ខេត្តតាកែវៈមានសេចក្តីរាយការណ៍មកថា ឥឡូវនេះនៅក្នុងទឹកដី ស្រុក បាទី មានគេចាប់បើកល្បែងកីឡាបក្សីទៀតហើយ ឬ គេហៅម៉្យាងទៀតថា បើកសង្វៀនបញ្ជល់មាន់ ស្ថិតនៅក្នុង ភូមិ ត្រពាំងលើក ឃុំ ក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ។
បើតាមសេចក្តីរាយការណ៍នោះបានបន្តទៀតថា ការបើសង្វៀនជល់មាន់ មានការត្រូវរ៉ូវជាមួយស្ថាប័នពាក់ព័ន្ធរួចអស់ហើយ ដូច្នេះមិនមានបញ្ហាអ្វីដែលត្រូវចោទនោះ សំខាន់ មានអ្នកមកលេងច្រើន។បើតាមអ្នកញៀនល្បែងកីឡាបក្សី បានលួចបង្ហើបប្រាប់ថា ម្ចាស់សង្វៀនមាន់ ឬល្បែងកីឡាបក្សី
គឺគេមានខ្នងធំជាង អាជ្ញាធរខេត្ត ស្រុកឃុំទៅទៀត ដូច្នេះហើយអ្វីៗគឺម្ចាស់បានទំនាក់ទំនងគ្នាហើយស្រេចដែរ ដូច្នេះមិនមានអ្នកណាម្នាក់ហ៊ានមករំខាន ដល់ដំណើរការបនល្បែងស៊ីសងនេះទេ។បើយោងតាមប្រភពពីប្រជាពលរដ្ឋបាននិយាយឲ្យដឹងថា សង្វៀនជល់មាន់នេះគេបើកសម្ភោធដាក់ឲ្យដំណើរការកាលពី ថ្ងៃទី ២៧ ខែ កញ្ញា ឆ្នាំ ២១០៧ មន្លងទៅថ្មីៗនេះ។ ប្រជាពលរដ្ឋនៅ ស្រុក បាទី សុំពាវនាវដល់ លោក អភិបាលខេត្ត តាកែវ គឹ ឯកឧត្តម ឡាយ វណ្ណៈ អភិបាលនៃ គណៈអភិបាលខេត្ត តាកែវសូមជួយមានវិធានការផងទាន ដោយការទទូចសុំរបស់គាត់បែបនេះដោពួកគាត់គិតថា កាលបើមានល្បែងស៊ីសងបើកលេងយ៉ាងភ្លូកទឹកភ្លូកដីបែបនេះ មិនយូរមិនឆាប់ គឹមាន ការកើតឡើងនូវ អំពើអសន្តិសុខជាក់ជាមិនខាន មានដូចជា ៖ អំពើលួច ឆក់ ប្លន់ ។ល។ ដូចនេះបានជាពួកគាត់ សំណូមពរដល់ លោក អភិបាលខេត្ត រួមទាំង ស្ថាប័នពាក់ព័ន្ធផងដែរ ធ្វើយ៉ាងណាឲ្យស្របទតាមគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាពទាំង៩ចំណុច។ ដូច្នេះមានតែថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ
និង ឯកឧត្តមនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ តែប៉ុណ្ណោះដែលអាចទប់ស្កាត់ល្បែងស៊ីសងខុសច្បាប់នៅឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្ត តាកែវ ប្រកបដោយប្រសិទ្ធភាព ៕ ដោយ៖ ( រំដួលតាកែវ ).
0
សង្វៀនបញ្ជល់មាន់ នៅស្រុក បាទី ពលរដ្ឋ ចាប់ផ្តើមព្រួយបារម្ភ
Filed in: សង្គម