីរម្ចាស់ម៉ូតូទាំងពីរខាងលើបាននិយាយដូចគ្នាថាក្នុងករណីខាងលើ មុនពេលកើតហេតុ ដោយម្ចាស់ម៉ូតូទាំងពីរក្រោយពីរធ្វើការរកស៊ីនៅពេលថ្ងៃហត់នឿយពេលយប់សំរាក ដាក់ម៉ូតូមួយក្បាលដំណេក មួយទៀតចុងជើងដោយចាក់សោរករដូចគ្នា នៅចំណុចកន្លែងខុសគ្នាក្រោយ
ពេលកើតហេតុចន្លោះដូចគ្នា ភ្ញាក់ឡើងបាត់ម៉ូតូក៍ឆោលោហៅគ្នីគ្នាឲ្យជួយតាមរកមិនឃើញ លុះព្រឹកឡើង បានមកដាក់ ពាក្យបណ្តឹងនៅស្នងការរដ្ឋាននគរបាលខេត្ត ដើម្បីឲ្យជួយស្រាវជ្រាវរកមុខសញ្ញាចោរលួចម៉ូតូខាងលើ រំលងបានមួយថ្ងៃមួយយប់ លុះព្រឹកឡើង ទើបសមត្ថកិច្ចឲ្យដំណឹងថាចាប់បានចោរលួចម៉ូតូពីគ្រឿងបានទាំងម៉ូតូផងដែរ ដើម្បីឲ្យគាត់ពិនិត្យតើពិតឬមិនពិត ក្រោយមកពួគគាត់ក៍បានមកតាមការអញ្ចើញរបស់សមត្ថកិច្ច ឃើញថាពិត ជាម៉ូតូទាំងពីរគ្រឿងនេះរបស់ពួគគាត់ទាំងពីរអ្នកពិតប្រាកកត់មែន។
ជុំវិញរឿងនេះ លោក ហោ វុទ្ធី ប្រធានការិយាល័យព្រហ្មទណ្ឌកំរឹតស្រាល បានឲ្យដឹងថា ក្រោយពីរបានទទួលពាក្យបណ្តឹងពីជនរងគ្រោះទាំងពីរ ក៍ដឹកនាំកំលាំងមកដល់កន្លែង កើតហេតុភ្លាមៗ ហើយធ្វើការស្រាវជ្រាវនឹងស៊ើបអង្កេត រហូតដល់ ម៉ោង ៣រសៀល បានឃើញមុខសញ្ញាឈានដល់ចាប់ឃាត់ខ្លួន បានម្នាក់រួចបន្តស្រាវជ្រាវតាមចម្លើយជនសង្ស័យទី១ខាងលើ ក៍បានចាប់ខ្លួនជនសង្ស័យម្នាក់ទៀត។លោកបន្តទៀតថាជនសង្ស័យទាំងពីរ ទី១៖ឈ្មោះ ពៅ ពិសាន អាយុ ២៣ឆ្នាំ រស់នៅភូមិ ល្មៀត សង្កាត់ ឡាបានសៀក ក្រុងបានលុង ខេត្តរតនៈគីរី ទី២៖ឈ្មោះ ធី សុវណ្ណារឹទ្ធ (ហៅពងសរ) ភេទប្រុសអាយុ២៤ឆ្នាំ រស់នៅភូមិ រាជានុកោល សង្កាត់ ក្រុង ខេត្ត ស្ទឹងត្រែង នឹង ដកហូតវត្ថុតាងម៉ូតូពីរគ្រឿងពីរជនសង្ស័យ ១ម៉ាក វ៉េវពណក្រហមអត់ស្លាកលេខ ១ទៀតម៉ាកឌ្រីមសង់ពណ៌ខ្មៅសូន្យ០៧ ស្លាកលេខកណ្តាល1F.1997 នឹង ប្រគល់ឲ្យម្ចាស់ដើមវិញ ក្រោយពេលធ្វើការសួរនាំ នឹង បញ្ចេញខ្លួនជនសង្ស័យទាំងពីរទៅ សាលាតំបូងខេត្ត នៅព្រឹកស្អែក ដើម្បីចាត់ការទៅតាមនិតិវិធីច្បាប់៕ដោយ៖ ( រំដួលស្ទឹងត្រែង ).
0
ឃាត់ខ្លួនជនសង្ស័យពីរនាក់ពាក់ព័ន្ធករណី បាត់ម៉ូតូពីរគ្រឿង នៅកន្លែងផ្សេងគ្នា
Filed in: សន្តិសុខ